ព្រែក Thi Tuong - គោលដៅទេសចរណ៍គួរអោយទាក់ទាញនៅខេត្ត Ca Mau
(VOVWORLD) - មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប៉ែកខាងត្បូងទីក្រុង Ca Mau ព្រែក Thi Tuong ជាព្រែកធំបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលត្រូវបានគេប្រសិទ្ធ នាមថា “ព្រែកទន្លេនៅតំបន់ដីសណ្ដ”។ ហេតុដូច្នេះហើយ ព្រែក Thi Tuong ជា គោលដៅគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរនៅពេលមកដល់ខេត្ត Ca Mau ម្ដងៗ។
ព្រែក Thi Tuong ជាព្រែកធំបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long (រូបថត៖ VOV5) |
តាមរឿងព្រេងនិទានបានដំណាលថា តាំងពីយូរលង់ណាស់មកហើយ នៅពេល ដែលតំបន់ដីនេះទើបតែបានកាប់ឆ្ការ មានស្រ្តីម្នាក់ឈ្មោះថា Tuong ដោយចិត្ត ក្លាហានមោះមុត មានគុណបំណាច់ក្នុងការបណ្ដេញសត្វខ្លាសាហាវមកយាយី។ ដើម្បី ចងចាំនូវគុណបំណាច់របស់លោកស្រី Tuong ប្រជាជននៅទីនេះបានយកឈ្មោះ លោកស្រីដាក់អោយព្រែកនេះគឺ Thi Tuong (ពោលគឺលោកស្រី Tuong)។
ព្រែក Thi Tuong ចំណុះស្រុកចំនួន៣រួមមានស្រុក Tran Van Thoi ស្រុក Cai Nuoc និងស្រុក Phu Tan នៃខេត្ត Ca Mau។ ព្រែកនេះត្រូវបានបង្កើតឡើង ពីដីល្បាប់នៃទន្លេ My Binh ទន្លេ Ong Doc និងព្រែកជាច្រើនទៀត។ ព្រែក Thi Tuong មានបណ្ដោយ១២គីឡូម៉ែត្រ កន្លែងធំទូលាយបំផុត២គីឡូម៉ែត្រនិងកន្លែង ជ្រៅបំផុត១,៥ម៉ែត្រ ដែលហូរចេញទៅឈូងសមុទ្រថៃ។ ព្រែកនេះមានផ្នែកស្នូល ចំនួន៣៖ ព្រែកលើ ព្រែកកណ្ដាលនិងព្រែកក្រោម ដែលក្នុងនោះព្រែកកណ្ដាលជា ព្រែកធំបំផុត។
កាលពីមុននេះ ដើម្បីទៅកាន់ព្រែកនេះគឺត្រូវឆ្លងកាត់ផ្លូវប់តបែនយ៉ាងខ្លាំង ណាស់ ប៉ុន្តែនាសព្វថ្ងៃនេះ ផ្លូវត្រូវបានជួសជុលកែលម្អរួចហើយ ជួយអោយការ ធ្វើដំណើរងាយស្រួលជាងមុន។ នៅតាមសងខាងផ្លូវ ភ្ញៀវទេសចរអាចគយគន់ ទេសភាពធម្មជាតិពោរពេញទៅដោយដើមឈើខៀវស្រងាត់។ ជិះទូកម៉ូតូទៅ ទស្សនាព្រែក ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសដ៏ត្រជាក់ស្រួលផង ព្រម ទាំងគយគន់ទេសភាពដ៏ស្រស់បំព្រងនៅជុំវិញព្រែកទៀតផង។
នៅលើផ្ទៃទឹកគឺខ្ទមឈើផុតពីដីរបស់ប្រជាជនតំបន់ដែលធ្វើជាកន្លែងចិញ្ចឹមអយស្ទ័រ។ ជួនកាល យើងអាចឃើញប្រជាជនជិះទូកធ្វើការនេសាទទៀតផង។ លោក Nguyen Van Ngo ភ្ញៀវទេសចរម្នាក់មកពីខេត្ត Kien Giang បានអោយដឹងថា៖
“ព្រែកនេះមានតាំងពីយូរលង់ណាស់មកហើយ។ នេះជាព្រែកធម្មជាតិ មិន មែនជាព្រែកសិប្បនិម្មិតនោះទេ។ ព្រៃកោងកាងនិងព្រៃដូងព័ទ្ធជុំវិញព្រែកក៏ជាព្រៃ ធម្មជាតិដែរ។ ប្រជាជននៅទីនេះចិញ្ចឹមជលផលច្រើនប្រភេទ។ ព្រែកមានទេស ភាពរហោស្ថាន ជម្រៅប្រមាណ១ម៉ែត្រនិងទំហំ១២គីឡូម៉ែត្រការ៉េ”។
ព្រៃកោងកាងនិងព្រៃដូងព័ទ្ធជុំវិញព្រែក Thi Tuong (រូបថត៖ VOV5) |
ព្រែក Thi Tuong មានប្រភពជលផលដ៏សម្បូរបែបជាច្រើនប្រភេទ ហេតុ ដូច្នេះហើយ ប្រជាជននៅទីនេះភាគច្រើនប្រកបរបរចិញ្ចឹមជលផលនិងធ្វើការ នេសាទ។ ក្រៅពីនោះ មានគ្រួសារមួយចំនួនទៀត បើកសេវាកម្មទេសចរណ៍ ទទួលទានតាមបែបទេសចរណ៍សហគមន៍។ ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុង ជីវភាពរស់នៅប្រចាំថ្ងៃដ៏សាមញ្ញរបស់ប្រជាជននៅទីនេះ តាមរយៈសកម្មភាពជា ច្រើនដូចជាទៅបង់សំណាញ់ ស្ទូចត្រី ហើយចម្អិនម្ហូបដោយខ្លួនឯងផងដែរ។ អ្នកស្រី Huynh Thuy Kieu ដែលកំពុងធ្វើអាជីវកម្មទេសចរណ៍នៅព្រែក Thi Tuong បានរៀបរាប់ថា៖
“ខ្ញុំលក់ទំនិញនៅទីនេះអស់រយៈពេល១៥ឆ្នាំមកហើយ។ នាបច្ចុប្បន្ន បរិមាណភ្ញៀវបានកើនទ្វេដងបើធៀបនឹងរយៈពេលមុននេះ។ ភ្ញៀវមកដល់ កាន់ តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះថាគេពេញចិត្តចំពោះទេសភាពនៃព្រែក Thi Tuong ក៏ដូចជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់នៅទីនេះផងដែរ ជាពិសេសគឺមុខ ម្ហូបធ្វើពីត្រី អយស្ទ័រ ក្ដាម និងបង្គារ ដោយមានតម្លៃត្រឹមតែ១សែនដុងក្នុងមនុស្ស ម្នាក់ប៉ុណ្ណោះ។ សហករណ៍ព្រែក Thi Tuong មានសាឡាងមួយនិងទូកជាច្រើន ដើម្បីបម្រើភ្ញៀវមកទស្សនា”។
មកដល់ព្រែក Thi Tuong ភ្ញៀវទេសចរថែមទាំងបានទៅទស្សនាមូលដ្ឋាន គណៈកម្មាធិការបក្សខេត្ត Xeo Duoc ដើម្បីស្វែងយល់អំពីសកម្មភាពបដិវត្តន៍ពោរ ពេញទៅដោយការលំបាកឧបសគ្គ តែអង់អាចក្លាហានរបស់បណ្ដាយុទ្ធជន បដិវត្តន៍វៀតណាមក្នុងអំឡុងពេលតស៊ូប្រយុទ្ធប្រឆាំងអាមេរិកសង្គ្រោះជាតិ។ លោក Phan Van Me អ្នកនេសាទម្នាក់ដែលកំពុងប្រកបរបរបើកបរទូកដឹកជញ្ជូន ភ្ញៀវទៅទស្សនាព្រែក Thi Tuong បានអោយដឹងថា៖
“ប្រជាជននៅព្រែក Thi Tuong មានមោទនភាពយ៉ាងខ្លាំងណាស់ ដោយ សារនេះមិនត្រឹមតែជាគោលដៅទេសចរណ៍មួយប៉ុណ្ណោះទេ ថែមទាំងជាមូល ដ្ឋានបដិវត្តន៍ទៀតផង។ មូលដ្ឋាន Xeo Duoc ជាអាស័យដ្ឋានបដិវត្តន៍មួយដើម្បី អប់រំប្រពៃណីស្នេហាជាតិសម្រាប់ជំនាន់វ័យក្មេងនា បច្ចុប្បន្ន។ នៅរដូវក្ដៅ មាន ភ្ញៀវប្រមាណ១ហ្មឺននាក់មកទស្សនាកំសាន្តព្រែក”។
ដើម្បីលើកកំពស់គុណភាពក្នុងការបម្រើភ្ញៀវ សហករណ៍ព្រែក Thi Tuong មានផែនការបោះទុនធ្វើប្រព័ន្ធស្ពានពោងដើម្បីតភ្ជាប់បណ្ដាខ្ទមឈើជាមួយគ្នា។ ក្រៅពីនោះ សហករណ៍ព្រែក Thi Tuong នឹងកែលម្អ អភិវឌ្ឍបន្ថែមនូវមូលដ្ឋាន ស្នាក់នៅទៀតផង។ ដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ព្រែក Thi Tuong ជាគោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍នៅតំបន់ទន្លេបឹងបួរខេត្ត Ca Mau៕