ភាពរហោស្ថាននៅឈូងសមុទ្រ Xuan Dai

Vovworld-Xuan Daiជា ឈូងសមុទ្រ១ លេចឡើង​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ប្រហែល១ ម៉ឹន៣ពាន់ហិកតា  លាតសន្ធឹង​ចម្ងាយ ជាង៥០ គីឡូម៉ែត្រ​។ នៅ ក្នុងឈូងសមុទ្រ
Xuan Dai​​ នេះនៅមានកោះនិងឧបទ្វីបជាច្រើនមានជាអាទី កោះ Ong Xa តំបន់ដី
ជ្រោយ​  Da Mai  -Tai Ma ​និងកោះ Mu U។បង Tran  Hung Vi ជាអ្នក Phu Yen ១នាក់មានមោទនភាពយ៉ាងខ្លាំងអំពី ឈូងសមុទ្រ Xuan Dai​​នៃស្រុកកំណើត។បងចែករំលែកថា៖“   សោភ័ណ្ឌភាពល្អស្អាតរបស់ Xuan Daiគឺដោយសារត្រូវបាន
ធ​ម្មជាតិប្រទាន អោយ។បើជិះទុកទស្សនាឈូងសមុទ្រ១ជុំនោះយើងនឹងបានឃើញ​ភាពរហោស្ថាននៃភ្នំថ្មនិងកោះនានា ។ជាពិសេសនៅទីនេះមានមច្ឆាផលកម្រ
ជាច្រើន “។

​​​              

ភាពរហោស្ថាននៅឈូងសមុទ្រ Xuan Dai - ảnh 1

នៅជំវិញ ឈូងសមុទ្រ Xuan Daiមានកន្លែងជាច្រើនសំរាប់ភ្ញៀវទេសចរណ៍សម្រាក
លំហែរកាយ។នោះជាឆ្នេរសមុទ្រមិន​ជាធំ​តែទូលាយគ្រប់គ្រាន់សំរាប់ភ្ញៀវទេសចរ
សម្រាកគយគន់ទេសភាពដ៍ស្រស់ត្រកាលនៅទីនេះ ។ThanhHang ជាភ្ញៀវទេសចរ១រូប
មកពីទីក្រុងហាណូយមានការងឿងឆ្ងល់ចំពោះមុខវិសេសវិសាលគួរឲ្យជក់ចិត្តនៅឈូង
សមុទ្រ Xuan Dai។ThanhHangអោយដឹងថា៖“  អ្នកណាពេលមកទស្សនាកំសាន្តនៅ
Xuan Dai សុទ្ឋតែមានការងឿងឆ្ងល់ចំពោះទិដ្ឋភាពទឹកភ្នំគួរឲ្យចាប់ចិត្ត នៅទីនេះ។Xuan Daiនៅរក្សាបានភាពរហោស្ថានដដែល។ខ្ញុំចូលចិត្តទឹកថ្លាយង់ គយគន់ជួរភ្នំខៀវស្រងាត់
ឬកប៉ាល​ចូលចត់នៅ ទីនេះ។“

                  

ភាពរហោស្ថាននៅឈូងសមុទ្រ Xuan Dai - ảnh 2

តាមពិសោធន៍របស់អ្នកនេសាទគឺពេលព្រឹកជាពេលវេលាសមស្របបំផុតសំរាប់ភ្ញៀវ
ទេសចរទៅទស្សនាឈូងសមុទ្រ Xuan Dai។ក្នុងចំណោមកោះនៅទីនេះ Nhat Tu Son ជាកោះស្អាតជាងគេ។កោះ Nhat Tu Son ដែលលេចឡើង​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ប្រហែល
៥ហិកតាប្រៀបដូចជារនាំងការពារខ្យល់សំរាប់ភូមិនេសាទ My Haiនិង My Thanh។លោក
Tran Quang Nhat អនុប្រធានគណកម្មាធិការប្រជាជនខេត្ត Phu Yenអោយដឹងថា៖“ យើង
បានដំណើរការស្រាវជ្រាវយ៉ាងម៉ត់ចត់។នៅទីនេះ​មានរមណីដ្ឋានល្អឆើតឆាយជាច្រើន។យើងខ្ញុំកំពុងអនុវ​ត្តបែបបទចាំបាច់ដើម្បីដាក់ជូនអង្គការវិទ្យាសាស្រ្តវប្បធម៌និងអប់រំអង្គ
ការសហប្រជាជាតិបញ្ចូល ឈូងសមុទ្រ Xuan Dai ក្នុងបញ្ជីរាយនាមឈូងសមុទ្រល្អស្អាត
បំផុតលើសកលលោក។    “

ឈូងសមុទ្រ Xuan Daiជាកន្លែងពោរពេញទៅដោយប្រភពធនធាន១និងជាងនេះទៅ
ទៀតជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញបំផុតសំរាប់ភ្ញៀវនៅក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ