ប្រព័ន្ឋសារមន្ទីនៅទីក្រុងហាណូយក្នុងដំណើរ ទៅទេសចរណ៍ Citytour ។

                     

ប្រព័ន្ឋសារមន្ទីនៅទីក្រុងហាណូយក្នុងដំណើរ ទៅទេសចរណ៍ Citytour ។  - ảnh 1
សារមន្ទីនារីវៀតណាម(Internet).

Vovworld- ដោយមានផ្ទៃដីជិត​២ពាន់ម៉ែត្រក្រឡា ស្ថិតនៅកណ្តាលទីក្រុងហាណូយ សារមន្ទីនារីវៀតណាមកំពុងថែរក្សាឯកសារនិងវត្ថុតាងជាង២៥ពាន់ដែលឆ្លុះបញ្ចាំង
ការរួមវិភាគទានរបស់នារីវៀតណាម ក្នុងប្រវត្តិសាស្រ្តនិងជីវភាពរស់នៅសម័យ។
ការតាំងពិព័ណ៏ឯកសារនិងវត្ថុតាងនៅសរមន្ទីប្រមូលផ្តុំតាមប្រធានបទសំខាន់
ចំនួន៣គឺ នារីក្នុងគ្រួសារ-នារីក្នុងប្រវត្តិសាស្រ្តនិងម៉ូតរបស់នារី។រួមជាមួយការតាំង
ពិព័ណ៏នោះ  សារមន្ទីនារីវៀតណាមនៅរៀបចំបណ្តាព្រឹត្តិការណ៍សំរាប់មហាជន​
សឹក្ខាសាលានិងសកម្មភាពអប់រំទៀតផង។នាយិការសារមន្ទី Nguyen Bich Vanអោយ
ដឹងថា​​ ភាពសប្បូបែបនិង ការផ្លាស់ប្តូរថ្មី គឺជាអ្វីៗដែលសារមន្ទីនារីវៀតណាមបាននិង
កំពុងឆ្ពោះទៅក្នុងបំណងឆ្លើយតបតម្រូវការរបស់ទស្សនិកជន។លោកស្រីNguyen Bich
Van អោយដឹងថា “   រួមជាមួយការតាំងពិព័ណ៏បណ្តាផលិតផលនោះ​ យើងខ្ញុំនៅសុគ្រឹដ
សកម្មភាពនានានៃ សារមន្ទី ទៀតផង។យើងខ្ញុំមានភោជនីយដ្ឋាន១ដើម្បីបំរើភ្ញៀវទេសចរ។យើងខ្ញុំបានជួសជុលនិងកែលំអប្រព័ន្ឋសេវាកម្មទាំងស្រុង“។មុននោះ​សារមន្ទីជនជាតិវិទ្យា
វៀតណាមដែលមានចម្ងាយពីទីក្រុងហាណូយប្រមាណ​៨គីឡូម៉ែត្រក៍ក្លាយទៅជាកន្លែង១
គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរ  ដោយសារវត្ថុតាងនៅទីនេះឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ
នៃវប្បធម៏រូបី-អរូបីនិងចំណុចពិសេសក្នុងជីវភាពរស់នៅរបស់បណ្តាជនជាតិវៀតណាម។សារមន្ទីជនជាតិវិទ្យាវៀតណាមទទួលបានជោគជ័យជាច្រើន​​​  ក្នុងការរៀបចំបណ្តាកម្មវិធី​ ព្រឹត្តិការណ៍​ សកម្មភាព នៅកណ្តាល​ វាល    ។ល។ក្រោយពីទៅទស្សនាសារមន្ទី លោក  
Alain Philippe-ភ្ញៀវទេសចរ១រូបមកពីបារាំងបានចែករំលែកថា : “គឺអស្ចារ្យណាស់។ខ្ញុំបាន
ដឹងថា​នៅវៀតណាម​មានជនជាតិដល់៥៤។ខ្ញុំបាន មើលឃើញបណ្តាសំលៀកបំពាក់ជា
ប្រពៃណី ពោរពេញទៅដោយចរិតលក្ខណះវប្បធម៏នៃបណ្តាជនជាតិប៉ែកខាងជើង
វៀតណាម។ខ្ញុំរំពឹងគិតថា បណ្តាមិត្តត្រូវតាំងពិព័ណ៍វត្ថុតាងនេះជាច្រើនថែមទៀត  “។

                      

ប្រព័ន្ឋសារមន្ទីនៅទីក្រុងហាណូយក្នុងដំណើរ ទៅទេសចរណ៍ Citytour ។  - ảnh 2
សារមន្ទីជនជាតិវិទ្យាវៀតណាម(Internet).

បណ្តាសារមន្ទីនៅទីក្រុង​ហាណូយ​ដែលរកឃើញបានទិសដៅនិងទទួលបាន​ជោគជ័យ
ក្នុងការទាក់ទាញភ្ញៀវមកទស្សនាដូចជាសារមន្ទីជនជាតិវិទ្យាវៀតណាម សារមន្ទីនារី
វៀតណាម  សារមន្ទីហូជីមិញ ឬសារមន្ទីប្រវត្តិសាស្រ្តយោធា ជាដើមគឺមិនច្រើនទេ។
ដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនថែមទៀត ប្រការចាំបាច់ដែលបណ្តាសារមន្ទីត្រូវ
អនុវត្តគឺរៀបចំសកម្មភាពនិងតាំងពិព័ណ៏វត្ថុតាងតាមទិសទំនើប។​ប្រធាននាយកដ្ឋាន
បេតិកភ័ណ្ឋនៃក្រសួងវប្បធម៏ កីឡានិងទេសចរណ៍វៀតណាម Le Thi Minh Ly បាន
ពិនិត្យថា នេះជានិន្នាការធ្វើសកម្មភាពថ្មីនៃបណ្តាសាមន្ទី។ លោកស្រីអោយដឹងថា
“ ជនជាច្រើននាក់រំពឹងគិតថា​ វ​ត្ថុតាងនៅ សារមន្ទី ត្រូវជាវត្ថុបុរាណ។ខ្ញុំចង់បញ្ជាក់
ថា នៅសារមន្ទី ជនជាតិវិទ្យាវៀតណាម គ្មានវត្ថុបុរាណណា១ឡើយ។នៅទីនេះគេ
តាំងបង្ហាញវត្ថុតាងធម្មតាក្នុងជីវភាពរស់នៅតែប៉ុណ្ណោះ។ប៉ុន្តែ   សារមន្ទីនៅជាកន្លែង
មកទាក់ទាញ ដែលមិនអាចខ្វះក្នុងដំណើរមកទស្សនាហាណូយបានឡើយ។ពេល
ទៅបំពេញទស្សនកិច្ចហាណូយ  បណ្តាគណះប្រតិភូប្រមុខរដ្ឋសុទ្ឋតែមកទស្សនា
សារមន្ទី ជនជាតិវិទ្យាវៀតណាម “។

ដើម្បីទាក់ទាញភ្ញៀវទេសចរចួលរួម Citytour ជាពិតណាស់ថា ប្រព័ន្ឋសារមន្ទីនៅ
ទីក្រុងហាណូយត្រូវមានកំណែទម្រង់យ៉ាងខ្លាំងក្លា ក្នុងការរៀបចំតាំងពិព័ណ៏មាន
សកម្មភាពព្រឹត្តិការណ៍លេចធ្លោនិងផ្តោតទៅលើការផ្សព្វផ្សាយរូបភាពក៍ដូចជា
ពាណិជ្ជសញ្ញារបស់ខ្លួនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ