ភូមិគ្រឿងឈើវិចិត្រកម្មសិល្បះDong Ky។
VINH PHONG -  
(VOVWORLD) /  
Vovworld-ស្ថិតនៅ ទីរួមខែត្រTu Sonខែត្រBac Ninh(ភាគខាងជើងវៀតណាម)
និងមានចម្ងាយពីទីក្រុងហាណូយប្រមាណ២០គីឡូម៉ែត្រភូមិDong Kyគឺល្បី
ឈ្មោះដោយការផលិតគ្រឿងឈើវិចិត្រកម្មសិល្បះប្រពៃណី។នៅDong Ky
អ្នកភូមិទាំងចាស់ទាំងក្មេងសុទ្ឋតែចូលរួមធ្វើគ្រឿងឈើវិចិត្រកម្មសិល្បះ។ឆ្នាំ
នេះNguyen Van Sonមានអាយុ២០ឆ្នាំប៉ុន្តែបងបានផ្សារភ្ជាប់ជាមួយរបរនេះបាន
១០ឆ្នាំហើយ។ បងចែករំលែកថា៖“ ការជាប់ដោយពន្លាក់គឺសែនសំខាន់ចំពោះ
មុខរបរនេះនិងវិចិត្រកម្មក៍ដូច្នេះដែរ។ ពីព្រោះថា៖កិច្ចការទាំងនេះនាំមកនូវ
សោភ័ណ្ឌភាពស្អាតឲ្យផលិតផល។ដោយហេតុនេះជាងជាប់និងវិចិត្រករទទួល
បានប្រាក់កំរៃខ្ពស់បំផុត។ខ្ញុំជាឧទាហរណ៍ថ្ងៃធ្វើការរបស់ខ្ញុំមានតំលៃប្រមាណ
២សែនដុងវៀតណាម។“
|
តាមលោក Nguyen Duy Toan ប្រធានសហករណ៍វិចិត្រសិល្បះ Toan Locអោយដឹង
ថា៖គ្រឿងឈើវិចិត្រកម្មសិល្បះរបស់Dong Kyទទួលបានការនិយមចូលចិត្តពីអ្នក
ប្រើប្រាស់នៅក្នុងនិងក្រៅប្រទេសដោយសារវាត្រូវបានធ្វើដោយដៃទាំងស្រុង។លោកអោយដឹងថា៖“ដើម្បីផលិតផលិតផលសាមញ្ញដូចជាគ្រែនិងទូយើងខ្ញុំនឹងប្រើ
ប្រាស់ម៉ាស៊ីន។ប៉ុន្តែគ្មានម៉ាស៊ីនណា១អាចបង្កើតបានគ្រឿងឈើវិចិត្រកម្មDongKy
បានឡើយពីព្រោះថាផលិតផលទាំងនេះត្រូវបានធ្វើឡើងដោយបាតដៃប៉ិនប្រសប់
របស់សិប្បករចម្លាក់។ “
បណ្តាសិប្បករDong Ky នៅខិតខំប្រឹងប្រែងធ្វើឲ្យផលិតផលរបស់ខ្លួនមានភាព
ចំឡែកប្លែកពីគ្នាជានិច្ច។ លោក Nguyen Duy Toanរៀបរាប់ថា៖“ មុននេះបណ្តាផលិត
ផលរបស់យើងខ្ញុំគឺសាមញ្ញណាស់ខាងបច្ចេកទេស។ ប៉ុន្តែគ្រឿងឈើរបស់គ្រួសារ
អ្នកមានគឺល្អប្រណិតណាស់។តាំងពីពេលបើកទីផ្សារនិងដើម្បីបង្កើនការប្រកួតប្រជែង យើងខ្ញុំត្រូវផលិតឲ្យបានផលិតផលសម្បូរបែបនិងបង្កើនគុណភាពផលិតផលសំដៅ
បំពេញតម្រូវការរបស់អតិថិជន។“
|
នៅភូមិ Dong Ky មានគ្រួសារចំនួន២០០គ្រួនិងបណ្តាអង្គភាពអាជីវកម្មកំពុងធ្វើអាជីវ
កម្មនិងផលិតគ្រឿងឈើវិចិត្រកម្មសិល្បះ។ការងារធ្វើគ្រឿងឈើបានធ្វើឲ្យមុខមាត់
នៃភូមិ Dong Kyមានការផ្លាស់ប្តូរហើយគ្រួសារជាច្រើនទទួលប្រាក់ចំណូលពី៤០ដល់
៥០ពាន់លានដុងក្នុង១ឆ្នាំ។នាសព្វថ្ងៃបណ្តាផលិតផលរបស់ភូមិ Dong Kyបានមានវត្ត
មាននៅខែត្រទីក្រុងស្ទើតែទាំងអស់នៅទូ ទាំងប្រទេសវៀតណាមហើយបាននាំចេញ
ទៅប្រទេសនានានៅទ្វីបអឺរ៉ុបទ្វីបអាហ្រ្វិកនិងទ្វីបអាមេរិកទៀតផង។លោក Vu Quoc
Vuong ប្រធានសមគមផលិតកម្មអាជីវកម្មគ្រឿងឈើវិចិត្រកម្មសិល្បះDong Kyអោយ
ដឹងថា៖“ដើម្បីរក្សានិងអភិវឌ្ឍន៍ភូមិរបរដ៍ល្អថែមទៀតយើងខ្ញុំនឹងបង្កើតពាណិជ្ជសញ្ញា
ដោយឡែកសំរាប់ផលិតផលរបស់យើងខ្ញុំ។មុនពេលលក់ចេញទៅទីផ្សារយើងខ្ញុំនឹង
ធ្វើការត្រួតពិនិត្យគុណភាពនៃផលិតផល និមួយៗ។ក្នុងឆ្នាំនេះយើងខ្ញុំនឹងបើកស្តង់
ទំនិញ១កន្លែងក្នុងបំណងឧទ្ទេសនាមផលិតផល ជាមួយភ្ញៀវទេសចរណ៍។“
ក្រៅពីគ្រឿងឈើវិចិត្រកម្មសិល្បះដ៍ល្អប្រណិតនោះDong Kyនៅល្បីឈ្មោះដោយ
កេរ្តិ៍ដំណែលវប្បធម៌ទៀតផង។បុណ្យភូមិដែលបានរៀបចំឡើងនាថ្ងៃទី៤ខែទី១តាម
ច័ន្ទគតិជាបុណ្យ១ក្នុងចំណោមបុណ្យដើមនៅវៀតណាមពីព្រោះថា៖វានៅរក្សាបាន
អត្តសញ្ញាណវប្បធម៌ប្រពៃណីដដែល។ភូមិDong Kyជាអស័យដ្ឋានទេសចរណ៍ពេញ
និយម១ដែលមិនគួររំលង៕
VINH PHONG
-VOVWORLD