បង្កើនសក្ដានុភាពនៃជ្រោះទឹកក្តៅ Van Chan
MANH CUONG -  
|
បង្កើនសក្ដានុភាពនៃជ្រោះទឹកក្តៅ Van Chan (VOV) |
Vovworld-សោភ័ណ្ឌភាពល្អស្អាតរបស់ស្រុកVan Chan ខេត្ត Yen Bai គឺដោយ
សារត្រូវបានធម្មជាតិប្រទានឲ្យដំបន់ដីនេះសម្បូរបែបដោយសត្វរុក្ខជាតិនិងធន
ធានធម្មជាតិ។ ក្នុងនោះបណ្ដាអណ្ដូងរ៉ែទឹកក្តៅជួយឲ្យប្រជាជនអាចមកងូតទឹក
លំហែកាយបន្ទាប់ពីបញ្ឈប់ប៉ុន្មានម៉ោងធ្វើការនឿយហត់។ បណ្ដាកន្លែងទឹកក្តៅ
នេះត្រូវបានរកឃើញតាំងពីទសវត្សទី៥០នៃសតវត្សទី២០និងជាប្រភពធនធាន
ធម្មជាតិដ៏ថ្លៃថ្លាមានសក្ដានុភាពអាជីវកម្មទេសចរណ៍ជីវសាស្ត្រចំរុះរួមផ្សំនឹង
ទេសចរណ៍សំរាកលំហែកាយ។
កន្លែងជ្រោះទឹកក្តៅភូមិ Bon ឃុំ Son A ស្រុក Van Chan មានផ្ទៃដីជាង៥ពាន់
ម៉ែត្រក្រឡានិងបន្ទប់ងូតទឹកជាង៦០បន្ទប់។ ជ្រោះមានទឹកក្តៅនៅសូតុណ្ហភាព
ដល់៥៤អង្សារ C។ លោកស្រី Hoang Thi Hai រស់នៅទីរួមស្រុក Nghia Lo ខេត្ត Yen
Bai ជាអ្នកឧស្សាហ៍មកងូតទឹកប្រចាំនៅទីនេះឲ្យដឹងថា៖
“ខ្ញុំនិងគ្រួសារមកទីនេះងួតទឹកក្តៅលំហែកាយជាប្រចាំ ដោយជឿជាក់ថាអាច
ព្យាបាលជំងឺ។ តាមខ្ញុំថា រដ្ឋអំណាចគប្បីវិនិយោគសាងសង់បន្ទប់ងូតទឹកឲ្យស្អាត
បាតជាងទៀត ហើយមានសេវាកម្មផ្សេងៗនឹងមានភ្ញៀវជាច្រើនមកទីនេះជាពិត
ប្រាកដ។”
ក្រៅពីជ្រោះទឹកក្តៅនៅភូមិ Bon- អណ្ដួងរ៉េទឹកក្ដៅនៅភូមិ Hoc ឃុំ Son Thinh
ក៏ត្រូវបានមនុស្សជាច្រើនស្គាល់ដល់។ នេះជាអណ្ដួងរ៉ែធម្មជាតិមានបរិមាណទឹក
ក្ដៅច្រើនស្ថិរភាពពេញមួយឆ្នាំ។ តាមអ្នកជំនាញការថាងួតទឹកក្ដៅជាប្រចាំនឹងល្អ
ចំពោះអ្នកមានជំងឺឡើងឈាមទប់ស្កាត់និងព្យាបាលជំងឺស្បែកមួយចំនួន។ ឆ្លៀត
យកឧត្តមភាពនោះ នាឆ្នាំ២០០៤ លោក Lo Van Chom គ្រួសារមួយក្នុងភូមិបានវិនិយោគទុនសាងសង់បន្ទប់ងួតទឹកចំនួន១៩ ក្រោយនោះបានកើនឡើង៥០បន្ទប់
បំរើឲ្យតម្រូវការរបស់ប្រជាជនក្នុងដំបន់និងភ្ញៀវទេសចរណ៍។
|
កន្លែងងួតទឹករួមរបស់ប្រជាជនក្នុងភូមិ (VOV) |
ក្រៅពីបន្ទប់ងួតទឹកដោយលោក Chom សាងសង់នោះនៅមានកន្លែងងួតទឹក
រួមរបស់ប្រជាជនក្នុងភូមិទៀតផង។ រដូវរងានិងនិទាឃៈរដូវជារយៈពេលភ្ញៀវ
ទេសចរន៍មកទស្សនានិងងួតទឹកក្តៅច្រើន។ មួយថ្ងៃអាចមានភ្ញៀវរាប់រយនាក់មក
ងួតទឹក ជាមួយសំបូត្រមានតំលៃ២ម៉ឺនដុងម្នាក់ រីឯកន្លែងងួតទឹករួមគឺ៥ពាន់ដុងម្នាក់។
ប្រភពចំណូលត្រូវបានប្រជាជនកសាងមូលនិធិភូមិនិងគ្រប់គ្រងជុសជុលកន្លែងងួត
ទឹក។ តាមលោក Chom ថា ដើម្បីអាជីវកម្មបានឧត្តមភាពនៃកន្លែងងួតទឹកនេះត្រូវវិនិយោគសាងសង់បើកទូលាយកន្លែងងួតទឹកក្តៅអភិវឌ្ឍន៍សេវាកម្មនានា។
“កន្លែងងួតទឹកក្តៅរបស់ភូមិនេះ ជុំវិញគឺជាស្រែ។ ក្នុងឱកាសរដូវរងានេះជារៀង
រាល់ថ្ងៃមានភ្ញៀវរាប់សិបនាក់ ថ្ងៃសៅថ្ងៃអាទិតគឺច្រើនជាង។ ខ្ញុំមានបំណងរដ្ឋជួយ
ឧបត្ថម្ភវិនិយោគឬផ្សព្វផ្សាយ ប្រើចង់អភិវឌ្ឍន៍ត្រូវមានប្រភពទុនវិនិយោគ។”
ស្ដីពីដំណោះស្រាយដើម្បីកសាងនិងអភិវឌ្ឍន៍ប្រភពទឹកក្តៅ Van Chan ខេត្ត
Yen Bai លោក Nguyen Thanh Xuan អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Van
Chan បានឲ្យដឹងថា៖
“ស្រុកបានកសាងនិងផ្សព្វផ្សាយផែនការមួយចំនួនប្រគល់ឲ្យគណៈកម្មាធិការ
ឃុំ Son A និងឃុំ Son Thinh ត្រូវកសាងផែនការជាក់ស្ដែងដើម្បីពង្រីកសក្ដានុភាព
ទេសចរណ៍ផ្សាភ្ជាប់នឹងកន្លែងងួតទឹកក្តៅ នាំកន្លែងទាំងពីរនេះក្នុងផែនការអភិវឌ្ឍន៍
ភូមិវប្បធម៍ កសាងចលនាវប្បធម៍សិល្បៈនៅទីនោះ បន្តផ្សព្វផ្សាយឧទ្ទេសនាមអំពីសក្ដានុភាបអញ្ចើញអង្គភាពអាជីវកម្មវិនិយោគចូលមក។”
ធម្មជាតិបានអំណោយផលឲ្យស្រុក Van Chan ប្រភពធនធានធម្មជាតិដ៏មាន
តំលៃ។ ប៉ុន្តែបើប្រៀបនឹងសក្ដានុភាពនិងតម្រូវការទេសចរណ៍នាបច្ចុប្បន្ននោះគឺមិន
ទាន់សក្តិសមឡើយ ត្រូវមានការវិនិយោគជាច្រើនថែមទៀតដើម្បីកន្លែងនេះក្លាយ
ទៅជាកន្លែងមកគួរឲ្យទាក់ទាញចំពោះភ្ញៀវនៅគ្រប់ទិសទី៕
MANH CUONG