ប្រាសាទ Xa Tac -កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៅតំបន់ព្រំដែនរបស់មាតុភូមិ

(VOVWORLD) - ដោយស្ថិតនៅច្រាំងទន្លេ Ka Long តាមដងទន្លេព្រំដែនរវាងវៀតណាម - ចិននោះ ប្រាសាទ Xa Tac នៅទីក្រុងMong Cai ខេត្ត Quang Ninh មិនត្រឹមតែជាកន្លែងធ្វើសក្ការៈបូជាពិធី អនុវត្តន៍ជំនឿវប្បធម៌ប្រជាប្រិយរបស់ប្រជាជននៅទីនេះប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដូចជាសញ្ញាសម្គាល់វប្បធម៌ ដោយអះអាងនូវអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិទៀតផង។ 
ប្រាសាទ Xa Tac -កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៅតំបន់ព្រំដែនរបស់មាតុភូមិ - ảnh 1ប្រាសាទ Xa Tac -កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ

នាពេលថ្មីៗនេះ កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ដែលមានអាយុកាលរាប់ពានឆ្នាំនេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរ្កិ៍ដំណែលថ្នាក់ជាតិ ដោយមានតម្លៃដ៏វិសេសវិសាលដាច់ដោយឡែកផងដែរ។ សិលាចារឹកបុរាណដែលបានរក្សាទុកនៅទីនេះបានចារឹកយ៉ាងច្បាស់លាស់ថា៖  ប្រាសាទ Xa Tac ត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី ១៣ ដើមសតវត្សរ៍ទី ១៤ ដើម្បីធ្វើសក្ការបូជាទេវតា Xa Tac អ្នកតាភូមិ Bản Cảnh Thành Hoàng Xã Tắc Đại Vương ចំណុះ Moc Chau Cai នៃអតីតរដ្ឋ Dai Viet។ យោងទៅតាមរឿងព្រេងបានដំណាលថា មានពពួកទេវាតាបានជួយថែរក្សាប្រជាជនគ្រប់រូប ពេលវេលាព្រមទាំងប្រទានពរឲ្យដីធ្លីសម្បូរជីជាតិ រដូវអំណោយផល។ កាលពីដើម ប្រាសាទ Xa Tac ស្ថិតនៅមាត់ទន្លេដែលមានទំហំត្រឹមតែស្មើនឹងផ្ទះបីល្វេងតែប៉ណ្ណោះ ហើយបែរមុខទៅទិសខាងកើត ដំបូលប្រក់ក្បឿងបុរាណ។ ដោយឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ និងពេលវេលានោះ សំណង់នេះរងការបំផ្លាញខ្ទិចខ្ទាំ ហើយត្រូវបានស្ដារឡើងវិញជាលើកចុងក្រោយក្នុងឆ្នាំ ១៩៨៩ ។ លោក Bui Huu Thiem ពលរដ្ឋម្នាក់ដែលមានអាយុ ៧០ ឆ្នាំ នៅសង្កាត់ Ka Long បានឲ្យដឹងថា៖ “កាលពីមុននេះ ប្រាសាទ Xa Tac មានសភាពទ្រុឌទ្រោមណាស់។ ប៉ុន្តែ ប្រជាពលរដ្ឋបានស្នើឲ្យស្ដារជួសជុលប្រាសាទនេះឡើងវិញឲ្យរឹងមាំដូចបច្ចុប្បន្ននេះ។ នេះគឺជាមោទនភាពផង និងជាការទទួលខុសត្រូវរបស់យើង ហើយនិងជំនាន់ក្រោយៗ ដើម្បីថែរក្សាកន្លែងនេះដូចជាបង្គោលព្រំដែនអញ្ចឹង”។

តំបន់ប្រាសាទ Xa Tac ត្រូវបានពង្រីកដោយមានបរិវេណផ្ទៃដីប្រមាណ ២០ ០០០ ម៉ែត្រក្រឡា។  ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយមានពីរជាន់ មានដំបូលចំនួន ៨ ជាមួយក្បូរក្បាច់ចម្លាក់ដ៏ប៉ិនប្រសប។ នាបច្ចុប្បន្ននេះ ប្រាសាទ Xa Tac នៅតែរក្សាបានសិលាចារិកបុរាណចំនួន ៣ ផ្ទាំង ដែលមានអាយុកាលតាំងពីឆ្នាំ ១៨៧៩ ដោយបានចារឈ្មោះរបស់អ្នក ដែលបានចូលរួមកម្លាំងកាយចិត្ត និងទ្រព្យសម្បត្តិ ដើម្បីសាងសង់ឡើងប្រសាទ។ នៅឆ្នាំ ២០០៥ ប្រាសាទ Xa Tac ត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ថ្នាក់ខេត្ត។ នៅឆ្នាំ ២០១៨ ទីក្រុង Mong Cai បានបង្ហាញពិធីសែន Xa Tac ជាលើកដំបូង ដើម្បីថែរក្សាដួងព្រលឹងនៃប្រាសាទ ដែលមានអាយុកាលរាប់រយឆ្នាំនៅតំបន់ព្រំដែនមាតុភូមិ។ លោក Tran Dinh Thanh អនុប្រធាននាយកដ្ឋានបេតិកភណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះប្រាសាទ Xa Tac របស់ខេត្ត Mong Cai គឺជាប្រាសាទដ៏ពិសេស របស់វៀតណាម។ ប្រាសាទ Xa Tac គឺជាកេរ្កិ៍ដំណែលដ៏សំខាន់ ដែលទាក់ទងនឹងជំនឿវប្បធម៌ប្រពៃណីរបស់វៀតណាម។  លើលពីនេះទៅទៀត ទីតាំង និងស្លាកស្នាមរបស់ប្រាសាទនេះនាបច្ចុប្បន្នគឺមានអត្ថន័យនប្រវត្តិសាស្ត្រ និងតួនាទីដ៏សំខាន់ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ដែលប្រៀបប្រដូចជាសញ្ញាសម្គាល់វប្បមធម៌ផងដែរ”។

ប្រាសាទ Xa Tac -កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៅតំបន់ព្រំដែនរបស់មាតុភូមិ - ảnh 2ប្រាសាទ Xa Tac -កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ

ចំពោះប្រជាជននៅតំបន់ព្រំដែននោះ  ប្រាសាទ Xa Tac មិនត្រឹមតែជាកន្លែងធ្វើសក្ការបូជាទេវតានៅភូមិប៉ុណ្ណោះទេ ថែមទាំងជាកន្លែងធ្វើសក្ការបូជាទេវតារបស់ប្រទេសជាតិទៀតផង។ នាបច្ចុប្បន្ននេះ ទីក្រុង Mong Cai បានតភ្ជាប់ និងកសាង បណ្ដាប្រាសាទ និងវត្តអារាមព្រលឹងវិញ្ញាណឲ្យក្លាយទៅជាខ្សែគោលដៅទេសចរណ៍ ដោយមានលក្ខណៈវប្បធម៌ប្រពៃណី និងទំនើបជាច្រើន ដូចជាខ្សែគោលដៅទេសចរណ៍មជ្ឈមណ្ឌលទីក្រុង Mong Cai ទៅកាន់ឆ្នេរសមុទ្រ Tra Co និងវិមានគោរពវិញ្ញាណក្ខ័ន្ធវីរៈជន យុទ្ធជនពលី Po Hen ; វត្ត Xa Tac ប្រាសាទTra Co  និងគោលដៅទេសចរណ៍ព្រំដែនអន្តរជាតិ Mong Cai ជាដើម។ លោក Ho Quang Huy ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Mong Cai បានឲ្យដឹងថា៖ “ទីក្រុងនឹងបន្តកសាង ពង្រឹង សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ និងបូកសរុបឯកសារអំពីកេរ្កិ៍ដំណែល ដើម្បីរៀបចំរបាយការណ៍ជាក់ស្ដែង ស្ដីពីការវាយតម្លៃ រៀបចំណាត់ថ្នាក់បណ្ដាកេរ្កិ៍ដំណែលឲ្យសក្តិសម។ ទន្ទឹមនឹងនេះកៀរគរប្រភពធនធានដើម្បីអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ខាងប្រលឹងវិញ្ញាណ សំដៅផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តផងដែរ”។

បណ្ដាកេរ្កិ៍ដំណែលប្បធម៌ ប្រវត្តិសាស្ត្រ ដូចជាប្រាសាទ Xa Tac សាលាភូមិ Tra Co គឺជាជើងទម្រវប្បធម៌ខាងស្មារតីផង និងជាបង្គោលវប្បធម៌ ដែលជួយប្រទេសជាតិ និងប្រជាជន Mong Cai ការពារឯករាជ្យ អធិបតេយ្យភាព មាតុភូមិនៅតំបន់ព្រំដែនភាគឥឦសាន រួមជាមួយប្រទេសជាតិទាំងមូលឈានទៅមុខជាមួយការផ្លាស់ប្ដូរថ្មី និងសមាហរណកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ