HOANG THAI-THU HOA -  
(VOVWORLD) /  
Vovworld-បុណ្យតេតនៅភូមិViet Haiមានចំណុចប្លែកពីតំបន់ដទៃនៅភាគខាងជើង
វៀតណាម។មិនអ៊ូអរទេតែបុណ្យតេតនៅទីនេះគឺជាពេលវេលា១ដ៍សុខសាន្តត្រាណ។មកទស្សនានៅភូមិViet Haiភ្ញៀវទេសចរអាចជិះនាវាដើរថ្មើជើងឆ្លងកាត់សួនឧទ្យាន
ជាតិ Cat Ba។លោកJohnភ្ញៀវទេសចរអង់គ្លេស១រូបចែករំលែកថា៖”យើងខ្ញុំរស់នៅ
ទីប្រជុំជន១នៅប្រទេសអង់គ្លេស។នៅទីនេះអ្វីៗខុសពី គ្នា។ពេលជិះនាវាឆ្លងកាត់
ឈូងសមុទ្ឋHa Lan យើងខ្ញុំសង្កេតឃើញប្រការប្លែកពីគ្នាយ៉ាងច្រើន។សោភ័ណភាព
ល្អស្អាតអស្ចារ្សណាស់។ពិតណាស់ថាខ្ញុំនឹងវិលត្រឡប់មកទស្សនាទីនេះជាច្រើន
លើកជាច្រើនសារទៀតដើម្បីយល់បន្ថែមជីវភាពរស់នៅរបស់ប្រចាជននៅភូមិ Viet
Hai។ “
|
រួមដំណើរជាមួយ លោកJohnនៅមានប្រពន្ឋនិងកូនៗទៀតផង។លោកស្រីAnnaប្រពន្ឋ
របស់លោក Johnអោយដចឹងថា៖តាមរយះទំព័រWebផ្សព្វផ្សាយទេសចរណ៍១នៅប្រទេស
អង់គ្លេសគ្រួសារលោកស្រីស្គាល់ដល់ ភូមិ Viet Hai។លោកស្រីសប្បាយរីករាយយ៉ាងក្រៃ
លែងដោយបានទទួលបុណ្យតេត ជាប្រពៃណីរជាមួយប្រជាជនViet Hai។លោកស្រី
និយាយថា៖”យើងខ្ញុំជិះយន្តហោះពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Hai Phong នាម្សិល
មិញ។យើងខ្ញុំចង់មកទស្សនាទីនេះដើម្បីរកឃើញប្រទេសវៀតណាមដ៍ល្អស្អាត ។
ប្រជាជននៅទីនេះមានទឹកចិត្តស្រឡាញ់កក់ក្តៅចំពោះភ្ញៀវ។ម្ហូមអាហារមានរសជាតិ
ឈ្ងុយឆ្ងាញ់ពិសេស។យើងខ្ញុំមកដល់ទីនេះចំឱកាសបុណ្យតេតជាប្រពៃណីរបស់ប្រជាជន
វៀតណាម។ដោយហេតុនេះយើងខ្ញុំយល់បន្ថែមទំនៀម ទំលាប់របស់ប្រជាជនៅ ភូមិ Viet
Hai។ខ្ញំមានបំណងវិលត្រឡប់មកទីនេះ ជាថ្មីម្តងទៀត។ “
|
ភ្ញៀវទេសចរអាចជិះទូកទៅកាន់ភូមិ Viet Hai |
ស្ថិតនៅំជ្ឈមណ្ឌលទេសចរណ៍ Cat Ba ដ៍ល្បីឈ្មោះបានជាពេលបុណ្យតេតមកម្តងៗ
អ្នកភូមិ Viet Haiជាប់រវល់ជាមួយការទទួលភ្ញៀវទេសចរ។បងស្រីNguyen Thi Haអ្នក ភូមិ
Viet Hai១រូបអោយដឹងថា៖រួមជាមួយការធ្វើស្រែនោះគ្រួសារបងស្រីធ្វើបន្ថែមសេវាកម្ម
អាជីវកម្មទេសចរណ៍។បងស្រីចែករំលែកថា៖” ពេលមានភ្ញៀវមកទស្សនានៅឱកាស
បុណ្យតេតខ្ញុំអញ្ជើញគេទទួលម្ហូបអាហារប្រពៃណីដូចជានំអន្សមនិងដំណាប់តេត។ខ្ញុំ
នៅឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីទំនៀមទំលាប់របស់ប្រជាជនវៀតណាមក្នុង
ឱកាសបុណ្យតេតទៀតផង។ “
ដើម្បីជួយប្រជាជនViet Hai និយាយដោយឡែកនិងប្រជាជនCat Haiនិយាយរួមរក្សាបាន
ចំណុចវប្បធម៌វៀតណាមផងនិងអភិឌ្ឍន៍សេដ្ឋកិច្ចផងរដ្ឋអំណាចស្រុក Cat Hai យកចិត្ត
ទុកដាក់ដល់ការផ្សព្វផ្សាយអំពីការងារអភិរក្សរាល់តំលៃវប្បធម៌ប្រពៃណី។លោកBui
Trung Nghia ប្រធានគណះកម្មាធិការប្រជាជនស្រុក Cat Hai ទីក្រុង Hai Phong អោយដឹង
ថា៖“ឆ្នាំនេះម្ចាស់សណ្ខាគារហាងលក់ទំនិញនានាបានរៀបចំដំណើរទៅទស្សនាស្រាវជ្រាវ
ចំណុចវប្បធម៌ទទួលបុណ្យតេតប្រពៃណីរបស់ប្រជាជាតិវៀតណាមក៍ដូចជាចំណុច
ពិសេសនៃកោះទៀតផង។ “
ការស្វែងយល់ជីវភាពរស់នៅនិងទេសភាពនៅភូមិ Viet Hai ជាការស្វែងយល់គួរឲ្យទាក់
ទាញសំរាប់ភ្ញៀវទេសចរបរទេសពេលមកទស្សនាកោះCat Ba។ភាពរហោស្ថានទឹកចិត្ត
ស្មោះត្រង់រាក់ទាករបស់ប្រជាជនជាប្រការចំឡែកសំរាប់ភូមិViet Hai ទាក់ទាញភ្ញៀវ
ទេសចរមកពីជិតឆ្ងាយ៕
HOANG THAI-THU HOA
-VOVWORLD