VOVWORLD_ចេក ក្រូចថ្លុង ស្លឹកសាគូ និងផ្លែឈើ នោះគឺជាទំនិញដែល
មិនអាចខ្វះបានក្នុងសកម្មភាពលក់ដូរនៅតាមផ្សារស្រុកស្រែក្នុងឱកាសបុណ្យ
ចូលឆ្នាំថ្មី(តេត)។ទោះបីទទួលតេតនៅឯណាក្ដីតែជនវៀតណាមតែងតែមាន
ការនឹករលឹកដល់ស្រុកកំណើតដែលបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាពទិញលក់
ទំនិញនៅតាមផ្សារស្រុកស្រែ។
ពេលបុណ្យតេតមកដល់ម្ដងៗ ចាប់ពីថ្ងៃទី៨រោចខែកក្ដិកតទៅគឺបរិយាកាស
ត្រៀមរៀបចំឲ្យពិធីទទួលឆ្នាំថ្មីមានភាពអ៊ូអរ មនុស្សម្នាហូរទៅផ្សារទិញលក់ទំនិញ។
នាប៉ុន្នានថ្ងៃនេះផ្សារតេតនៅទីក្រុងគឺពោរពេញទៅដោយពណ៌ចំរុះនៃផ្កានិង
គ្រឿងតុបតែងផ្ទះគ្រប់ប្រភេទរីឯផ្សារតេតនៅជនបទមានលក្ខណសាមញ្ញជិត
ស្និទ្ធដែលមានចេក ម្លូស្លា ក្រូច និងបន្លែ។ទំនិញទាំងអស់នេះគឺជាផលិផលរបស់
ប្រជាកសិករនៅនឹងតំបន់ហើយធ្វើឲ្យអ្នកផងមានចំណាប់អារម្មណ៍អំពីផ្នត់
ជីវភាពរស់នៅរបស់ប្រជាកសិករ។តាមលោកស្រី Nguyen Thanh Van ជា
អាជីវករមួយរូបនៅផ្សារជនបទមួយកន្លែងចំណុះស្រុក Thanh Oai ក្រុងហាណូយ
បានឲ្យដឹងថា
“ខ្ញុំលក់ទំនិញមួយចំនួនមានជាអាទិ៍ពោតស្ងោរ ដំឡងស្ងោរ នំអន្សមនិង
បាញ់កួន។ខ្ញុំសង្កេតឃើញបរិយាកាសនៅផ្សារតេតនេះគឺសប្បាយរីករាយណាស់។
មនុស្សម្នាចូលចិត្តមកពិសារម្ហូបអាហារនៅស្រុកស្រែ”។
នាថ្ងៃធម្មតា ផ្សារស្រុកស្រែប្រជុំតែនៅពេលព្រឹកប៉ុណ្ណោះ។តែក្នុងឱកាស
បុណ្យតេតចំនួនអ្នកដើរផ្សារបានកើនឡើងជាច្រើនលើកបានជាផ្សារបើកទ្វា
រពេញមួយថ្ងៃសំរាប់បំរើតម្រូវការលក់ដូររបស់ប្រជាជន។នារីៗភាគច្រើនមក
ទិញស្លឹកសាគូសាច់ជ្រូកសណ្ដែកខៀវដើម្បីវេចនំអន្សម ហើយក៏ទិញខ្ទឹមជ្រក់
ផ្លែឈើនិងទំនិញចាំបាច់ផ្សេងៗទៀត។អ្នកស្រី Nguyen Kim Tien ជាអ្នកលក់
ឥវ៉ាន់នៅផ្សារស្រុកស្រែThanh Oai ជាយក្រុងហាណូយបានឲ្យដឹងថា
“នាងខ្ញុំលក់ទំនិញមួយចំនួនដូចជាកន្ត្រៃ កាំបិតនិងគ្រឿងសង្ហារឹមធ្វើពី
ឬស្សី។នាងខ្ញុំឃើញមានមនុស្សជាច្រើនកុះករមកទិញឥវ៉ែឥវ៉ាន់ដែលធ្វើឲ្យ
បរិយាកាសនៅផ្សាស្រុកស្រែរនេះសប្បាយអ៊ូអរណាស់”។
នៅក្នុងផ្សារស្រុកស្រែឃើញមានកំឡោះក្រមុំរកទិញគ្រឿងតុបតែងផ្ទះ
និងខោវអាវថ្មីដើម្បីពាក់ដើរលេងក្នុងបុណ្យចូលឆ្នាំ។ក្នុងពេលនោះកុមារា
កុមារីចូលចិត្តមើលប្រដាប់លេងសំរាប់កុមារជាប្រពៃណីរបស់វៀតណាម។
|
ផ្សារតេតនៅស្រុកស្រែ |
ចំពោះអ្នកស្រុកដែលទៅរកស៊ីឆ្ងាយហើយវិលមកទទួលបុណ្យតេតនោះគឺ
គេតែងតែសម្របខ្លួនចូលទៅក្នុងហ្វូងមនុស្សដើរផ្សារតេតដែលបើកតែម្ដងជា
រៀងរាល់ឆ្នាំដើម្បីបណ្តែតអារម្មណ៍នឹករលឹកដល់អនុស្សាវរីពីអតីតកាល។កញ្ញា
Nguyen Thi Tyជាអតិថិជនមួយរូបបានសំណោះសំណាលថា
“នាងខ្ញុំសង្កេតឃើញថាការប្រជុំផ្សារស្រុកស្រែក្នុងឱកាសបុណ្យតេតនេះគឺ
មានភាពសាមញ្ញជិតស្និទ្ធជាមួយជីវភាពរស់នៅ។ក្នុងនោះមានទំនិញចាំបាច់
នានាសំរាប់ត្រៀមរៀបចំឲ្យបុណ្យចូលឆ្នាំដូចជាស្លឹកសាគូដើម្បីវេចនំអន្សមឬ
ម្ហូបជាប្រពៃណីផ្សេងៗមានជាអាទិ៍នំចៀននិងនំបញ្ចុក។នាងខ្ញុំគិតថាផ្សារស្រុក
ស្រែនេះបានបង្ហាញនូវមុខមាត់ពិតៗនៃតំបន់ជនបទ”។
ផ្សារតេតនៅស្រុកស្រែក៏មានដាក់លក់ផ្កាស្រស់គ្រប់ប្រភេទដូចជាផ្កាកុលាប
ផ្កាឈូករ័ត្ន ផ្កាស្បៃរឿង ផ្កាម៉ាក់ខៃ ក្រូចឃ្វិចនិងផ្កាអង្គាសិល។ដើរផ្សារនេះក្រៅ
ពីការទិញលក់ទំនិញ អ្នកភូមិនៅជួបសំណេះសំណាល ផ្លាស់ប្ដូរពីវប្បធម៌និង
ការងាររកស៊ីទៀត។ការប្រជុំផ្សារតេតក៏ជឱកាសក្រើនរំលឹកជំនាន់វ័យក្មេងឲ្យ
ចងចាំជានិច្ចនូវទំនៀមទំលាប់វប្បធម៌ប្រពៃណីល្អប្រសើររបស់ប្រទេសជាតិផង
ដែរ៕