ផ្នែកទេសចរណ៍ទីក្រុងDa Nangអះអាងនូវពាណិជ្ជសញ្ញារបស់ខ្លួន។
LAN ANH -  
(VOVWORLD) /  
|
Image: Internet |
VOV WORLD-១០ឆ្នាំកន្លងទៅ ទីក្រុងDa Nangបានមានការបោះជំហានយ៉ាងខ្លាំងពេញ
ទៅដោយចរិតលក្ខណះលោតផ្លោះ។ឆ្នាំ២០១០ត្រូវបានចាត់ទុកជាឆ្នាំដែលគូស
សម្គាល់ជោគជ័យនៃ ផ្នែកទេសចរណ៍ទីក្រុងDa Nangទាំងខាងបរិមាណភ្ញៀវ
ទេសចរណ៍និងប្រាក់ចំណូលអាជីវកម្ម។ក្នុងឆ្នាំនេះ ភ្ញៀវទេសចរណ៍២លាន
លើកបានមកទស្សនាទីក្រុងក្នុងនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៤សែន
លើកប្រាក់ចំណូលអាជីវកម្មទទួលបានពីទេសចរណ៍ឡើងជិត១ពាន់៣លានដុង
វៀតណាមកើនជិត៤០%ប្រៀបនឹងឆ្នាំ ២០០៩។ពាណិជ្ជសញ្ញារបស់Da Nangចាប់ផ្តើម
ល្បីឈ្មោះដោយទីតាំងនិងភូមិសាស្រ្ត ព្រឹត្តិការណ៍ខ្លះៗដូចជា ការប្រឡងបាញ់
កាំជ្រួចផ្តាអន្តជាតិពិធីបុណ្យសមុទ្រ រមណីយដ្ឋាន Ba Na និងNguHanh Son។ប្រធានការិយាល័យអាជីកម្មសណ្ឋាគារ Tourane Da Nang លោកTran Kim Thoបាន
ថ្លែងថា: “ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ផ្នែកទេសចរណ៍ទីក្រុងDa Nangបានអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា។ហេរដ្ឋារចណាសម្ព័ន្ឋ ទីកន្លែងទេសចរណ៍និងសេវាកម្មនានាត្រូវបាន
វិនិយោកជាច្រើន ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលកើនឡើងពី១
ថ្ងៃទៅ១ថ្ងៃ “។
ចំពោះសកម្មភាពពន្លឿន ផ្សព្វផ្សាយផលិតផលនិងបរិយាកាសទេសចរណ៍
ក្រៅពីការចូលរួមផ្សារណាត់ទេសចរណ៍នៅប្រទេសផ្នែកទេរសចរណ៍Da Nang
នៅអញ្ចើញបណ្តាក្រុម Fram trip មកទស្សនានិងសរសេរអត្ថបទឧទ្ទេសនាមអំពី
ទេរសចរណ៍Da Nangទៀតផង។រដ្ឋអំណាចទីក្រុងបានប្រមូលផ្តុំវិនិយោគទៅលើ
ហេដ្ឋារចណាសម្ព័ន្ឋបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្ម សម្ព័ន្ឋក្រុមហ៊ុនល្បីឈ្មោះលើសកលលោកដែលមកស្វែងយល់និងសហប្រតិបត្តិការធ្វើការ
រកស៊ី។ទន្ទឹមនឹងនោះផ្នែកទេរសចរណ៍Da Nangបានផ្លាស់ប្តូរថ្មីដោយខ្លួនឯង
ដោយការនាំផលិតផលទេសចរណ៍ថ្មីក្នុងការបំរើភ្ញៀវទេសចរណ៍ ដូចជាទួរទៅ
ទស្សនាឧបទ្វីបSon Traចុះក្នុង មុជសមុទ្រគយគន់ផ្កាថ្ម ស្តូចត្រីជាមួយអ្នកនេសាទនិង
ពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តជាតិជាដើម។ល។លោក Nguyen Duc Vu ប្រធាន
ការិយាល័យឃោសនារៀបចំព្រឹត្តិការនៃគណះកម្មាធិការគ្រប់គ្រង ឧបទ្វីបSon Tra និងបណ្តាឆ្នេសមុទ្រទេសចរណ៍ Da Nangអោយដឹងថា:“ចំណុចលេចធ្លោបំផុតក្នុង
ឆ្នាំទេសចរណ៍សមុទ្រDa Nangឆ្នាំនេះគឺយើងខ្ញុំធ្វើអាជីវកម្មសេវាកម្ម មុជចុះក្នុង
សមុទ្រគយគន់ផ្កាថ្ម។នេះជាសេវាកម្មថ្មីថ្មោង១។ខ្ញុំសង្ឃឹមថា នេះនឹងជាសេវាកម្ម១
ដែលទាក់ទាញភ្ញៀវទេសចរណ៍ពេលមកដល់ទីក្រុងក្នុងឆ្នាំ២០១២នេះ”។
|
ពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តជាតិ១នៅទីក្រុងDa Nang(Internet)។ |
ប៉ុន្តែការលំបាកនាបច្ចុប្បន្នលើផ្លូវកសាងពាណិជ្ជសញ្ញាទេសចរណ៍របស់ទីក្រុងDa Nangគឺពុំទាន់ពង្រីកបានគ្រប់ប្រភពកំលាំងរបស់សង្គមក្នុងសកម្មភាពទេសចរណ៍
ដើម្បីរួមចំណែកបើកទូលាយទំហំនៃផ្នែកទេរសចរណ៍Da Nangនៅឡើយ។នាយករង
មន្ទីវប្បធម៏ កីឡានិងទេសចរណ៍ Da Nangលោក Huynh MinhNhon មានប្រសាសន៍ថា:
“ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។នាបច្ចុប្បន្ននេះនៅទីក្រុង Da Nangពុំទាន់
មានកំពង់ផែទេសចរណ៍ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលទៅទស្សនាតាមផ្លូវទន្លេ
ផ្លូវសមុទ្រនៅឡើយ ។នៅទីនេះក៍ខ្វះសេវាកម្មនារាត្រីផង ដែរ“។
ទោះបីជានៅមានការលំបាកជាច្រើនលើផ្លូវកសាងពាណិជ្ជសញ្ញាក៍ដោយក៍ផ្នែក
ទេសចរណ៍ Da Nangកំពុងផ្លាស់ប្តូរថ្មីខ្មុឋមាត់ដោយខ្លួនឯងពី១ថ្ងៃទៅ១ថ្ងៃក្នុងបំណង
ធ្វើឡើងពាណិជ្ជសញ្ញា ទេសចរណ៍១ដែលត្រូវបានស្គាល់ដល់ក្នុងប្រទេសទាំងមូល
ក្នុងដំបន់និងលើសកលលោកទៀតផង៕
LAN ANH
-VOVWORLD