ផ្លូវជាតិលេខ៩៖ និមិត្តរូបនៃចំណងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ

(VOVWORLD) - ក្នុងសង្គ្រាមប្រឆាំងនឹងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិ ផ្លូវជាតិលេខ៩ ជានិមិត្តរូបនៃចំណងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ ដែលបានក្លាយ ទៅជារឿងព្រេងនៃកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរដោយយុទ្ធជ័យដ៏អង់ អាចក្លាហាននិងត្រចះត្រចង់។ នា បច្ចុប្បន្ន ផ្លូវលេខ៩ ជារមណីយដ្ឋានបដិវត្តន៍ (រមណីយដ្ឋានក្រហម) របស់ទាំងអ្នកទេសចរវៀតណាមនិងឡាវ ព្រមទាំងជាខ្សែ ផ្លូវតភ្ជាប់ទីផ្សារនានានៅក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពិសេស គឺបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គតែម្ដង។
ផ្លូវជាតិលេខ៩៖ និមិត្តរូបនៃចំណងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ - ảnh 1ស្ដូប Khe Sanh  


ផ្លូវជាតិលេខ៩មានប្រវែងជាង៣០០គីឡូម៉ែត្រ ចាប់ផ្ដើមពី Cua Viet ឆ្លង កាត់ Dong Ha (ជាមជ្ឈមណ្ឌលនៃខេត្ត Quang Tri ប្រទេសវៀតណាម) រហូតទៅ ដល់ច្រាំងខាងកើតនៃទន្លេមេគង្គ ពោលគឺខេត្ត Savanakhet ប្រទេសឡាវ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ។ ក្នុងអំឡុងសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកដើម្បី សង្គមជាតិ ផ្លូវលេខ៩មានទីតាំងដ៏សែនសំខាន់ ដោយឆ្លងកាត់ភ្នំ Truong Son និងផ្លូវលំហូជីមិញ ដែលជាខ្សែផ្លូវដឹកជញ្ជូនមានលក្ខណៈយុទ្ធសាស្ត្រពីប៉ែកខាង ជើងទៅប៉ែកខាងត្បូងប្រទេសវៀតណាម។

ដើម្បីទន្ទ្រានកាន់កាប់ផ្លូវនេះសំដៅ កាត់ផ្ដាច់ជំនួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាម ពីប៉ែកខាងជើងទៅកាន់ប៉ែកខាងត្បូង កងទ័ពអាមេរិកបានបង្កើតប្រព័ន្ធមូលដ្ឋានសឹកមួយនៅតាមផ្លូវនេះ ក្នុងនោះមានមូលដ្ឋានធំៗដូចជា៖ Campcarol Campfuller Rockpile Vendergrift Khe Sanh និង Lang Vay។ ក្នុងចន្លោះពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧២ កងទ័ពនិង ប្រជាជនវៀតណាម-ឡាវ បានដំណើរការយុទ្ធនាការយោធាជាច្រើន ហើយ បង្កើតឡើងយុទ្ធជ័យដ៏ត្រចះត្រចង់នៅផ្លូវលេខ៩ ក្នុងនោះរួមមានជ័យជំនះ Khe Sanh ឆ្នាំ១៩៦៨ និងយុទ្ធនាការផ្លូវលេខ៩ - ប៉ែកខាងត្បូងប្រទេសឡាវឆ្នាំ១៩៧១ ជាដើម។ យុទ្ធជ័យទាំងនេះបានរួមចំណែកដ៏សំខាន់ទៅក្នុងជ័យជំនះនៃយុទ្ធ នាការហូជីមិញប្រវត្តិសាស្ត្រដែលបានរំដោះតំបន់ប៉ែកខាងត្បូងទាំងស្រុងនិង បង្រួបបង្រួមប្រទេសជាតិនាឆ្នាំ១៩៧៥។

ផ្លូវជាតិលេខ៩៖ និមិត្តរូបនៃចំណងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ - ảnh 2ឈាបនដ្ឋានផ្លូវលេខ៩ 

        សង្គ្រាមបានកន្លងផុតទៅ ប៉ុន្តែយុទ្ធជ័យទាំងអស់ដែលត្រូវបានបង្កើតឡើង នៅផ្លូវលេខ៩នេះ នៅតែថិតថេរជានិច្ច។ នៅលើផ្លូវជាតិលេខ៩នេះ មានឈាបន ដ្ឋានយុទ្ធជនពលីមួយដែលមានឈ្មោះថា “ឈាបនដ្ឋានផ្លូវលេខ៩” ដែលជាទី កន្លែងបញ្ចុះសពរបស់យុទ្ធជនពលីប្រមាណជាង១ហ្មឺននាក់ ដែលបានចូលរួម ប្រយុទ្ធនិងបម្រើការប្រយុទ្ធនៅសមរភូមិផ្លូវលេខ៩ និងនៅដែនដីប្រទេស ឡាវ ក្នុងសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិក។ ដោយហេតុនេះ ផ្លូវលេខ៩ ជារមណីយ ដ្ឋានក្រហមគួរឲ្យចាប់អារម្មណ៍មួយចំពោះភ្ញៀវទេសចរមកពីគ្រប់ទិសទី។ លោក Nguyen Viet Minh អនុប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលផ្លូវ លេខ៩ ព្រលានយន្តហោះ Ta Con Khe Sanh បានអោយដឹងថា៖

        “អាស្រ័យដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរតំបន់ យើងខ្ញុំបាន ខិតខំប្រឹងប្រែងនាំវត្ថុតាងធំៗដូចជា យន្តហោះ រថក្រោះ មកដាក់បង្ហាញនៅទី នេះ។ យើងខ្ញុំក៏បានផ្តោតទៅលើការងារជួសជុលកែលំអ ការងារអត្ថាធិប្បាយនិង កិច្ចការពារផងដែរ។ យើងខ្ញុំបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសមកទស្សនា យ៉ាងច្រើនកុះករ ពិសេសគឺក្នុងនោះមានអតីតទាហានអាមេរិកជាច្រើននាក់ទៀតផង”។

        នៅលើខ្សែផ្លូវលេខ៩នៅខាងប្រទេសឡាវ គេនៅតែរក្សាបានវត្ថុតាង សិលា ចារិត និងស្ដូប ជាច្រើន ដើម្បីរំលឹកឡើងវិញអំពីដំណាក់កាលដ៏អង់អាចក្លាហាន មួយដែលប្រជាជាតិវៀតណាមនិងឡាវបានប្រកៀកស្មាប្រយុទ្ធប្រឆាំងសត្រូវ ឈ្លានពានដើម្បីការពារមាតុប្រទេស។ លោក Bountanitha ប្រធានសមាគមន៍ អតីតយុទ្ធជននៅខេត្ត Savanakhet បានចាត់ទុកថា ផ្លូវលេខ៩ជានិមិត្តរូបដ៏ ខ្ពង់ខ្ពស់អំពីឆន្ទៈដ៏អង់អាចក្លាហាន និងចំណងសាមគ្គីភាពពិសេសរវាងកងទ័ពនិង ប្រជាជននៃប្រទេសទាំងពីររវាងវៀតណាមនិងឡាវ។

        “រូបភាពអំពីយុទ្ធជនស្ម័គ្រចិត្តវៀតណាមជានិច្ចកាលស្ថិតនៅក្នុងបេះដូង របស់ប្រជាជនឡាវយើងខ្ញុំយ៉ាងខ្ជាប់ខ្ជួន។ ពួកគេបានដើរពីប៉ែកខាងជើងប្រទេស វៀតណាម ឆ្លងកាត់ផ្លូវលំហូជីមិញនៅលើដែនដីឡាវ ដើម្បីទៅរំដោះតំបន់ប៉ែក ខាងត្បូងវៀតណាមទាំងស្រុង។ នេះជាខ្សែផ្លូវដ៏សែនសំខាន់ដោយសារវាបម្រើ បុព្វហេតុរំដោះមាតុប្រទេសនៃប្រទេសឡាវក៏ដូចជារំដោះតំបន់ប៉ែកខាងត្បូងវៀតណាមផងដែរ”។

        ក្នុងដំណាក់កាលសមាហរណកម្មរបស់វៀតណាមនិងឡាវនាបច្ចុប្បន្ន ផ្លូវ លេខ៩កំពុងដើរតួនាទីដ៏សំខាន់មួយទៀត។ នោះគឺជាខ្សែផ្លូវតភ្ជាប់ទីផ្សារនានា ក្នុងតំបន់អាស៊ាន ព្រមទាំងបើកចេញទិសដៅអភិវឌ្ឍន៍សម្រាប់អនុតំបន់ទន្លេ មេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ