បុណ្យតេតឆេងម៉េងរបស់ជនជាតិ Dao ​– ទិវាតបស្នងសងគុណដល់បុព្វការីជន

(VOVWORLD) - ខែមាឃរៀងរាល់ឆ្នាំ គឺជាពេលវេលា ដែលបងប្អូនជនជាតិ Dao ប្រារព្ធបុណ្យតេត ឆេងម៉េង។ នេះជាបុណ្យតេតដ៏សំខាន់របស់បងប្អូនជនរួមជាតិ ជាមួយនឹងបុណ្យតេតប្រពៃណិ និងថ្ងៃពេញបូណ៌មី ខែជេស្ឋ(តាមច័ន្ទគតិ)។ ទោះបីជាបុណ្យតេតឆេងម៉េងរបស់សាខាជនជាតិ Dao នីមួយៗមានលក្ខណៈខុសពីគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែបានបង្ហាញពីការដែលកូនចៅតបស្នងសងគុណដល់បុព្វការីជន និងមាតាបិតាដែលបានទទួលមរណភាព តាមរយៈការជួសជុលផ្នូរ និងធ្វើសក្ការៈបូជាដល់បុព្វការីជន ដើម្បីតាមថែទាំ ផ្ដល់សេចក្ដីសុខចម្រុងចម្រើន រដូវអំណោយផលដល់កូនចៅ។
 បុណ្យតេតឆេងម៉េងរបស់ជនជាតិ Dao ​– ទិវាតបស្នងសងគុណដល់បុព្វការីជន - ảnh 1គ្រឿងដង្វាយបុណ្យតេតឆេងម៉េងរបស់ជនជាតិ Dao

ដើម្បីត្រៀមរៀបចំបុណ្យតេតឆេងម៉េង គ្រួសារ និងវង្សត្រកូលជនជាតិ Dao Quan Chet (ភាគច្រើនរស់នៅតាមបណ្ដាខេត្ត Tuyen Quang, Hoa Binh និង Vinh Phuc) បានប្រមូលផ្តុំគ្នានៅវិហារដូនតា។ មុនថ្ងៃឆេងម៉េងមេវង្សត្រកូលត្រូវជ្រើសរើសយកថ្ងៃល្អ ជៀសវាងថ្ងៃអាក្រក់របស់វង្សត្រកូល ដើម្បីរៀបចំបុណ្យតេត។ ក្រោយពីជ្រើសរើសថ្ងៃល្អហើយ គឺត្រូវអញ្ជើញគ្រូសែនចំនួន២ នាក់មកដើម្បីសែនបុព្វការីជន។

គ្រួសារនីមួយៗក៏រៀបចំគ្រឿងដង្វាយសម្បូរបែបដូចជា៖ ស្រា សាច់ជ្រូក មាន់ និងនំ dày... ដើម្បីសែនបុព្វការីជន។ នៅលើអាសនៈដូនតារបស់ជនជាតិ Dao Quan Chet គឺមិនអាចខ្វះ ក្រកាសប្រាក់ចំនួន ២ ប្រភេទ ទីមួយគឺក្រដាសពណ៌សតំណាងឱ្យប្រាក់ដើម្បីចាយវាយ ទីពីរគឺ ក្រដាសពណ៌លឿងតំណាងឱ្យលោហៈដ៏មានតម្លៃគឺមាស។ ជនជាតិ Dao Quan Chet ចាត់ទុកថា ផ្នូរដូនតារាប់ពាន់ឆ្នាំមុនអាចនឹងត្រូវបាត់បង់ហើយ ប៉ុន្តែពួកគេនៅតែត្រូវសែន និងតបស្នងសងគុណដដែល។

ក្រៅពីក្រដាសប្រាក់ ផ្នូរនីមួយៗមានក្រដាសទំហំ ៣ ម្រាមដៃ ប្រវែង ៥០-៦០ សង់ទីម៉ែត្រ តំណាងឱ្យក្រដាសធ្វើសេះ (ក្រដាសមានរូបសេះសម្រាប់សែន ភាសា Dao ហៅថា “mầu tải tzấy”។ ) ផ្នូរនីមួយៗនឹងទទួលបានក្រដាសនោះដោយឡែកពីគ្នា ហើយសែនក្នុងផ្ទះតែប៉ុណ្ណោះ។ តាមទំនៀមទំលាប់របស់ជនរួមជាតិ Dao Quan Chet បុណ្យសែនឆេងម៉េង គឺជាបុណ្យសែនដល់អ្នកលាចាកលោកទាំងអស់ ដូច្នេះហើយក្នុងពិធីបុណ្យសែន មានត្រី និងបង្គាកាន់តែច្រើនគឺកាន់តែមានន័យ។ លោក Trinh Tien Xuan មកពីភូមិ Son Nga ឃុំ Nga Hoang ស្រុក Yen Lap ខេត្ត Phu Tho បានឲ្យដឹងថា៖ សែនឆេងម៉េង គឺជាឱកាសសម្រាប់កូនចៅនៃវង្សត្រកូលតបស្នងសងគុណដល់មនុស្សលាចាកលោកហើយ ដូច្នេះគ្រឿងសំណែនត្រូវតែមានបង្គា និងត្រីជាច្រើន ដើម្បីបង្ហាញពីភាពសម្បូរបែបសម្រាប់មនុស្សដែលលាចាកលោកហើយ។ ដូច្នេះហើយ បងប្អូនជនរួមជាតិបានជ្រើសរើសយកបង្គា និងត្រីក្នុងស្រះ បឹងបួរ និងជ្រោះ ហើយសម្អាត កែច្នៃយ៉ាងសាមញ្ញ ពោលគឺអាចចៀន ស្ងោរ និងអាំង រួចរៀបចំយ៉ាងស្អាត។ ក្រោយពីសែនរួច កូនចៅនឹងទទួលទានជាមួយគ្នាផងដែរ។

ចំពោះជនរួមជាតិ Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau វិញចាប់ពីដើមខែមាឃ តាមច័ន្ទគតិមក ក្រុមគ្រួសារនីមួយៗបានសាងសង់ ជួសជុលកែលម្អផ្នូររបស់បុព្វការីជនយ៉ាងមមាញឹក។ បុរសជនជាតិ Dao ធ្វើក្រដាស់សែន ទិញក្រដាស ៥ ពណ៌ កាត់ជាទង់ ហើយនាថ្ងៃពូនឆ្នូរ កូនចៅបានចងវាលើមែកឈើ ហើយតោងនៅលើផ្នូរ។ ស្ត្រីជនជាតិ Dao បិតស្រា ធ្វើបាយដំណើប និងធ្វើនំ Day។

 បុណ្យតេតឆេងម៉េងរបស់ជនជាតិ Dao ​– ទិវាតបស្នងសងគុណដល់បុព្វការីជន - ảnh 2គ្រឿងដង្វាយបុណ្យតេតឆេងម៉េងរបស់ជនជាតិ Dao

នៅពេលដែលក្រុមគ្រួសារបានកំណត់ថ្ងៃពូនផ្នូរ ជាធម្មតាគឺដើមខែដល់ដំណាច់ថ្ងៃទី ២២  ខែមាឃ តាមច័ន្ទគតិ គេយកចប  ប៉ែល និងកណ្ដៀវ ទៅកាត់ស្មៅ និងសម្អាតផ្នូរដូនតាឲ្យស្អាតបាត។ ក្រោយមក មេគ្រួសារនឹងរៀបដាក់គ្រឿងដង្វាយ និងនំចំណីនៅលើផ្នូរដូនតា។ នៅពេលពូនផ្លូររួចមក គេនាំគ្នាទៅផ្ទះវិញ មិនទៅលេងផ្ទះអ្នកដ៏ទៃឡើយ ដោយសង្ឃឹមថា ដូនតានឹងតែងតែជួយថែទាំផ្ដល់លាភសំណាង ចម្រុងចម្រើន និងសុភមង្គលដល់គ្រួសារក្នុងឆ្នាំថ្មី។ លោក Cheo Dou Pao មកពីឃុំ Phang Xo Lin ស្រុក Sin Ho ខេត្ត Lai Chau បាននិយាយថា៖ “ខែមាឃតាមច័ន្ទគតិគឺជាបុណ្យឆេងម៉េងរបស់ជនរួមជាតិ Dao Khau ។ នេះគឺជាបុណ្យដ៏សប្បាយរីករាយ  ជាមួយនឹងសំណើចសប្បាយ បរិយាកាសដ៏កក់ក្តៅនៃការជួបជុំគ្នា ហើយសមាជិកគ្រួសារ មានឱកាសជួបជុំគ្នា និងរំលឹកវិញ្ញាណក្ខ័ន្ធបុព្វការីជនដោយទឹកចិត្តគោរពបំផុត។ ឆេងម៉េងគឺ ជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតដែលកូនចៅតែងថែរក្សារហូតរៀងទៅ”។

បុណ្យតេតឆេងម៉េង មានអត្ថន័យច្រើន ដូច្នេះហើយបានក្លាយទៅជាប្រពៃណីដ៏ល្អប្រសើររបស់សហគមន៍ជនជាតិ Dao។ មិនថាពួកគេរស់នៅទីណា ទំនៀមទម្លាប់នេះតែងតែត្រូវបានថែរក្សាពីជំនាន់មយយទៅជំនាន់មួយទៀត ដោយដាស់តឿនកូនចៅឱ្យចងត្រូវឧទ្ទិសដល់ប្រភពដើម និងតភ្ជាប់ចំណងស្និទ្ធស្នាលក្នុងគ្រួសារ និងភូមិស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ