បណ្តាភ្ញៀវទេសចរដើរតួនាទីជាកសិករវៀតណាម១នាក់នៅ Hoi An។

Vovworld-ចេញដំណើរពីទីក្រុងHoi Anភ្ញៀវទេសចរអាចទៅកាន់ភូមិប​ន្លែ Tra Queដោយការជិះកង់។រាប់សិបឆ្នាំកន្លងមក​អ្នកភូមិបានទទួលបណ្តាភ្ញៀវទេសចរ
បរទេសដែលមកស្វែងយល់កិច្ច​ការស្រែច​ម្ការនៅទីនេះនាបច្ចុប្បន្ននេះនៅក្នុង
ភូមិទាំងមូលមានគ្រួសារដាំបន្លែជាង១០០គ្រួ។គ្រួសារលោកស្រីDo Thi Thanh ដាំបន្លែបាន២០ឆ្នាំហើយ។លោ​កស្រីទទួលភ្ញៀ​វទេសចរបរទេសជានិច្ច។
លោ​កស្រីអោយដឹងថា៖“ ខ្ញុំណែនាំភ្ញៀ​វទេសចរបរទេសកាប់គាស់ដីដាក់ជីនិង
ស្រោចបន្លែ។ការ    កាប់គាស់ដីជាកិច្ចការលំបាក១និងចំណាយពេលវេលាជា
ច្រើនណាស់។ជាធម្មតាត្រូវការ១ម៉ោងសំរាប់ បន្លែ១វង។ប៉ុន្តែភ្ញៀវទេសចរ
ទាំងអស់ខ្នះខ្នែងនិងសប្បាយរីក​រាយយ៉ាងក្រៃលែង។“

                    

បណ្តាភ្ញៀវទេសចរដើរតួនាទីជាកសិករវៀតណាម១នាក់នៅ Hoi An។ - ảnh 1

នៅទីនេះមិនថាអ្នកភូមិណាទេ​ក៍អាចបំរើសេវាកម្មទេសចរណ៍បានដែរ។បងHo
Xuan Thanh កសិករ១នាក់បានអធិប្បាយជាមួយបណ្តាភ្ញៀវទេសចរហេតុអ្វីបន្លែ
ក្រអូបរបស់ភូមិ​Tra Que គឺល្បីល្បាញដល់អញ្ចឹញ៖“ បន្លែដែលបានដាំនៅទីនេះ​មានក្លិនក្រអូបពិសេសដែលគេមិនអាចរកបាននៅទីកន្លែងណាឡើយ។បន្លែ
មានដើមល្អិតតូចប៉ុន្តែមានក្លិនក្រអូបនិងគុណភាពខ្ពស់។ភូមិរបស់យើងខ្ញុំមាន
លក្ខណះអាកាសធាតុនិងភូគម្ភសាស្រ្តជាពិសេសណាស់ជាងនេះទៅទៀតនៅ
ទីនេះកសិករមិនប្រើប្រាស់ជីទេប៉ុន្តែប្រើសារាយនិងទឹកសាប។ប្រសិនជា​ប្រភេទ
បន្លែនេះ ​ដែលបានដាំនៅទីកន្លែងដទៃគ្មានក្លិ​នក្រអូបដូច្នេះ បានឡើយ។    “

                        

បណ្តាភ្ញៀវទេសចរដើរតួនាទីជាកសិករវៀតណាម១នាក់នៅ Hoi An។ - ảnh 2

សព្វថ្ងៃភូមិបន្លែTra Que បានក្លាយទៅជាទីកន្លែងពេញនិយមចំពោះបណ្តាភ្ញៀវ
ទេសចរបរទេសពេលទៅទេសចរណ៍នៅទីក្រុងបុរាណ​  HoiAnម្តងៗ។បង Vuong
Hoang នាយកក្រុមហ៊ុនទេសចរណ៍ Cu Lao Cham  Tour ចែករំលែកថា៖“  ភ្ញៀវ
ទេសចរភាគច្រើនចូលចិត្តទួរទេសចរណ៍នេះពីព្រោះថានេះជាការរក​ឃើញថ្មី១។ ភ្ញៀវទេសចរចំណាយប្រាក់ក្នុងម្នាក់ៗពី៤០ដល់៥០ដុល្លារអាមេរិកតែប៉ុណ្ណោះដើម្បី
ចូលរួមការដាំបន្លែនៅទីនេះនិងរកឃើញជីវភាព​ជនបទរបស់បណ្តាកសិករវៀត
ណាម។     “
រាប់សិកបឆ្នាំកន្លងមកអ្នក ភូមិបន្លែTra Que ទទួលភ្ញៀវទេសចរបរ​ទេសជាច្រើននាក់
ដែលមកស្វែងយល់ការងារស្រែចម្ការរបស់ពួកគេ។​បងស្រីBeth ជាភ្ញៀវទេសចរបរ​ទេស១រូបដែលទើបនឹងបានបញ្ច​ប់បណ្តាថ្ងៃដាំបន្លែនៅទីនេះបានរៀបរាប់ថា៖“នេះ
ជាការងារ១ដ៍ធ្ងន់ធ្ងរប៉ុន្តែអស្ចរ្សណាស់។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង ។គួរឲ្យ
ទាក់ទាញពេលបានរស់នៅ​ជាមួយពិសោធន៍ថ្មីនានា។នេះជាលើកទី១ដែលខ្ញុំមក
ដល់វៀតណាមនិង Hoi An។​ប្រទេសរបស់បណ្តា​មិត្តគឺស្អាតណាស់។  “
បងស្រីBethក៍ដូចជាភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀតបានចែករំលែកថា៖គ្មាន
ពេលណាដែលគិតស្មានថានឹងមកដល់វៀតណាមហើយក្លាយទៅជាកសិ​ករដូ
ច្នេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ