ផ្សារនៅតំបន់ខ្ពង់រាប Ha Giang

VOVWORLD_មកទស្សនាខេត្ត Ha Giang នៅតំបន់ខ្ពង់រាបភូមិភាគខាងជើង
វៀតណាម ​អ្នក​ទេសចរនិយមចូលចិត្តដើរផ្សារដើម្បីស្វែងយល់វប្បធម៌របស់​ប្រជាជន
​គ្រប់ជន​ជាតិ​​នៅទីនេះ។ ផ្សារនៅតំបន់ខ្ពង់រាបក្រៅពីសកម្មភាពទិញ​លក់ឥវ៉ាន់នៅ​ជា​
កន្លែង​​ជួបជុំសាសង សំណេះសំណាលរវាងមិត្តភ័ក្ត ​កំឡោះ​ក្រមុំទៀតផង។

  នាពេលព្រឹកព្រលឹម តំបន់ស្រុក​ Meo Vac ដែលស្ថិត នៅតាមចង្កេះភ្នំ​គឺគ្រប​
ដណ្ដប់ទៅដោយអ័ព្ទយ៉ាងសស្គុះ។ ក្នុងលំហភ្នំដ៏មហិមានោះសំលេងលាន់រំពង​របស់
មនុស្សម្នាហៅគ្នាដើរផ្សាររួមជាមួយសំលេងរបស់សត្វចិញ្ចឹមជាច្រើនប្រភាទដែល
បានប្រជាជនយកមកលក់នៅផ្សារធ្វើឲ្យបរិយាកាសកាន់តែអធិកអធម។ នៅត្រង់
ចំណុចផ្លូវបែកជា៤ដែលមានឈ្មោះថាសុភមង្គលនៃទីរួមខេត្ត Meo Vac  នោះឃើញ
មានបងប្អូនជនជាតិភាគតិច Nung  Dao  H’mong  Giay នាំ​គ្នាមកកាន់​ផ្សារកាន់តែ
ច្រើនឡើងៗ។ ផ្សារ Meo Vac នេះមានតាំងពីយូរណាស់​មក​ហើយ​ដោយ​គ្រាន់តែ
បើកនាថ្ងៃអាទិត្យប៉ុណ្ណោះ។ ​ផ្សារបានក្លាយទៅជា​មជ្ឈមណ្ឌល​ទិញ​លក់និងដោះដូរ
ទំនិញដ៏អ៊ូអរជាទីបំផុតរបស់ទីរួមស្រុក Meo Vac។

    ទំនិញនៅផ្សារនេះគឺសម្បូរបែបណាស់។ បងប្អូនជនជាតិភាគតិចលក់កសិ​ផល
និងទំនិញសិប្បកម្មហើយទិញខោអាវ ស្បែកជើងនិងទូរស័ព្ទដៃ។ ក្រៅពី​តម្រូវ​ការ
ទិញលក់ទំនិញនិងឥវ៉ែឥវាន់ចាំបាច់ គេមកកាន់ផ្សារ Meo Vac ដើម្បីដើរ​កំសាន្ត​​​ជួប​
ជុំមិត្តភ័ក្តនិងភ្លក់ម្ហូបឆ្ងាញ់ៗនៅទីនេះ។ អ្នកស្រី Phan Thi Mui ជនជាតិ Dao ក្រហម
បានឲ្យដឹងថា

     “នាងខ្ញុំគ្មានប្រាក់ច្រើនទេបានជាទិញទំនិញបានតែបន្តិចបន្តួច។ ថ្ងៃនេះនាងខ្ញុំ
យកអង្ករមកលក់បានមួយលានដុង។ នាងខ្ញុំមកនេះសំខាន់គឺដើម្បីដើរកំសាន្ត”។

          មកទស្សនាផ្សារ Meo Vac នេះភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំងទៅ​លើ​ទិដ្ឋភាព​​​​​​​
បងប្អូននារីលក់ស្រា។ គេឈរជាជួរយ៉ាងវែងក្នុងផ្សារហើយដាក់ស្រាទាំង​ពាង​ៗនោះ
ពីមុខ។ ស្រានេះធ្វើពីពោធហើយនៅលើពាងមួយៗមានដាក់ស្លាប​ព្រា​ធំមួយ។ 
អតិថិជន​បើចង់ទិញស្រាគឺគេអាចដួសស្រាហូបសាកដោយប្រើស្លាបព្រា​នោះ។​ មាន
ភ្ញៀវខ្លះគ្រាន់តែ​​សាកស្រារបស់នារីជនជាតិ H’mong​ បន្តិចប៉ុណ្ណោះ​ក៏​ស្រវឹងទៅ
ហើយ។ ​លោក ​Malcro Cusani ជាភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី​បាន​សំណេះ​​
សំណាលថា

  “ យើងខ្ញុំទិញបានម្ហូបមួយចំនួនដោយសារនៅផ្សារនេះមានម្ហូបជាច្រើនមុខ
ដែលនៅអ៊ីតាលីអត់មាន ហើយខ្ញុំចូលចិត្តភ្លក់សាកម្ហូបទាំងនេះ។ នៅផ្សារក៏មាន
លក់សំលៀកបំពាក់ជនជាតិជាច្រើនដែលខ្ញុំអាចទិញជាកាដូជូនឱពុកម្ដាយខ្ញុំ“។

ផ្សារនៅតំបន់ខ្ពង់រាប Ha Giang - ảnh 1
តាមរយៈផ្សារស្នេហ៍ Khau Vai នេះមានគូសង្សាជាច្រើនបានក្លាយទៅជាប្ដីប្រពន្ធនឹងគ្នា


        នៅស្រុក​ Meo Vac  មានផ្សារល្បីមួយទៀតគឺផ្សារ Khau Vai ចំណុះឃុំ Khau
 Vai។ ប្រជាជនដើរផ្សារនេះក្នុងគោលបំណងសំខាន់គឺដើម្បីជួបជុំជាមួយគូសង្សា។
 ក្នុងរយៈពេលជាង១០០ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋហៅផ្សារនេះ​ជាផ្សារ​ស្នេហ៍។
 រឿងដំណាលថា មុននេះជាង១០០ឆ្នាំមានកំលោះជនជាតិ Nung ស្រលាញ់​នារីជន
ជាតិ Tay ម្នាក់។ ​ស្នេហារបស់គេត្រូវក្រុមគ្រួសាររារាំង ​ហើយ​គេក៏លាបែកគ្នាដោយ
ណាត់ជួបគ្នានាថ្ងៃទី២៧ខែ៣តាមចន្ទកតិជារៀងរាល់ឆ្នាំ។ តរៀងមក នៅត្រង់
ចំណុចកំពូលភ្នំដែលគេណាត់ជួបគ្នានោះបានកកើតឡើងនូវផ្សារមួយ។ ជារៀង
រាល់ឆ្នាំ ផ្សារបើកតែម្ដងហើយក្លាយទៅជាកន្លែងជួបសាសងសំរាប់គូស្នេហ៍ដែល
មិនអាចរៀបការជាមួយគ្នាបាន។ តាមលោក Tho Mi Tha នៅ​ស្រុក Can Chu Phin
 ស្រុក Meo Vac បានចែករំលែកថា​លោករង់ចាំពេញ​មួយឆ្នាំ​ដើម្បី​បានមកផ្សារជួប
នារីដែលលោកស្រលាញ់។ 

“ ខ្ញុំមិនអាចមិនមកកាន់ផ្សារស្នេហ៍នេះបានឡើយ។ មុននេះបញ្ហាអាពាហ៍
​ពិពាហ៍គឺដោយសារឱពុកម្ដាយសំរេច​។​ ខ្ញុំមានមិត្តនារីម្នាក់អាយុតិចជាងខ្ញុំ៥ឆ្នាំ។​ 
ខ្ញុំរង់ចាំថ្ងៃនេះហើយបានមកកាន់ផ្សារតាំងពីយប់ថ្ងៃទី២៦ដើម្បីបានជួបនាង“។ 

នៅលើទីលានដ៏ធំមួយ ក្រុមមនុស្សមកផ្សារជួបគូស្នេហ៍របស់ខ្ឡួន។​ គេរំលឹក​
ឡើងវិញនូវអនុស្សាវរីយដ៏ល្អស្អាតនិងការអាឡោះអាល័យរបស់ខ្លួនអំពីអតីត​កាល។ 
ទោះបីជាម្នាក់ៗបានមានគ្រួសាររៀងៗខ្លួនហើយក៏ដោយតែគេនៅតែមក​រកគ្នាដើម្បីសំណេះសំណាល រៀបរាប់ពីការនឹកនានិងការសោកស្ដាយដើម្បីឲ្យ​បានធូរស្រាល
ក្នុងចិត្ត។ គេសាសងគ្នាតាំងពីព្រឹករហូតដល់យប់ហើយទើប​ត្រឡប់ទៅផ្ទះ។ លោក
Tho Mi Thaឲ្យដឹងទៀតថា

“ ខ្ញុំជិះម៉ូតូចំងាយ១០គីឡូម៉ែត្រមកកាន់ផ្សារស្នេហ៍នេះនៅវេលាម៉ោង៦ព្រឹក។ 
ពេលជួបគ្នាដោយសារគេមានប្ដីហើយបានជាយើងខ្ញុំគ្រាន់តែសំណេះសំ​ណាល​​​​អំពី
ជីវភាពរស់នៅ។ ខ្ញុំបា្រថ្នាបានយកគេជាប្រពន្ធដោយមិនចង់​លាបែក​គ្នាឡើយ។ តែ
គេមានប្ដីហើយខ្ញុំត្រូវតែគោរពគេ“ ។

ក្រៅពីករណីបុរសឬនារីអភ័ព្វស្នេហ៍នោះ នាបច្ចុបន្បន្នផ្សារស្នេហ៍ Khau Vai ​
ថែមទាំង​ជាកន្លែងជួបជុំនិងចងមិត្តរបស់យុវតីយុវនារីទៀតផង។​ ហើយតាម​រយៈ​
ផ្សារស្នេហ៍​ Khau Vai នេះមានគូសង្សាជាច្រើនបាន​ក្លាយទៅជាប្ដី​ប្រពន្ធ​នឹងគ្នា៕​

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ