នំសណ្ដែកខៀវនៅទឹកដីHai Duong

VOVWORLD_ខេត្តHai Duongល្បីឈ្មោះទៅដោយផ្លែឈើនិងម្ហូបអាហារ​
ពិសេស​គ្រប់មុខដូចជាផ្លែគូលែនThanh Ha បាញ់ដាហ្គេក​Ke Sat ឬនំហ្កាយThanh
 Mien​តែល្បី​ឈ្មោះបំផុតគឺនំសណ្ដែកខៀវ។ ពីកសិផលដូចជា សណ្ដែកខៀវ ស្ក ខ្លាញ់
 ជ្រូក ប្រជាពលរដ្ឋនៅទឹកដីHai Duongបានបង្កើតឡើងប្រភេទនំមួយដ៏ឈ្ងុយ
ឆ្ងាញ់។

នំសណ្ដែកខៀវHai Duongត្រូវបានគេស្គាល់ដល់តាំងពីជាង១០០ឆ្នាំមុន​នេះ
ដោយ​ផ្សា​ភ្ជាប់ជាមួយរឿងរ៉ាវអំពីស្ដេច Bao Dai ( ១៩១៣-១៩៩៧)។ តាមអ្នកចាស់
ជរាបាន​រៀប​រាប់ថា​​​ ពេលស្ដេច Bao Daiយាងមកទស្សនា ទឹកដីHai Duongនេះ
ប្រជារាស្រ្ត​បាន​ថ្វាយ​ព្រះអង្គនូវនំមួយប្រភេទធ្វើពីសណ្ដែកខៀវ ស្ក ខ្លាញ់ជ្រូក ។​
ស្ដេចទ្រង់​សោយ​ហើយ​​​សរសើរថានំនេះឆ្ងាញ់ណាស់ដោយមានរស់ជាតិល្អពិសេស។
បន្ទាប់មកស្ដេច​ក៏​ចេញព្រះរាជក្រិត្យកោតសរសើរនំសណ្ដែកខៀវHai Duong
ហើយត្រាស់បង្គាប់ឲ្យ​បោះ​ពុម្ភ​រូបនាគមាសដែលជានិមិត្តរូបរបស់ស្ដេចទៅលើ
ប្រអប់នំ។ ចាប់តាំងពីនោះមក​ នំ​សណ្ដែកខៀវHai Duongមានឈ្មោះថ្មីថានំ
សណ្ដែកខៀវនាគមាសHai Duong។​ តាម​លោក Nguyen Dinh Giang
អនុប្រធានសម្ព័ន្ធសមាគម​ នំ​សណ្ដែកខៀវHai Duongបាន​ឲ្យដឹងថា

“ ក្រោយពីប្រទេសជាតិឯកភាពនាឆ្នាំ១៩៧៥មក ក្រុមជាងធ្វើនំសណ្ដែក
ខៀវ​ចាប់ផ្ដើមស្ដារឡើងវិញមុខរបរប្រពៃណីធ្វើប្រភេទនំនេះ។ នាឆ្នាំ១៩៨០ ក្នុង
ទូទាំងខេត្តHai Duong មានមូលដ្ឋានផលិតនំសណ្ដែកខៀវចំនួន៨០កន្លែង។​ 
ឥឡូវនេះយើង​ខ្ញុំ​បន្ត​វេនប្រកបមុខរបរប្រពៃណីនេះតែមានការកែប្រែបច្ចេកវិទ្យា
ផលិតកម្មខ្លះ។ដោយហេតុនេះ នំអាចទុកបានយូររហូរដល់មួយឆ្នាំ”។

ស្ដីពីវិធីធ្វើនំសណ្ដែកខៀវHai Duon​gលោកLuong Xuan Hat ជាអ្នកគ្រប់គ្រង
ការងារ​រោងជាងនៃក្រុមហ៊ុននំសណ្ដែកខៀវ Gia Bao បានឲ្យដឹងថា វត្ថុធាតុដើម
និងគ្រឿងផ្សំ​សំរាប់ធ្វើនំត្រូវតែបានជ្រើសរើសយ៉ាងហ្មត់ចត់។ វត្ថុធាតុដើមសំខាន់
រួមមាន ស្ករ ខ្លាញ់ជ្រូក ទឹកក្រអូបផ្កាក្រូចថ្លុងឬទឹកក្រអូបដូង។ វត្ថុធាតុដើមទាំង
អស់នេះសុទ្ធតែថ្មីនិងមានគុណភាពល្អ។ លោកLuong Xuan Hatបាន ថ្លែងយ៉ាង
ដូច្នេះថា

“វត្ថុធាតុដើមនិងគ្រឿងផ្សំ​សំរាប់ធ្វើនំត្រូវបានយើងខ្ញុំគ្រប់គ្រងយ៉ាងហ្មត់ចត់។​
វត្ថុ​ធាតុ​ដើមមួយចំនួនដូចជា សណ្ដែកខៀវ​និងស្ករត្រូវបានបញ្ជាក់ច្បាស់អំពីកន្លែង
ផលិត​ដោយ​ធានា​បានគុណភាពនិងសំណូមពររបស់ក្រុមហ៊ុន។​ រីឯសណ្ដែក​ខៀវជា
ប្រភេទទុំ​ព្រមៗ​គ្នា មិន​​ដុះ​ផ្សិត។ សណ្ដែក​ខៀវត្រូវបានបញ្ចូលទៅលីងក្នុងខ្សែសង្វាក់
ទំនើប​មួយរួចបកសំបក កិនជា​ម៉្សៅ​ ហើយលាយឡំជាមួយវត្ថុធាតុដើមនិងគ្រឿងផ្សំ
ផ្សេងៗ​ដើម្បីធ្វើនំ”។

នំសណ្ដែកខៀវនៅទឹកដីHai Duong - ảnh 1
លោក Nguyen Dinh Giang អនុប្រធានសម្ព័ន្ធសមាគម នំសណ្ដែកខៀវHai Duong


នាបច្ចុប្បន្ននេះ នំសណ្ដែកខៀវHai Duon​g ត្រូវបាននាំចេញទៅប្រទេសជា
ច្រើន​លើពិភពលោកហើយត្រូវបានអតិថិជននិយមចូលចិត្កយ៉ាងខ្លាំង។ ស្ដីពីបញ្ហា
នេះលោក Nguyen Dinh Giang អនុប្រធានសម្ព័ន្ធសមាគម​ នំ​សណ្ដែកខៀវHai
Duongបាន​ឲ្យដឹងថា

 “ដើម្បីនាំចេញនំសណ្ដែកខៀវHai Duon​g យើងខ្ញុំជានិច្ចកាលកែប្រែ
បច្ចេកទេសសំ​ដៅ​លើក​កំពស់គុណភាពផលិតផល។ បងប្អូនកម្មរតែងតែបាន
ហ្វឹកហ្វឹន​ពីការរក្សា​សុវតិ្តភាពម្ហួបអាហារ។ ទន្ទឹមនេះគឺការកែលំអសោភ័ណភាព
ប្រអប់នំបំរើចំណង់ចំណូលចិត្តរបស់អតិថិជន”។

        នាសព្វថ្ងៃនេះ នៅខេត្ត Hai Duon​g មានក្រុមហ៊ុនផលិតនំសណ្ដែកខៀវ
ចំនួន៥០​ដូច​ជា Nguyen​ Huong ​  Bao Long   Ba Tien   Gia Baoជាដើម។​ ហើយ
ការថែរក្សា​និង​ពង្រីក​តំលៃប្រពៃណីត្រូវបានប្រជាជននៅទីនេះយកចិត្តទុកដាក់
ជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ