ប្រជុំផ្សារ Co Ma នៅខេត្ត Son La

(VOVWORLD) - ប្រជុំផ្សារ Co Ma នៅឃុំ Co Ma ស្រុក Thuan Chau ខេត្ត Son La ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧។ ចាប់តាំងពីពេលនោះមក ប្រជុំផ្សារ Co Ma បានបើកជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅក្នុងសប្ដាហ៍ ហើយក្លាយទៅជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong នៅទីនេះផងដែរ។

 

 

ប្រជុំផ្សារ Co Ma នៅខេត្ត Son La - ảnh 1ទិដ្ឋភាពនៅប្រជុំផ្សារ Co Ma នៅខេត្ត Son La

ប្រជុំផ្សារ  Co Ma បានប្រព្រឹត្តិទៅយ៉ាងសប្បាយរីយរាយនិងគគ្រឹកគគ្រេង ដោយទាក់ទាញបានការចូលរួមរបស់មនុស្សយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី។ តាំងពីពេលព្រឹកព្រលឹម នៅតាមដងផ្លូវ មានមនុស្សម្នាជាច្រើនបានធ្វើដំណើរចូលមក ប្រជុំផ្សារ Co Ma។ អ្នកខ្លះបានយកបន្លែ ម៉ាន់ ជ្រូកមកលក់នៅប្រជុំផ្សារ ហើយមានអ្នកខ្លះមកទីនេះ ដើម្បីទស្សនាតែប៉ុណ្ណោះ។ អ្នកស្រី Lau Thi Do នៅឃុំ Tenh Phong ស្រុក Tuan Giao ខេត្ត Dien Bien បានសំណេះសំណាលថា៖ “ខ្ញុំបានលឺគេនិយាយថា ប្រជុំផ្សារនេះពិតជាសប្បាយរីយរាយណាស់ហើយថែមទាំងទាក់ទាញបានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ ដូច្នេះហើយ ខ្ញុំបានជូនកូនៗមកលេងនៅទីនេះតាំងពីម៉ោង ៦ ព្រឹកមកម្លេះ”។

នៅប្រជុំផ្សារនេះ កំលោះ និងក្រមុំបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌របស់បណ្ដាជនជាតិភាគតិច បានធ្វើឲ្យលំហផ្សារណាត់កាន់តែសម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញានជាតិថែមទៀត។ លោក  Vu A Thanh ពលរដ្ឋម្នាក់នៅឃុំ Long He ស្រុក Thuan Chau ខេត្ត Son La បានចែករំលែកថា៖ “ខ្ញុំមកទីនេះ ដើម្បីរកទិញសម្លៀកបំពាក់ និងសំពត់សម្រាប់ក្រុមគ្រសារ ទុកទៅដើរលេង និងទៅសួរសុខទុក្ខសាច់ញ្ញាតិ។ សម្លៀកបំពាក់មួយសម្រាប់គឺមានតម្លៃ ៣៥០ ពាន់ដុងតែប៉ុណ្ណោះ”។

ផលិតផលធ្វើចេញពីបាតដៃរបស់ប្រជាជនក្នុងតំបន់ ដើម្បីយកទៅលក់ដូរនៅប្រជុំផ្សារដូចជា៖ សំពត់ សម្លៀកបំពាក់ បន្លែ ផ្លែឈើ សាច់ជ្រូក សាច់មាន់ នោះ ក៏មានស្តង់ទំនិញប្រើ ប្រាស់ដ៏សម្បូរបែបរបស់ខេត្ត Dien Bien និង Lai Chau ទៀតផង។ នៅខាងក្នុងប្រជុំផ្សារក៏មានហាងពីរបីសម្រាប់លក់អាហារពេលព្រឹកដូចជាបបរ និងហ្វើ។ ក្រៅពីនេះក៏មានតូបលក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Thai និង Mong ដើម្បីបម្រើបងប្អូននារីទៅលេងពិធីបុណ្យទាននានា។ អ្នកស្រី Giang Thi Denh មកពីឃុំ Rao Sang ស្រុក Phong Tho ខេត្ត Lai Chau អ្នកលក់ម្នាក់នៅប្រជុំផ្សារនេះបានឲ្យដឹងថា៖ “ខ្ញុំបានជួលតូបលក់ទំនិញមួយនៅប្រជុំផ្សារនេះអស់រយៈពេលពី ២ ទៅ ៣ ឆ្នាំ ហើយ។ ខ្ញុំបានលក់សម្លៀកបំពាក់គ្រប់ប្រភេទ សម្រាប់ទាំងបុរស និងនារី។ បើលក់បានច្រើនគឺខ្ញុំបានប្រាក់ចំណេញពី ៧ ទៅ ៨ លានដុង បើលក់មិនបានច្រើននោះ គឺខ្ញុំទទួលបានប្រាក់ចំណេញត្រឹមតែ ៤ ទៅ ៥ លានតែប៉ុណ្ណោះ”។

ប្រជុំផ្សារ Co Ma នៅខេត្ត Son La - ảnh 2ទិដ្ឋភាពនៅប្រជុំផ្សារ Co Ma នៅខេត្ត Son La

នៅប្រជុំផ្សារនេះ កំលោះ និងក្រមុំជនជាតិ Mong ជាច្រើននាក់បានកាន់ទូរស័ព្ទដៃរបស់ខ្លួន ដើម្បីបើកស្ដាប់ចម្វាក់ភ្លេងប្រជាប្រិយរបស់ជនជាតិ Mong ស្ដាប់បទចម្រៀងសារសងវាចារ សំដៅសម្ដែងទឹកចិត្តរបស់ខ្លួន ដូច្នេះហើយមានកំលោះ និងក្រមុំជាច្រើននាក់បានក្លាយទៅជាគូស្រករនឹងគ្នាក្រោយពេលចូលរួមប្រជុំផ្សារនេះ។ មនុស្សជាច្រើននាក់បានអញ្ជើញមកប្រជុំផ្សារនេះ ដើម្បីជួបជុំ សំណេះសំណាល សាកសួរសុខទុក្ខ និងសិក្សាបទពិសោធន៍របស់គ្នាទៅវិញទៅមក អំពីរបៀបដាំដុះ ចិញ្ចិមសត្វ និងការងារធ្វើប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។ យោងតាមលោក Va Phong Sa  អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Co Ma បានឲ្យដឹងថា៖ “ក្នុងឱកាសបុណ្យតេត ប្រជុំផ្សារមានលក់ទំនិញច្រើនជាងមុន បើប្រៀបធៀបនឹងដើមឆ្នាំ។ បងប្អូនប្រជាជនមកពីឃុំជិតខាងនានា ក៏បានយកផលិតផលសិប្បកម្មរបស់ខ្លួនមកលក់ ហើយចំនួនអតិថិជនមកប្រជុំផ្សារនេះក៏កើនឡើងយ៉ាងច្រើនកុះករផងដែរ។ ចាប់តាំងពីរពេលមានប្រជុំផ្សារមក ប្រជាជានតែងតែនាំផលិតផលមកលក់នៅទីនេះ ដូច្នេះហើយ ជីភាពរស់នៅរបស់ពួកគេកាន់តែសម្បូរធូធារជាងមុនផងដែរ”។

ប្រជុំផ្សារ  Co Ma  បានផ្សព្វផ្សាយបណ្ដាផលិតផលដ៏វិសេសវិសាលប្រចាំតំបន់ ព្រមទាំងណែនាំផ្នត់វប្បធម៌សហគមន៍បណ្ដាជនជាតិនោតំបន់ព្រៃភ្នំភាគពាយព្យ។ ប្រជុំផ្សារ  Co Ma  បានបើកចាប់ពីវេលាម៉ោង ៦ ព្រឹកដល់ថ្ងៃត្រង់ ។ ដូចច្នេះហើយ បងប្អូនជនជាតិបានមកប្រជុំផ្សារយ៉ាងសប្បាយរីយរាយ ថែមទាំងក៏មានអារម្មណ៍កក់ក្តៅ បានណាត់ជួបគ្នានៅប្រជុំផ្សារក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ