ផ្ទះមួយដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ

(VOVWORLD) -  នៅទីក្រុងហូជីមិញមានកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសមួយ ជាទីកន្លែងដែលលោកប្រធានហូជីមិញបានស្នាក់នៅរយៈពេល ៩ ខែ មុនពេលលោកចាកចេញដើម្បីស្វែងរកគោលមាគ៌ាជួយសង្គ្រោះជាតិ។ នោះជាផ្ទះ ១-២-៣  Quai Testard, ផ្សារ Cho Lon ហើយបច្ចុប្បន្នជាផ្ទះលេខ ៥ វិថី Chau Van Liem សង្កាត់ ១៤ ខ័ណ្ឌទី ៥។ ផ្ទះតូចសាមញ្ញមួយខ្នងនេះ បានរក្សានូវស្លាក់ស្នាមរបស់លោកប្រធាន ក្នុងដំណើរការទៅស្វែងរកផ្លូវសង្គ្រោះជាតិដ៏មហិមា ហើយបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមដោយការគោរពនិងស្និទ្ធស្នាលបំផុតគឺ “ផ្ទះលោកអ៊ំហូ”។

ផ្ទះមួយដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ - ảnh 1កេរដំណែលលេខ ៥ វិថី Chau Van Liem ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រជាតិ

ឈ្មោះពេញរបស់កេរដំណែលលេខ ៥ វិថី Chau Van Liem គឺជា “កន្លែងដែលសមមិត្ត Nguyen Tat Thanh ស្នាក់នៅមុនពេល លោកចាកចេញស្វែងរកផ្លូវសង្គ្រោះជាតិ”។ យោងតាមឯកសារប្រវត្តិសាស្ត្រ នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ១៩១០ យុវជនស្នេហាជាតិ Nguyen Tat Thanh បានធ្វើដំណើរពីទីក្រុង Than Thiet ទៅកាន់ Sai Gon ដោយភ្ជាប់ជាមួយលិខិតស្នាមមានឈ្មោះថា Nguyen Van Ba។ ក្នុងរយៈពេល ៩ ខែ ស្នាក់នៅផ្ទះ ១-២-៣  Quai Testard, ផ្សារ Cho Lon ហើយបច្ចុប្បន្នជាផ្ទះលេខ ១-៣-៥ វិថី Chau Van Liem នោះ Nguyen Van Ba ធ្វើការនៅសាលាមេកានិកមួយកន្លែង និងធ្វើជាអ្នកលក់កាសែតនៅកំពង់ផែពាណិជ្ជកម្មខ័ណ្ឌទី ៥ ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក៏ដូចជាស្វែងយល់ពីការរស់នៅរបស់ប្រជាជននិងការតស៊ូរបស់វណ្ណៈកម្មករនៅភាគខាងត្បូងវៀត ណាមកាលនោះផងដែរ។ នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩១១  Nguyen Tat Thanh ក្នុងនាមឈ្មោះ Van Ba បានឡើងនាវា Latouche Tréville ជាជំនួយការផ្ទះបាយ ដោយចាកចេញពីកំពង់ផែ Nha Rong ដើម្បីទៅកាន់បរទេស រកផ្លូវជួយសង្រ្គោះប្រទេសជាតិ។

ផ្ទះដ៏សាមញ្ញមួយខ្នង ដែលកាលពី ១០៩ ឆ្នាំមុន លោកប្រធានហូជីមិញបានស្នាក់នៅ ឥឡូវស្ថិត នៅវិថី Chau Van Liem សង្កាត់លេខ ៥។ លោកស្រី Nguyen Thi Thu Thuy មគ្គទេសក៏នៃតំបន់កេរដំណែលនេះបាននិយាយថា មនុស្សជាច្រើន បានមកទស្សនាទីនេះជាលើកដំបូង សុទ្ធតែមានការភ្ញាក់ផ្អើល ខណៈពេលដឹងថានេះគឺជាកេរដំណែកពិសេសមួយដែលជាកន្លែងរក្សាបង្កប់នូវស្លាក់ស្នាមអំពីលោកប្រធានហូជីមិញ។

ផ្ទះមួយដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ - ảnh 2 ទិដ្ឋភាពតាំងបង្ហាញនៅជាន់ទី១

“ពេលមកទស្សនាទីនេះ អ្វីដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាងគេគឺដំណើរការ ចាកចេញទៅស្វែងរកផ្លូវសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ ដែលកាលនោះក្នុងនាមឈ្មោះថា Nguyen Tat Thanh។ ពោលគឺគេចង់ដឹងថា  តើកាលនោះ លោកធ្វើអ្វីខ្លះ នៅទីណា ហើយហេតុអ្វីដែលលោកស្នាក់នៅផ្ទះនេះ។  នៅឯពិធីបុណ្យឬថ្ងៃរំលឹកអនុស្សា វរីយ៍ម្តងៗ យុវជនជាច្រើនបានមកទស្សនានៅតំបន់កេរដំណែលពិសេសនេះផងដែរ”។

នៅចុងឆ្នាំ ១៩៨៨ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានសម្រេចទទួលស្គាល់ផ្ទះលេខ ៥ វិថី Nguyen Van Liem ជាតំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិ និងបានផ្តល់កិត្តិនាមនៃផ្ទះនេះគឺ “ផ្ទះលោកអ៊ំហូ”។ អស់រយៈពេល ជិត ១១០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែស្ថាបត្យកម្មរចនាបថបុរាណនៃផ្ទះនេះ នៅតែត្រូវបានថែរក្សាដដែល។ លោកស្រី Tran Thi Lan អតីតប្រធានការិយាល័យស្រាវជ្រាវនិងចងក្រងសំណុំឯកសារនៃវត្ថុបុរាណរបស់មជ្ឈមណ្ឌលអភិរក្សកេរដំណែលប្រវត្តិសាស្ត្រនៃមន្ទីរវប្បធម៌ - កីឡាទីក្រុងហូជីមិញបានឲ្យដឹងថា៖ កេរដំណែលនេះ មានតម្លៃពិសេសណាស់ ដែលគូសសញ្ញានូវព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការទៅស្វែងរកផ្លូវសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ៖

“កេរដំណែលអំពីលោកប្រធានហូជីមិញគឺមានច្រើនលើទូទាំងប្រទេស។ ដោយឡែក កេរដំណែលនេះ ថ្វីត្បិតែមានទំហំមិនសូវធំក៏ដោយប៉ុន្តែមានអត្ថន័យសំខាន់ ណាស់។ លោកប្រធានហូជីមិញបានស្នាក់នៅទីនេះ ដោយរស់នៅក្នុងស្ថានភាពលំបាកលំបិនខ្លាំងណាស់ ប៉ុន្តែលោកនៅតែខិតខំជំនះពុះពាររាល់ឧបស័គ្គទាំងអស់ ដើម្បីស្វែងយល់ពីមាគ៌ាសង្គ្រោះប្រទេសជាតិ”។

លោក Huynh Hoang Anh Tuan ប្រធានការិយាល័យវប្បធម៌ - សិល្បៈ នៃមជ្ឍមណ្ឌលវប្បធម៍ ខ័ណ្ឌ ៥ ដែលជាអង្គភាពគ្រប់គ្រងផ្ទាល់នៃកេរដំណែល “ផ្ទះលោកអ៊ំហូ” បានឲ្យដឹងថា នៅថ្ងៃបុណ្យសំខាន់ៗរបស់ប្រទេសជាតិ ដូចជា ថ្ងៃទី ៣ ខែកុម្ភៈ ថ្ងៃទី ៣០ ខែមេសា និងជាពិសេស គឺថ្ងៃ ១៩ខែឧសភា “ផ្ទះលោកអ៊ំហូ” តែងតែទាក់ទាញមនុស្សជាច្រើនអញ្ជើញមកទស្សនានិងអុជធូបផងដែរ។ យុវជនជាច្រើនត្រូវមានកិត្តិយសរៀបចំពិធីចូលជាបក្ខជននៅឯកន្លែងពិសេសនេះផងដែរ”។

ផ្ទះមួយដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ - ảnh 3 កេរដំណែលលេខ ៥ វិថី Chau Van Liem ជាកន្លែងដែលយុវជេនពេញនិយមទស្សនាបំផុត

“កេរដំណែលពិសេសដែលស្ថិតនៅខ័ណ្ឌទី ៥ គឺជាកន្លែងដែលលោកប្រធានហូជី មិញធ្លាប់ស្នាក់នៅ មុនពេលលោកចាកចេញទៅស្វែងរកផ្លូវជួយសង្គ្រោះប្រទេសជាតិ ហើយកន្លែងនេះ ត្រូវបានជួសជួលឡើងវិញជាច្រើនលើកដែរ។  ថ្មីៗនេះ នៅក្នុងឆ្នាំ ២០១៩  កន្លែងនេះត្រូវបានជួសជួលយ៉ាងឱឡារិកជាង ខាងក្រៅគឺនៅដដែល ប៉ុន្តែខាងក្នុងកាន់តែស្រស់ស្អាត”។

បច្ចុប្បន្ននេះ ផ្នែកវប្បធម៌នៃទីក្រុងហូជី មិញកំពុងបន្តប្រមូលផ្តុំនិងបំពេញបន្ថែមនូវឯកសារដើម្បីផ្សព្វផ្សាយអំពីកេរដំណែលផ្ទះលេខ ៥  Chau Van Liem នេះដល់មនុស្សគ្រប់គ្នាអាចស្គាល់ផងដែរ។ នាពេលថ្មីៗនេះ ឈុតខោអាវកាគីពណ៌ស ស្បែកជើងប្លាស្ទិចនិងទូរស័ព្ទមួយគ្រឿងដែលលោកប្រធានហូជីមិញធ្លាប់ប្រើត្រូវបានដាក់បំពេញបន្ថែមសម្រាប់តាំងបង្ហាញនៅជាន់ទីមួយ ដើម្បីធ្វើឱ្យទំហំដាក់តាំងបង្ហាញកាន់តែសម្បូរបែប។ “ផ្ទះលោកអ៊ំហូ” គឺបានបើកទ្វារជាប្រចាំ ហើយមានអគ្គមគ្គុទេសនិងពន្យល់ដល់ភ្ញៀវដែលមកទស្សនា។ ឆ្លងកាត់ពេលោឡើងពេលចុះនៃពេលវេលា កេរដំណែលនេះកាន់តែបាន រីកសាយភាយ  និងក្លាយជាមោទនភាពរបស់បក្សភាគនិង ប្រជាជននៅទីក្រុងដែលបំពាក់ឈ្មោះ លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ