ផ្កានៅតំបន់ខ្ពង់រាប Moc Chau
Lan Anh -  
(VOVWORLD) /  
VOVWORLD_ខ្ពង់រាប Moc Chau មានកំពស់១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ
ជាមួយនឹងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ទេសភាពធម្មជាតិនៅតំបន់នេះសំបូរ
បែបណាស់ដែលលេចធ្លោគឺផ្កាគ្រប់ប្រភេទ។ ទាំងអស់នេះបានទាក់ទាញភ្ញៀវ
ទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
នៅចុងរដូវរងារ ដើមរដូវផ្ការីក អាកាសធាតុនៅត្រជាក់តែមានពន្លឺព្រះអាទិត្យ
ស្រាលស្រទន់ដែលធ្វើឲ្យបរិយាកាសបរិសុទ្ធនៅតំបន់វាលស្មៅមានភាពកក់ក្ដៅ
ឡើងបន្តិច។ នេះជាពេលវាលាផ្កាម៉ាក់ខៃរីកស្គុះស្គាយនៅ Moc Chau។ ដើម
ម៉ាក់ខៃនៅលើភ្នំនិងក្នុងចំការបង្អួតពណ៌ក្រហម ពណ៌ស យ៉ាងស្រស់ត្រកាល
ប្រៀបដូចជាស្នាមញញឹមពព្រាយរបស់នារីជនជាតិ H’mong និងជនជាតិ Thai
នៅ Moc Chau។
នាខែទី២តាមច័ន្ទកតិ ក្រោយពីរដូវត្រជាក់ អាកាសធាតុឡើងកំដៅជាបណ្ដើរៗ
ជាពេលវេលាសំរាប់គ្រប់ចំការ Man ដុះពន្លករីកផ្កាពណ៌សដោយបង្កើតឡើង
ទិដ្ឋភាពដ៏រ៉ូម៉ែនទិច។ ផ្កា Man នេះបង្អួតសម្រស់ស្រស់ស្អាតក្នុងរយៈពេលត្រឹមតែ
២ - ៣សប្ដាហ៍ប៉ុណ្ណោះរួចវាក៏ស្រពោនរុះរោយទៅ ហើយចាប់ផ្ដើមចេញផ្លែ។មក
ទស្សនាខ្ពង់រាប Moc Chau ក្នុងបរិយាកាសនេះ លោក Nguyen Ky ជាភ្ញៀវទេសចរ
មួយរូបមកពីក្រុងហាណូយបានឲ្យដឹងថា
“បើយើងគយគន់ផ្កានៅក្នុងថូគឺមិនអាចទទួលអារម្មណ៍នបានអំពីវិញ្ញាណរបស់
វាទេ។ ខ្ញុំមកទស្សនាទីនេះហើយឃើញផ្កា Man រីកនៅក្នុងបរិយាកាសធម្មជាតិ
ដែលបង្ហាញនូវសោភណភាពស្រស់ត្រកាលរបស់វា”។
នាខែមិនានិងខែមេសា ខ្ពង់រាប Moc Chau ពាសពេញទៅដោយពណ៌សនៃផ្កា
Ban។ ប្រជាពលរដ្ឋនៅតំបន់ប្រៀបប្រដូចផ្កា Ban ទៅនឹងនារីជនជាតិ Thai ដែល
ទោះជាមានភាពស្រគត់ស្រគំក្ដីតែទាក់ភ្នែកក្រុមភ្ញៀវទេសចរមកពីគ្រប់ទិសទី។
អ្នកស្រី Phung Thi Luu Ly អនុប្រធានការិយាល័យវប្បធម៌ស្រុកMoc Chau បាន
ថ្លែងថា
“ផ្កា Ban ជាផ្កាដ៏ល្បីល្បាញមួយប្រភេទដែលស្រុក Moc Chau បានកសាង
គំរោងការដាំដុះតាមដងវិថី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះប្រជាជន Moc
Chau បានអនុវត្តគំរោងការដាំផ្កា Ban។ ទន្ទឹមនឹងនេះយើងខ្ញុំក៏ដាំផ្កាផ្សេងៗដើម្បី
ប្រែ Moc Chau ឲ្យកា្លយទៅជាឋានសួគ៌នៃផ្កាគ្រប់ប្រភេទដូចបំណងប្រាថ្នារបស់
ភ្ញៀវទេសចរ”។
|
ផ្កាគ្រប់ប្រភេទនៅតំបន់តំបន់ខ្ពង់រាប Moc Chauបាននាំមកនូវចំណាប់អារម្មណ៍រីករាយសំរាប់ប្រជាជននៅទីនេះហើយខ្ញុំសង្ឃឹមថាភ្ញៀវទេសចរក៏មានការនិយមពេញចិត្តចំពោះ Moc Chau ដែរ |
ចុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងារពោលគឺពីខែវិច្ឆិកានៅតាមជ្រលងភ្នំនៃខ្ពង់
រាប Moc Chau មានផ្កាស្បៃ រីកស្គុះស្គាយមើលទៅដូចជាផ្ទាំងក្រណាត់ពណ៌សរុំ
ស្រាលស្រទន់ជុំវិញជើងភ្នំ។ ក្រៅពីនោះនៅមានផ្កាឈូករ័តន៍ព្រៃពណ៌លឿងនិង
ផ្កាគ្រិស្តម៉ាសពណ៌ក្រហមបង្អួតសម្រស់ស្រស់ស្អាតនៅកណ្ដាលវាលស្មៅខៀវ
ស្រងាត់។ ស្ដីពីមោទនភាពរបស់ខ្លួន ចំពោះទឹកដី Moc Chau អ្នកស្រី Phung Thi
Luu Ly បានសំណេះសំណាលថា
“ ខ្ញុំមោទនៈយ៉ាងខ្លាំងដែលជាប្រជាជននៃព្រៃភ្នំប៉ែកពាយ័ព្យបានកើតនិងធំ
ដឹងក្ដីនៅទឹកដី Moc Chau ដ៏ល្អបំព្រងនេះ។ ផ្កាគ្រប់ប្រភេទនៅតំបន់តំបន់ខ្ពង់រាប
Moc Chauបាននាំមកនូវចំណាប់អារម្មណ៍រីករាយសំរាប់ប្រជាជននៅទីនេះហើយ
ខ្ញុំសង្ឃឹមថាភ្ញៀវទេសចរក៏មានការនិយមពេញចិត្តចំពោះ Moc Chau ដែរ”៕
Lan Anh
-VOVWORLD