ផ្សារផ្កា Quang An ទីក្រុងហាណូយថ្ងៃទី២៩តេត
TO TUAN -  
(VOVWORLD) /  
Vovworld- ផ្សារ Quang Anជាផ្សារផ្កាធំ១ដ៍ល្បីឈ្មោះនៅរដ្ឋធានីហាណូយ។កាលពី
ព្រលឹមព្រឹកបរិយាកាសនៅផ្សារមានសភាពអ៊ូអរដោយសូរសំលេងរថយន្តនិង
សំលេងនិយាយស្ងើចក្អាកក្អាយរបស់ះអ្នកលក់អ្នកទិញនិងភ្ញៀវទេសចរ។ផ្កាគ្រប់ពណ៌
គ្រប់ប្រភេទគ្របដណ្តប់គ្រប់ទីកន្លែង។បងស្រី Tran Kim Thoa ជាអ្នកលក់ផ្កា១នាក់នៅ
ផ្សារផ្កាQuang Anអោយដឹងថា៖“ ផ្កាគ្រប់ប្រភេទត្រូវបានដឹកជញ្ជូនមកពីតំបន់នានានៅ
ទូទាំងប្រទេស។ក្នុងនោះមានផ្កាម៉ាកខៃផ្កាស្បៃរឿងរបស់ Nhat Tan ក្រូចឃ្វិចសំរាប់
លំអរឬផ្កាអង្គាសិល្បរបស់ទីក្រុងហូជីមិញនិងផ្កាកុលាបរបស់ស្រុកSoc Son។ផ្កាគ្រប់
ពណ៌នៅផ្សារផ្កាQuang An បានធ្វើឲ្យបរិយាកាសតេតកាន់តែអ៊ូអសម្បាយ។ជាពិសេស
ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅទូទាំងប្រទេសនិងភ្ញៀវទេសចរបរទេសក៍មក
ទស្សនានិងទិញផ្កានៅទីនេះផងដែរ។ “
|
ផ្សារផ្កា Quang An ទីក្រុងហាណូយ(រូបថតVOV) |
ផ្សារ ផ្កាQuang Anត្រូវបានបង្កើតនាឆ្នាំ១៩៩៦បន្ទាប់ពីការបង្កើតខ័ណ្ឌTay Ho។ប៉ុន្មានថ្ងៃជិតបុណ្យតេត មានក្បួនរថយន្តដែលដឹកជញ្ជូនផ្កាស្រស់មកពីភូមិរបរ
ប្រពៃណីនៅជាយក្រុងហាណូយដូចជា Soc Son- Me Linh-Dong Anh ហូរមកផ្សារ។ជាផ្សារចំណង Quang An ផ្គត់ផ្គង់ផ្កាអោយទីកន្លែងជាច្រើននៅក្នុងទីក្រុង។ជាធម្មតា
ផ្សារគ្រាន់តែប្រជុំពីរាត្រីដល់ព្រលឹមព្រឹកតែប៉ុណ្ណោះហើយមានតែ។និងក្នុងប៉ុន្មាន
ថ្ងៃតេតផ្សារប្រជុំពេញ១ថ្ងៃ។ជាអតិថិជន១រូបបងស្រី Nguyen Thi Van អោយដឹង
ថា៖“ ខ្ញុំរស់នៅនៅតំបន់An Duong ជាកន្លែងជិតនឹងផ្សារ។ជារៀងរាល់ថ្ងៃខ្ញុំ ទៅ
ផ្សារនៅម៉ោង៥។បន្ទាប់នោះខ្ញុំយកផ្កាទៅលក់នៅផ្សារដទៃឬលក់តាមវិថី។“
|
ក្នុងប៉ុន្មានថ្ងៃនេះជនវ័យក្មេងជាច្រើននាក់ចូលចិត្តទៅលេងផ្សារផ្កាដើម្បីគយគន់
ជ្រើសរើសបាច់ផ្កាស្អាតបំផុត។បងស្រីNguyen Thuy Duong នៅខ័ណ្ឌHoan Kiem ទីក្រុងហាណូយចែករំលែកថា៖“ ឆ្នាំណាក៍ដូចជាឆ្នាំណាដែរខ្ញុំ។សុទ្ឋតែទៅផ្សារផ្កា។បរិយាកាសត្រៀមទទួលបុណ្យតេតនៅទីនេះគឺអស្ចារ្យណាស់។មនុស្សម្នាទៅផ្សារ
យ៉ាងច្រើនកុះករ។ខ្ញុំជ្រើសរើសបានបាច់ផ្កាពេញនិយមមួយចំនួន។ “
ក្នុងបរិយាកាសអ៊ូអរនៃជីវភាពរស់នៅការទៅលេងផ្សារ Quang An បានក្លាយទៅជា
ការលេងសម្បាយរបស់ប្រជាជនហាណូយនៅក្នុងឱកាសបុណ្យតេតជាប្រពៃណី៕
TO TUAN
-VOVWORLD