បឹងខាងលិចនៅក្រុងហាណូយ។

Vovworld-បឹងខាងលិចជាបឹងធម្មជាតិ១នៅកណ្តាលទីក្រុងហាណូយ។លើផ្ទៃទឹក
ប្រមាណ៥០០ហិកតាវាព័ទ្ឋជុំវិញដោយផ្លូវប្រវែងជិត២០គីឡូម៉ែត្រ។បណ្តា
ឯកសារប្រវត្តិសាស្រ្តបានសរឲ្យឃើញថា៖បឹងខាងលិចជាផ្នែក១នៃទន្លេក្រហម
ខណះដែលទន្លេហូរកាត់ទីនេះ។បឹងខាងលិចមានឈ្មោះផ្សេងៗដូចជា៖Dam dan
(សន្សើម) Kim Nguu(ក្របីមាស)ឬ Xac cao(សពនៃកញ្រ្ចោលឈ្មោះនិមួយៗសុទ្ឋ
តែផ្សាភ្ជាប់នឹងរឿងព្រេង១។នៅភាគខាងលិចនៃបឹងនេះគេនៅរកឃើញស្លាក់
ស្នាមនៃភូមិបុរាណជាច្រើន។ឧទាហរណ៍ភូមិ Nghi Tam ជាភូមិកំណើតរបស់
 Ba Huyen Thanh Quan-ជាកវីនី១រូបក្នុងចំណោមកវីល្បីឈ្មោះនៅវៀតណាម។ភូមិ
 Xuan Tao គឺល្បីដោយបឹទបាំងវិហាSoc ជាទីធ្វើសក្ការះបូជាព្រះGiong-ជាព្រះអង្គ១
ក្នុងចំណោមព្រះអមតះចំនួន៤អង្គនៅវៀតណាម។ភូមិNhat Tan ជាព្រះនាជាណា
ច​ក្រនៃផ្កាម៉ាក់ខៃ។ប៉ុន្តែចំពោះបណ្តាភ្ញៀវទេសចរនោះរមណីដ្ឋានមិនអាចរំលងបាន
គឺវ​ត្តTran Quoc ដែលស្ថិតនៅលើកោះតូច១នៅក្បែរផ្លូវ Thanh Nien ជាផ្លូវរ៉ូម៉ែនទិច១
ដែលបំបែកបឹងខាងលិចជាមួយបឹង Truc Bach។ វ​ត្តTran Quocត្រូវបានសាងសង់
នៅសតវត្សរ៍ទី៦ក្រោមរាជកាលស្តេច Ly Nam De។

បឹងខាងលិចនៅក្រុងហាណូយ។ - ảnh 1

ព្រះតេជគុណThich Thanh Nha ចៅអធិការ វ​ត្តTran Quocអោយ​ដឹងថា៖“ កាលពីឆ្នាំ
៥៤១ដល់ឆ្នាំ៥៤៨វត្តយកឈ្មោះKhai Quoc។ប្រការនេះមានន័យថា៖ការបង្កើត
ប្រទេសជាតិ។វត្តត្រូវបានសាងសង់ឡើងនៅដំណាក់កាលនេះលើត្រើយនៃទន្លេ
ក្រហម។នាសតវត្សរ៍ទី១៧វត្តត្រូវបានផ្លាស់មកទីនេះ។មុននោះទីកន្លែង​នេះបានហៅ
ថា៖ឆ្នេនៃត្រីមាសនិងជាទីកន្លែងដើរលេងកំសាន្តពេញនិយមរបស់បណ្តាស្តេចនិង
ព្រះសង្ឃ។     “
បឹងខាងលិចក៍ដូចជាកន្លែងនៅជុំវិញត្រូវបានស្គាល់ដោយប្រព័ន្ឋបេតិកភណ្ឌនិងកេរ្តិ៍
ដំណែលប្រវត្តិសាស្រ្តនិងស្ថាបត្យកម្មចំនួន៦២។ពេលនិទាឃរដូវមកម្តងៗរមណីដ្ឋាន
ទាំងនេះទទួលភ្ញៀវនិង​អ្នកធ្វើ​ធម្មយាត្រារាប់ម៉ឺននាក់មកពីគ្រប់ទិសទីនៅក្នុងនិ​ងក្រៅ
ប្រទេស។នា​ប៉ុន្មានឆ្នាំកន្លងទៅភ្ញៀវទេសចរអាចធ្វើដំណើរព័ទ្ឋជំវិញដោយរថភ្លើង។
លោក Nguyen Quang Loc ដែលរស់នៅនៅខ័ណ្ឌHai Ba Trung អោយដឹងថា៖“ មុននេះ
ខ្ញុំដឹងថា៖បឹងខាងលិចគឺធំណាស់ប៉ន្តែខ្ញុំពុំមានឱកាសធ្វើដំណើរព័ទ្ឋជុំវិញបឹង១ជុំបាន
ឡើយ។ឥឡូវនេះដោយសារមានរថភ្លើងខ្ញុំអា​ចទៅទស្សនាភូមិរបរកេរ្តិ៍ដំណែល
សាលាភូមិនិងវត្តនានានៅជុំវិញបឹង។   “

​​​​​​​​​​​​​​​​​​​​​​​                      

បឹងខាងលិចនៅក្រុងហាណូយ។ - ảnh 2

បឹងខាងលិចគឺស្អាតអស្ចារ្សនៅរ​ដូវទាំង៤ជាពិសេសគឺនៅរដូវក្តៅពីព្រោះថាផ្ទៃទឹក
ឆ្លុះពណ៌ក្រហមនៃផ្កាក្ងោក។ជារៀងរាល់ថ្ងៃអ្នកហាណូយដើរលេងកំសាន្តលើមាត់
បឹងដើម្បីដកដង្ហើមស្រូបយកបរិយាកាសបរិសុទឬលំហាត់ប្រាណមុនពេល​វិលត្រឡប់
មកផ្ទះវិញ។ជនខ្លះៗរកភោជនីយដ្ឋានតូច១នៅមាត់បឹងដើម្បីឆ្លៀតយកខ្យល់ក្រេប
កាហ្វេ។ជនផ្សេងទៀត​ទៅកាន់ភោជនីយដ្ឋានដើម្បីទទួលទានរសជាតិនៃនំបង្កងចៀន
ល្បីឈ្មោះ។ល។​ដូចជារមណីយដ្ឋាន១ដ៍ល្អឆើតឆាយបឹងខាងលិចជាផ្នែក១នៃគ្រួសារ
របស់បណ្តាអ្នកហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ