ផលិតផលទេសចរណ៍ថ្មីថ្មោងជាច្រើននៅទីក្រុង Hoi An

(VOVWORLD) -ទីក្រុង Hoi An ចំណុះខេត្ត Quang Nam តាំងពីយូរណាស់មកហើយបានទាក់ទាញ ភ្ញៀវទេសចរតាមរយៈផលិតផលទេសចរណ៍ដ៏វិសេសវិសាល ពោរពេញទៅដោយ លក្ខណៈវប្បធម៌ប្រពៃណីរបស់ទីក្រុង ក្នុងនោះមានកម្មវិធី “ទីក្រុងបុរាណនារាត្រី”។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់របស់ភ្ញៀវទេសចរ ទីក្រុងបានបើកបន្ថែមនូវ ផលិតផលទេសចរថ្មីជាច្រើន ដែលរួមចំណែកបើកទូលាយលំហរទេសចរណ៍ទីក្រុង បុរាណផងនិងនាំមកនូវបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ។
ផលិតផលទេសចរណ៍ថ្មីថ្មោងជាច្រើននៅទីក្រុង Hoi An - ảnh 1 ភ្ញៀវទេសចរចូលចិត្តទស្សនាព្រៃដូង Bay Mau ណាស់!

ពេលដែលទីក្រុងរំលេចដោយពន្លឺភ្លើងក៏ជាពេលវេលាដែលផ្សាររាត្រីទីក្រុងបុរាណ Hoi An ក៏ចាប់ផ្តើមមានភាពអូអរសប្បាយដែរ។ តាមបណ្តោយទន្លេ Hoai ដ៏មនោរម្យជាលំហរតាំង បង្ហាញនូវមុខទំនិញអនុស្សាវរីយ៍និងផលិតផលសិប្បកម្មវិចិត្រសិល្បៈរបស់ទីក្រុង Hoi An។ នោះគឺជាចង្កៀងគោមចម្រុះពណ៌ To he ស្អាតដែលបានសូនឡើងដោយបាតដៃ ប៉ិនប្រសពរបស់សិប្បករគ្រឿងភាជន៍ Thanh Ha ឬមុខទំនិញសូត្រ ម្ហូបអាហាររបស់តំបន់ ប្រសិនបានភ្លក់ម្តងហើយភ្ញៀវទេសចរនៅមិនភ្លេចបានឡើយនូវរស់ជាតិឈ្ងុយ ឆ្ងាញ់ដូចជា មី Cao lau នុំសណ្តេកខៀវ ជាដើម។ ភ្ញៀវទេសចរមកទស្សនាផ្សាររាត្រី មិនត្រឹមតែទិញរបស់របរប៉ុណ្ណោះទេ ថែមទាំងអាចដើរស្វែងយល់លក្ខណៈថ្មី ប្លែក នៅទីនេះទៀតផង។ អ្នកស្រី Dan Phuong នៅទីក្រុង Da Nang ដែលតែងតែទៅ ទស្សនាផ្សាររាត្រីនាចុងសប្តាហ៍ ដើម្បីគយគន់ហាងលក់ទំនិញចម្រុះពណ៌តាម បណ្តោយទន្លេ Hoai ដ៏មនោរម្យនិងភ្លក់នូវម្ហូបឆ្ងាញ់ពិសាររបស់ទីក្រុង Hoi An៖

        “សម្រាប់នាងខ្ញុំ ទីក្រុង Hoi An មានការទាក់ទាញណាស់ ធ្វើឲ្យខ្ញុំទៅហើយចង់ ទៅទៀត។ ជាពិសេសគឺផ្សាររាត្រី ដើរទស្សនាទីក្រុងបុរាណ ពិសារម្ហូបពិសេស ហើយ ទៅទិញរបស់របរតាមហាងសិប្បកម្មវិចិត្រសិល្បៈ។ បរិយាកាសអូអរសប្បាយ ភ្លើង ចែងចាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយណាស់”។

        លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឲ្យដឹងថា ជារៀងរាល់រាត្រី ផ្សារ Nguyen Hoang តែងតែទទួលភ្ញៀវទេសចរជាង ៨ពាន់នាក់មកទស្សនា បណ្តាលឲ្យ ភាគខាងលិច Hoi An លើសចំណុះ។ ហេតុដូច្នេះការ ដាក់ផ្សាររាត្រី Tran Quy Ca, Bach Dang ឲ្យដំណើរសកម្មភាព ហើយបន្ទាប់មកបើក ទូលាយផ្សាររាត្រីនេះទៅដល់ផ្លូវ Tieu La ជាគោលការបើកទូលាយ លំហរទេសចរណ៍ នៅទីក្រុងបុរាណនេះ៖

“យើងខ្ញុំចង់ទាក់ទាញភ្ញៀវទេសចរទៅកាន់ភាគខាងកើតទីក្រុងតាមរយៈផ្សាររាត្រីនិងតាមរយៈសកម្មភាពវប្បធម៌ដូចជាសម្តែងចម្រៀងប្រជាប្រិយ ច្រៀងចម្រៀង មនោសញ្ចេតនាជាដើម។ តាំងពីពេលសម្ពោធបើកឲ្យដំណើរការនាថ្ងៃទី៨ខែមិនាមក ចំនួនភ្ញៀវទេសចរ មកទស្សនាគឺច្រើនកុះករ។ ការរកស៊ីលក់ដូរបស់ប្រជាជនតាមវិថី បុរាណកាក់កបណាស់ផងដែរ”។

ផលិតផលទេសចរណ៍ថ្មីថ្មោងជាច្រើននៅទីក្រុង Hoi An - ảnh 2 ទស្សនាផ្សាររាត្រី

        ក្នុងពេលជាមួយគ្នានោះ សេវាកម្មហែលទឹកដោយល្អីដែលនាំភ្ញៀវទេសចរទៅ ទស្សនាព្រៃដូង Bay Mau នៅឃុំ Cam Thanh ទីក្រុងHoi An នាប៉ុន្មានឆ្នាំនេះ ធ្វើឲ្យ អ្នកទស្សនានិយមចូលចិត្តជាច្រើន។ អ្នកស្រី Yoon Young Joo អ្នកទេសចរជនជាតិ កូរ៉េខាងត្បូងបានរួមជាមួយក្រុមគ្រួសារមកទស្សនានៅ Cam Thanh ។ អ្នកស្រី Joo បានសំណេះសំណាលថា៖

        “ខ្ញុំមានអារម្មណ៍ថា មនុស្សនៅទីនេះគឺរូសរាយរាក់ទាក់ណាស់ ហើយបរិយា កាសក៏បរិសុទ្ធដែរ។ អង្គុយលើល្អី គយគន់ព្រៃដូង ទិដ្ឋ ភាពគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំ ចូលចិត្តមើលការសម្តែងលើល្អីនិងបង់សម្លាញ់កណ្តាលទន្លេរបស់ប្រជាជន។ មើលទៅ ពួកគាត់ដូចជាសិល្បៈករ សិល្បៈការិនីអញ្ជឹងដែរ”។

        ភ្ញៀវមកទស្សនានៅព្រៃដូង Bay Mau ភាគច្រើនជាភ្ញៀវបរទេស ដោយឡែក ភ្ញៀវកូរ៉េខាងត្បូងស្រូវយក៧០%។ ជាមធ្យមក្នុងមួយថ្ងៃនៅទីនេះទទួលបានភ្ញៀវចំនួន ១.៥០០នាក់។ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ មានភ្ញៀវទេសចរ៨៥ម៉ឺននាក់បានមក ទស្សនានៅ Cam Thanh។ លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Hoi An បានឲ្យដឹងថា៖

        “នាពេលខាងមុខ ខណៈដែលផ្លូវថ្នល់មានការស្ថិរភាព ទីក្រុងនឹងចាប់ផ្តើមដាក់ ផ្លាក់តាមបណ្តាបណ្ឌលបេតិកភណ្ឌប្រវត្តិសាស្ត្របដិវត្តន៍ព្រៃដូង Bay Mau។ ទន្ទឹម ជាមួយគ្នានោះ ទីក្រុងនឹងធ្វើការវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន ចុះចត់នៅកំពុងផែនិងទីតាំងទទួលភ្ញៀវទេសចរ”។

        ដើម្បីទាក់ទាញភ្ញៀវទេសចរ ទីក្រុង Hoi An គប្បីបន្តបើកទូលាយ លំហរទេសចរ ណ៍ទៅតាមតំបន់ជំវិញ។ ម្យ៉ាងវិញទៀត Hoi An គួរធ្វើឲ្យសម្បូរបែបនូវប្រភេទទេសចរ ណ៍នានា ដូចជា ទេសចរណ៍វប្បធម៌ អេកូឡូស៊ី ទេសចរណ៍កោះសមុទ្រ ដោយបាន បែងចែកតំបន់អភិវឌ្ឍ ន៍លំហរទេសចរណ៍តាមទិសបើកទូលាយ បង្កើតឡើងផលិត ផលទេសចរណ៍សម្បូរបែប ទាក់ទាញភ្ញៀវទេសចរមកទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ