ផ្សារអណ្ដែតទឹក Cai Rang - គោលដៅទេសចរណ៍គួរអោយទាក់ទាញនៅទីក្រុង Can Tho
(VOVWORLD) - ផ្សារអណ្ដែតទឹក Cai Rang ស្ថិតនៅលើទន្លេ Can Tho ដែលជាដៃមួយនៃទន្លេ Hau ហូរឆ្លងកាត់ខ័ណ្ឌ Cai Rang ទីក្រុង Can Tho។ ផ្សារនេះមិនត្រឹមតែថែរក្សាបាននូវ លក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃតំបន់ដីសណ្ដទន្លេ Cuu Long ប៉ុណ្ណោះទេ ថែម ទាំងជាគោលដៅទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវនាពេលមកដល់ Can Tho ម្ដងៗទៀតផង។
ទិដ្ឋភាពនៅផ្សារអណ្ដែតទឹក Cai Rang (រូបថត៖ VOV5) |
ផ្សារអណ្ដែតទឹក Cai Rang ត្រូវបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំដើមសតវត្ស ទី២០ ដោយជាផ្សារមួយក្នុងចំណោមផ្សារអណ្ដែតទឹកធំបំផុតនៃតំបន់ដីសណ្ដ ទន្លេ Cuu Long។ នាពេលទើបតែបានបង្កើតឡើង ផ្សារអណ្ដែតទឹក Cai Rang ស្ថិត នៅចំណុចប្រសព្វគ្នារវាងទន្លេចំនួន៤គឺទន្លេ Can Tho Dau Sau Cai Son និង Cai Rang ហើយស្ថិតនៅជាប់នឹងផ្សារ Cai Rang លើដីគោកផងដែរ។ រហូតមកដល់ ទសវត្សទី៩០ ដោយសារការលំបាកខាងចរាចរណ៍ផ្លូវទឹក ទើបបានជាគេផ្លាស់ ទីតាំងផ្សារអណ្តែតទឹក Cai Rang ទៅខាងស្រុក Phong Dien ដែលមានចម្ងាយ១ គីឡូម៉ែត្រពីទីតាំងចាស់។នាបច្ចុប្បន្ន ផ្សារអណ្ដែតទឹក Cai Rang ស្ថិតនៅខាង ក្រោមទន្លេ Can Tho ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រពីស្ពាន Cai Rang លើ ផ្ទៃទឹកដ៏ធំទូលាយ ដែលផ្ដល់លក្ខណៈងាយស្រួលសម្រាប់សកម្មភាពជួញដូរ ទំនិញ។ លោក Vu Linh អ្នកបើកទូកទេសចរណ៍នៅផ្សារអណ្ដែតទឹក Cai Rang បានចែករំលែកថា៖
“កាលពីមុននេះ ទន្លេនេះត្រូវបានគេហៅថា ទន្លេជួញដូរទំនិញ។ វាតភ្ជាប់ ទីក្រុង Can Tho ជាមួយខេត្ត Ca Mau ហើយអាចទៅកាន់ Rach Gia Ha Tien ឬរាជ ធានីភ្នំពេញ ប្រទេសកម្ពុជាក៏បានដែរ។ នាគ្រានោះតំបន់នេះដាច់ស្រយាល ណាស់ មានភូមិតែមួយប៉ុណ្ណោះនៅតាមមាត់ទន្លេដែលជាភូមិ Ca Rang។ នាពេលដែលប្រជា ជនធ្វើដំណលរឆ្លងកាត់ភូមិនេះ គេតែងតែបង្អង់ដំណើរដើម្បីជួញដូរទំនិញ ស្បៀងអាហារ អំបិល អង្ករ បន្លែ និងផ្លែឈើជាដើម។ ឆ្លងកាត់តាមពេលវេលា តំបន់នេះកាន់តែមមាញឹក ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានក្លាយទៅជាផ្សារអណ្ដែតទឹកតែម្ដង”។
ផ្សារអណ្ដែតទឹក Cai Rang ជាផ្សារដ៏ធំមួយដែលជួញដូរកសិផល ស្បៀង អាហារ ចំណីអាហារនិងផ្លែឈើគ្រប់ប្រភេទនៃតំបន់ដីសណ្ដទន្លេ Cuu Long។ ផ្សារនេះចាប់ផ្ដើមបើកលក់តាំងពីភ្លឺដល់វេលាម៉ោង៩ព្រឹកទើបអន់ថយមនុស្សម្នា។ ជារៀងរាល់ថ្ងៃ មាន ទូកងរាប់រយគ្រឿងប្រមូលផ្ដុំនៅទីនេះ ធ្វើដំណើរទៅវិញទៅមកយ៉ាងអ៊ូអរ ។ នៅផ្សារនេះគេមានរបៀបផ្សាយទំនិញដ៏ពិសេសនោះគឺប្រើប្រាស់ដំបង វែងមួយដែលបានហៅថា ដំបង “beo”។ នៅខាងមុខទូកនីមួយៗតែងតែមានដំបង “beo” មួយធ្វើពីឫស្សី ដែលព្យួរប្រភេទទំនិញដែលទូកនោះលក់។ លោក Nguyen Truong Son ភ្ញៀវទេសចរម្នាក់មកពីរដ្ឋធានីហាណូយ បានចែករំលែកថា៖
“ផ្សារអណ្ដែតទឹក Cai Rang មានលក្ខណៈពិសេសដោយឡែកមួយនោះគឺ នៅលើទូកនីមួយៗសុទ្ធតែមានដំបង “beo” មួយដែលព្យួរកសិផលឬផ្លែឈើ មួយប្រភេទ។ ពេលឃើញដំបង “beo” នោះគឺដឹងភ្លាមថា ទូកនោះលក់ទំនិញអ្វី។ ផ្លែឈើនៅទីនេះស្រស់ៗ ហើយសម្បូរបែបណាស់។ អញ្ចឹងបានជាភ្ញៀវទេសចរចូលចិត្ត យ៉ាងខ្លាំងហើយតែងតែទិញសម្រាប់ធ្វើជាកាដូ។ ក្រៅពីនោះ ផ្សារនេះក៏លក់មុខម្ហូប ជាច្រើនផងដែរដូចជា គុយទាវ នំបញ្ចុក កាហ្វេ ភេសជ្ជៈ ជាដើម។ ហើយភ្ញៀវ ទេសចរក៏បានស្ដាប់កំសាន្តការច្រៀងបទចម្រៀង don ca tai tu នៅលើទន្លេ ទៀតផង”។
មុននេះ ប្រជាជនតែងតែប្រើប្រាស់ទូកឈើដើម្បីទៅលក់នៅឯផ្សារ ប៉ុន្តែ ដល់បច្ចុប្បន្ននេះ គេបានប្ដូរទៅប្រើទូកម៉ូតូហើយ អញ្ចឹងនៅតាមផ្សារក៏មានស្ថានីយ៍ ប្រេងឥន្ធនៈអណ្ដែតទឹកផងដែរ។ អ្នកស្រី Nguyen Thi Ngoc Nga ម្ចាស់ទូក ទេសចរណ៍នៅកំពង់ផែ Ninh Kieu ទីក្រុង Can Tho បានអោយដឹងថា៖
“រដូវក្ដៅនិងបុណ្យចូលឆ្នាំថ្មីតែងតែមានភ្ញៀវយ៉ាងច្រើនកុះករ។ ចំពោះភ្ញៀវ បរទេសគឺពួកគេតែងតែមកក្នុងចន្លោះពីខែតុលាដល់បុណ្យចូលឆ្នាំថ្មី។ ខ្ញុំមាន ទូកដឹកជញ្ជូនភ្ញៀវ៣គ្រឿង ដែលធ្វើបានពី៥ដល់៦ទួរជារៀងរាល់ថ្ងៃ។ ដំណើរ ទស្សនាផ្សារតែងតែចំណាយងស់រយៈពេល២ម៉ោង ពោលគឺពីវេលាម៉ោង៥ដល់វេលាម៉ោង៧ព្រឹក”។
ជាមួយនឹងតម្លៃដ៏វិសេសវិសាលខាងវប្បធម៌និងសេដ្ឋកិច្ចនោះ ទស្សនាវដ្ដី Rough Guide (អង់គ្លេស) បានជ្រើសរើសផ្សារអណ្ដែតទឹក Cai Rang ជាផ្សារមួយ ក្នុងចំណោមផ្សារទាំង១០គួរអោយចាប់អារម្មណ៍បំផុតលើពិភពលោក ដែល បានពណ៌នាថា មានលក្ខណៈប្លែកដោយទូកទំនិញពោរពេញទៅដោយពណ៌ ត្រូពិក។ គេហទំព័រ youramazingplaces ក៏បានបង្ហោះបញ្ជីឈ្មោះផ្សារអណ្ដែត ទឹកចំនួន៦ដ៏ស្អាតបំផុតនៃទ្វីបអាស៊ី ដែលក្នុងនោះមានផ្សារ Cai Rang ផងដែរ។ ផ្សារ គួរបញ្ជាក់ថា អណ្ដែតទឹក Cai Rang ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ទទួលស្គាល់ជាបេតិ កភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦៕