ផ្ទះចម្ការ Hue

(VOVWORLD)-ផ្ទះចម្ការ​ Hue ជាស្ថបត្យកម្មវិសេសវិសាល១-ការរួមបញ្ចូលគ្នា   រវាងមនុស្យជាមួយធម្មជាតិ។១០ឆ្នាំកន្លងមក​  ខេត្ត​Thua Thien Hueបានដាក់ផ្ទះ
ចម្ការឲ្យដំណើរការ​បង្កើតជាចំណុចលេចធ្លោឲ្យទួរទេសចរណ៍ជាច្រើន ​និងទាក់
ទាញភ្ញៀវមកទស្សនាក្នុងនាទីទៅទេសចរណ៍នៃវិទ្យុវៀតណាមពេលនេះយើងខ្ញុំ
សូមឧទេសនាមជាមួយលោកអ្នកនាងអំពីផ្ទះចម្ការ​  AnHienដើម្បីបណ្តែតអារម្មណ៍
លង់ខ្លួនទៅក្នុងបរិយាកាសសុខសាន្តត្រានដោយឡែកនៃដំបន់ដី​ Hue ដ៍វិសេស។ក្រោយដំណើររយះពេលពេញ១​ថ្ងៃរកឃើញ​ Hueភ្ញៀវទេសចរស្រាប់តែប្រទះឃើញ
នៅចំពោះមុខទិដ្ឋភាពល្អស្អាតដសាម័ញ្ញនៃផ្ទះចម្ការ​  An Hien ជាកន្លែងមក១ក្នុងទួ
ទេសចរណ៍ នៅទីក្រុង Hue​។ពណ៏ខៀវស្រងាត់នៃចម្ការនារសៀលបានធ្វើឲ្យបេះ
ដូងភ្ញៀវទេសចររំភើបចិត្តយ៉ាងខ្លាំងក្លា។បរិយាកាសស្ថាបត្យកម្មនៃផ្ទះចម្ការនៅតែ
ថែរក្សារបានចរិតលក្ខណះបុរាណដ៍ដែល។ផ្លូវចូលមកចម្ការជាក្លោងទ្វាតូច១ដែល
សង់ឡើងជារាងរង្វង់មូល  ។ ជួរដើមព្រូនត្រូវបានដាំតាមសង្ខាងផ្លូវធ្វើដំណើរ។
ពណ៏ខៀវស្រងាត់រួមជាមួយក្លិនពិដោស្រាលដែលភាយសាយចេញពីរុក្ខជាតិផ្កា
ក្នុងចម្ការបានធ្វើឲ្យមនុស្សឃើញស្រឡះចិត្ត។  ទោះបីផ្សារភ្ជាប់ជាមូយ​ Hue បាន​
ជិត​១០ឆ្នាំមកក៍ដោយក៍អ្នកជំនាញការ JICA របស់ជប៉ុនលោកស្រី​   Kobayashi  
Akiko  នៅមានចំណាប់អារម្មណ៍​​​ រំភើបចិត្ត  ពេលមកដល់ Hue ម្តងៗ។លោកស្រី
​​​​​ ចែករំលែកថា:“  នៅទីនេះនៅរក្សាបានស្ថបត្យកម្ម វិសេសវិសាលនៃផ្ទះបុរាណ
និងសសរ ត្រូវបានធ្វើដោយឈើ។ពិសេសគឺចម្ការគឺស្អាតណាស់និងមានចរិត
លក្ខណះ ដោយឡែករបស់​ Hue  ។ ប្រការពេញនិយមបំផុតពេលមកដល់ទីនេះ គឺមានបរិយាកាសបរិសុទ្ឋ​សុខសាន្តត្រាន“។
An Hien ត្រូវបានចាត់ទុកជាមណ្ឌលផ្ទះចម្ការស្អាតបំផុតនៅអតីតរាជធានី​  Hue
បែទៅរកទន្លេ​  Huong ។បរិយកាស​និងស្ថាបត្យកម្ម​ នៃផ្ទះចម្ការAn Hienបាន
សំដែងការសម្របសម្រួលគ្នា រវាងមនុស្សេជាមួយរុក្ខជាតិនៅទីនេះទៀតផង។
ប្រការនេះបាននាំមកឲ្យ​ Hue នូវសោភ័ណភាពស្អាតដែលគ្មានទីកន្លែងណាមាន
បានឡើយភ្ញៀវទរសចរណ៍មិនត្រឹមតែឃើញស្រឡះចិត្តចំពោះមុខបរិយាកាស
សួនច្បាចម្ការស្ថាបត្យកម្ម​បុរាណ នៃផ្ទះប៉ុណ្ណោះទេថែមទាំងឃើញសប្បាយ
រីករាយពេលបានអ្នកជួយកាងាររក្នុងគ្រួសារឧទ្ទេសនាមអំពី​ An Hien ទៀតផង។
លោកស្រី​ Nguyen Thi Thach ដែលបានថែទាំផ្ទះនេះកាលពពីមានអាយុះ​១៦ឆ្នាំ​
បានឲ្យដឹង​ថា“សូម ឧទ្ទេសនាមជាមួយលោកអ្នកនាងថានេះជាផ្ទះចម្ការ​ An Hien។

​​​​​An មានន៏យថា​ សុខសាន្តត្រាន និង​ Hien មានន័យថាផ្ទះ។An Hien ពោលគឺផ្ទះ
សុខសាន្តត្រាន ។ផ្ទះនេះត្រូវបានសងសង់កាលពីឆ្នាំ​១៨៨៥លើផ្ទៃដី​៥០០0មែត្រ
ក្រឡា។ក្នុងចម្ការមានប្រភទដើមឈើនៃភូមិភាគទាំង៣របសស់វៀតណាម“។
គយគន់ផ្ទះចម្ការ​ Hue គេងាយឃើញបានរបៀបរស់នៅរបស់សម្ចាស់ផ្ទះ ។
ផ្ទះចម្ការ​ Hueសំដែងបានការរួមផ្សំរវាងជីវភាពរស់នៅរបស់មនុស្សេជាមួយ
រុក្ខជាតិ រវាងជីវភាពរស់នៅខាងសម្ភារះនិងជីវភាពរស់នៅខាងស្មារតីអ្វីៗទាំង
អស់បានបំពេញឲ្យគ្នាទៅវិញទៅមក។និងផ្ទះចម្ការHueត្រូវបានចាត់ទុកដូចជា
ព្រលឹងរបស់Hue​ វប្បធម៏របស់Hue និងចរិតលក្ខណះHue៕

                                                         

ផ្ទះចម្ការ Hue  - ảnh 1
ផ្លូវចូលផ្ទះចម្ការ An Hien(INTERNET).

ប្រតិកម្មទៅវិញ

ផ្សេងៗ