ផលិតផលទេសចរណ៍ពិសេសនៃកោះPhu Quoc ខេត្តKien Giang
Lan Anh -  
(VOVWORLD) /  
VOVWORLD_កោះPhu Quoc នៅខេត្តKien Giangមានទេសភាពធម្មជាតិ
ស្រស់ ស្អាត និងមានផលិតផលពិសេសមួយចំនួនដូចជាទឹកត្រី ម្រេចស្រា និងទឹក
ស៊ីរ៉ូ sim ផង។ទំនិញយកពាណិជ្ជសញ្ញា Phu Quocទាំងនេះបានរួមចំណែកទាក់ទាញ
ភ្ញៀវទេសចរមកទស្សនាកោះស្រស់ត្រកាលមួយនេះកាន់តែច្រើន។
ពេលមកទស្សនាកោះPhu Quoc ម្ដងៗក្រៅពីការគយគន់ទេសភាពធម្មជាតិ
ភ្ញៀវទេសចរក៏តែងតែនាំគ្នាទៅមើលរោងសិប្បកម្មធ្វើទឹកត្រីផងដែរ។ ការផលិត
ទឹកត្រីនៅកោះPhu Quoc ជារបរប្រពៃណីដែលកកើតឡើងមុននេះប្រមាណ២០០
ឆ្នាំផលិតទឹកត្រី Phu Quoc មានគុណភាពល្អពិសេស រស់ជាតិឆ្ងាញ់ដែលល្បីឈ្មោះ
នៅក្នុងនិងក្រៅប្រទេស។មកទស្សនារោងសិប្បកម្មទឹកត្រីតាមបែបប្រពៃណី គេ
ឃើញមានធុងឈើផ្អាប់ត្រីធំៗជាច្រើនតម្រៀបជាជួរ។នៅកន្លែងនេះភ្ញៀវបាន
ទស្សនាទ្រង់ទ្រាយក៏ដូចជាបច្ចកទេសធ្វើទឹកត្រីរបស់ប្រជាពលរដ្ឋផងដែរ។ គ្រឿង
ផ្សំសំខាន់សំរាប់ធ្វើទឹកត្រីគឺអំបិលនិងត្រីឆ្មា។ ត្រីឆ្មាមានអំបូរជាច្រើនដែលបាន
យកមកធ្វើគ្រឿងផ្សំហើយផ្ដល់រស់ជាតិឆ្ងាញ់ពិសេសសំរាប់ទឹកត្រី Phu Quoc ។
តាមអ្នកស្រី Ho Kim Lien ជាម្ចាស់ក្រុមហ៊ុនទឹកត្រីKhai Hoan ស្រុកPhu Quoc
បានឲ្យដឹងថា
“ទឹកត្រី Phu Quoc ត្រូវបានធ្វើតាមបែបប្រពៃណី។បើប្រៀបនឹងការធ្វើ
សេវាទេសចរណ៍គឺការផលិតទឹកត្រីមិនផ្ដល់តំលៃសេដ្ឋកិច្ចខ្ពស់ទេតែវាជារបរ
ដោយដូនតាបន្សល់ទុកមកហើយរូបខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបាន
រួមចំណែកពង្រីករបរប្រពៃណីនេះ។ក្រុមហ៊ុនទឹកត្រីKhai Hoanជានិច្ចកាលលើក
កំពស់គុណភាពទំនិញដើម្បីបំរើអតិថិជននៅក្នុងនិងក្រៅប្រទេស។ ”
កោះPhu Quoc ជាចំការម្រេចធំបំផុតនៅភាគខាងត្បូងវៀតណាមដោយ
មានចំនួនច្រើននិងគុណភាពល្អជាងនៅកន្លែងដទៃ។ចំការម្រេចជាទីតាំង
មកទស្សនាសំខាន់របស់ទួទេសចណ៍នានាមកទស្សនាក្នុងរដូវប្រាំងនៅតំវបន់
នេះ។ ម្រេច Phu Quoc ល្បីឈ្មោះដោយមានគ្រាប់ធំ សំបកស្ដើង រសជាតិហឹរ និង
ឈ្ងុយខុសពីពូជម្រេចផ្សេងៗដែលបានចាត់ទុកជាអាហារពិសេសរបស់ Phu Quoc ។
លោក Vincent ជាទេសចរមួយរូបមកពីប្រទេសបារាំងបានថ្លែងថា
“ ខ្ញុំធ្លាប់បានលឺកេរិ៍្តឈ្មោះម្រេច Phu Quoc ហើយមិត្តភក្ដិខ្ញុំចូលចិត្តរសជាតិ
របស់វាណាស់។ ពេលនេះខ្ញុំមានសំណាងដែលបានមកទស្សនាកោះPhu Quoc ហើយ
សង្កេតឃើញថាម្រេចនៅតំបន់នេះមានគុណភាពល្អអស្ចារ្យ។ ខ្ញុំនិងទិញម្រេចនេះ
ជូនមិត្តភក្ដិហើយប្រាប់គេថានេះជាម្រេចរបស់វៀតណាម”។
|
មកទស្សនារោងសិប្បកម្មទឹកត្រីតាមបែបប្រពៃណី គេឃើញមានធុងឈើផ្អាប់ត្រីធំៗជាច្រើនតម្រៀបជាជួរ។នៅកន្លែងនេះភ្ញៀវបានទស្សនាទ្រង់ទ្រាយក៏ដូចជាបច្ចកទេសធ្វើទឹកត្រីរបស់ប្រជាពលរដ្ឋផងដែរ |
រួមជាមួយទឹកត្រីនិងម្រេចនោះ មុខទំនិញផ្សេងៗដែលធ្វើពីផ្លែ Sim នៅPhu
Quocបានក្លាយទៅជាកាដូពិសេសសំរាប់ភ្ញៀវទេសចរ។ ក្នុងដំណើរទេសចរណ៍នៅ
កោះ Phu Quoc នេះគេច្រើនតែទៅទស្សនាចំការ sim និងស្វែងយល់បច្ចេកទេស
កែច្នៃម្ហូបនិងភេសជ្ជៈគ្រប់មុខពីផ្លែមួយប្រភេទនេះ។ លោក Nguyen Thanh Son
ជាម្ចាស់ចំការ sim មួយនៅកោះPhu Quocបានឲ្យដឹងថា
“ នាបច្ចុប្បន្ននេះ ផលិតផលទាំងឡាយដែលធ្វើពីផ្លែ sim ក៏ជាឧត្តមភាព
និងផលិតផលទេសចរណ៍បន្ទាប់ពីម្រេច ទឹកត្រីនិងគ្រឿងសមុទ្រផ្សេងៗទៀត។
ពីផ្លែ Sim គេអាចច្នៃបាននូវទំនិញជាច្រើនមុខដូចជាស្រាក្រហម ទឹកស៊ីរ៉ូ តែ
និងដំណាប់។ ដើមs imដុះក្នុងព្រៃធម្មជាតិបានជាផលិតផលពីផ្លែនេះស្អាត
បរិសុទ្ធ។ក៏ប៉ុន្តែដោយសារs imក្នុងព្រៃមិនផ្ដល់ទិន្នផលខ្ពស់ មិនស្ថិរភាពបានជា
នាសព្វថ្ងៃយើងខ្ញុំកំពុងស្រាវជ្រាវពូជ បច្ចេកទេសដាំដើម Simនៅចំការដើម្បី
ផ្ទេរប្រគល់ជូនប្រជាពលរដ្ឋ ”។
នាបច្ចុប្បន្ននេះរដ្ឋាភិបាលនិងខេត្តKien Giangកំពុងតម្លើងផែនការមេ
កសាងកោះ Phu Quocឲ្យក្លាយទៅជាតំបន់ទេសចរណ៍សំខាន់ ដើម្បីទាក់ទាញ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ៕
Lan Anh
-VOVWORLD