VOVWORLD_ក្នុងដំណើរទៅទស្សនាតំបន់ខ្ពង់រាប Moc Chau ភ្ញៀវទេសចរ
និយមចូលចិត្តទៅស្វែងយល់ជីវភាពរសើនៅនិងវប្បធម៌របស់ប្រជាជនជនជាតិ
H’mong និង Thai។ ផ្លូវទៅកាន់ភូមិ Chieng Di ឃុំ Chieng Yen ស្រុក Van Ho ទោះបី
ចង្អៀតបន្តិចតែទេសភាពស្អាតដោយសារមានចម្ការផ្កាម៉ាកខៃនានានៅតាមដងផ្លូវ
រីកស្គុះស្គាយដ៏ស្រស់ត្រកាល។ ស្ថិតក្នុងគំនូរធម្មជាតិនោះគឺផ្ទះឈើរបស់អ្នកភូមិ។
ឡានឈប់នៅដើមភូមិ ក្រុមភ្ញៀវទេសចរដើរថ្មើជើងតាមផ្លូវគ្រួសចូលភូមិ
របស់ជនជាតិ H’mong ។ នៅសង្ខាងផ្លូវមានចំការម៉ាកខៃដោយមានផ្កាពណ៌ក្រហម
ចាប់ផ្ដើមរីកដែលជាសញ្ញាបង្ហាញឲ្យឃើញថានិទាឃៈរដូវជិតមកដល់។ ទេសភាព
ធម្មជាតិបែបនេះធ្វើឲ្យភ្ញៀវទេសចរមានការសប្បាយចិត្តណាស់។ អ្នកស្រី Vu Thuy
ជាទេសចរមួយរូបមកពីក្រុងហាណូយបានសំណេះសំណាលថា
“ ផ្លូវពីហាណូយមកនេះមិនសូវឆ្ងាយទេ។ មកទស្សនាភូមិនេះខ្ញុំសង្កេតឃើញ
ថាជីវភាពរស់នៅរបស់ប្រជាជនជនជាតិ H’mong នៅរក្សាបានភាពដើមដដែល។
ចូលដល់ភូមិតាំងពីពេលព្រឹក យើងខ្ញុំមានរយៈពេលមួយថ្ងៃដើម្បីស្វែងយល់
វប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ប្រជាពលរដ្ឋនៅទីនេះ”។
ក្នុងដំណើរមកទស្សនាភូមិ Chieng Di នេះភ្ញៀវទេសចរត្រូវបានគ្រួសារនានា
ក្នុងសហគម៍ទទួលយ៉ាងរាក់ទាក់។ ជាធម្មតា ភ្ញៀវទេសចរបានណែនាំឲ្យមកលេង
ផ្ទះលោក Vang A Chu ដែលជាមេភូមិ Chieng Di។ នៅក្នុងផ្ទះឈើជា ប្រពៃណី
របស់ជនជាតិ H’mong នេះ ភ្ញៀវនឹងបានស្ដាប់ការឧទេ្ទសនាមអំពីជីវភាពរស់នៅ
របស់ជនជាតិ H’mong ម្ហូបអាហារពិសេសនិងរបៀបកសាងផ្ទះសំបែងនៅទីនេះ
ទៀតផង។លោក Vang A Chuបានឲ្យដឹងថា
“ ផ្ទះនេះពីមុនមានសសរចំនួន៣ដែលសសរទ្រូងមានកំពស់៣ម៉ែត្រ។ ពេល
ធ្វើបុណ្យទានគ្រួសារខ្ញុំតែងតែដោតធូបនៅលើសសរទ្រូងមួយនោះ។ ឥឡូវវាបាក់
ហើយ។ ផ្ទះនៃជនជាតិ H’mong មានទ្វារពីរ គឺក្លោងទ្វារនិងទ្វារបន្ទាប់បន្សំ។ បើ
សិនជាក្នុងគ្រួសារមានអ្នកឈឺគឺគេបិទទ្វារធំហើយចេញចូលផ្ទះតាមទ្វារបន្ទាប់
បន្សំ។”
ភ្ញៀវទេសចរមកលេងផ្ទះរបស់លោក Vang A Chuត្រេកអរយ៉ាងខ្លាំងដោយ
សារគេត្រូវបានគ្រួសារលោកស្វាគម៍យ៉ាងកក់ក្ដៅរាក់ទាក់ដូចភ្ញៀវកិតិ្តយស។
គ្រួសារជនជាតិ H’mong នានានៅភូមិChieng Di សុទ្ធតែមានត្បាល់កិនពោត
មួយដាក់នៅរានហាលផ្ទះ។ ពោតជាដំណាំសំខាន់នៅទីនេះហើយមុននេះពោតក៏
ធ្លាប់ជាស្បៀងសំខាន់របស់អ្នកភូមិដែរ។ តែឥឡូវជនជាតិ H’mong មានបាយហូប
គ្រប់គ្រាន់ហើយដោយលែងហូប Men Men ជាម្ហូបមួយមុខធ្វើពីម៉្សៅពោតចំហុយ។
ថ្វីបើដូច្នេះក្ដីតែត្បាល់នៅបានប្រើប្រាស់ជារៀងរាល់ថ្ងៃសំរាប់កិនពោតធ្វើចំណីសត្វ។
|
មុននេះដោយសារគ្មានអង្ករហូបគ្រប់គ្រាន់បានជាប្រជាពលរដ្ឋជនជាតិ H’mongត្រូវតែហូប Men Men ជាម្ហូបសំខាន់។តែឥឡូវនាពេលមានភ្ញៀវមកទស្សនាម្ដងៗ គេបែជាធ្វើមុខម្ហូបនេះជូនភ្ញៀវទៅវិញ |
ជាលើកដំបូងដែលបានមកទស្សនាភូមិChieng Di ហើយបានអ្នកភូមិឲ្យសាកល្បងកិនពោត អ្នកស្រីThanh Tam ជាភ្ញៀវទេសចរមួយរូបរីករាយណាស់។ អ្នកស្រី
បានឲ្យដឹងថា
“ ដំបូងឡើយខ្ញុំគិតថាការកិនពោតមិនសូវពិបាកទេនាតែពេលធ្វើផ្ទាល់ទើបដឹង
ថាវាពិបាកមែនទែន។ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែលជាលើកដំបូងបានមកស្វែង
យល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ”។
មុននេះដោយសារគ្មានអង្ករហូបគ្រប់គ្រាន់បានជាប្រជាពលរដ្ឋជនជាតិ
H’mongត្រូវតែហូប Men Men ជាម្ហូបសំខាន់។តែឥឡូវនាពេលមានភ្ញៀវមកទស្សនា
ម្ដងៗ គេបែជាធ្វើមុខម្ហូបនេះជូនភ្ញៀវទៅវិញ។ តាមរយៈម្ហូបនេះជនជាតិ H’mong
ចង់ឧទ្ទេសនាមអំពីវប្បធម៌ជាប្រពៃណីរបស់ជាតិខ្លួន។ ទោះបីជាម្ហូប Men Men មិន
ងាយហូបក្ដីតែភ្ញៀវភាគច្រើនចូលចិត្តសាក ពិសាណាស់។ លោក Do Phuong ជា
ភ្ញៀវទេសចរមួយនាក់មកពីក្រុងហាណូយបានចែករំលែកថា
“ ខ្ញុំលឺគេនិយាយច្រើនហើយតែនេះជាលើកដំបូងខ្ញុំហូប Men Men ។ មុខម្ហូប
នេះពិបាកហូបបន្តិចតែសំខាន់គឺដើម្បីយល់ដឹងនិងចែករំលែកជាមួយបងប្អូននៅ
ទីនេះអំពីការលំបាកក្នុងជីវភាពរស់នៅ”
ចាកចេញពីភូមិChieng Di ក្រុមភ្ញៀវទេសចរចងចាំជានិច្ចនូវទឹកមុខញញឹម
និងមនោសញ្ចេតនាកក់ក្ដៅរបស់ប្រជាជនជាជាតិ H’mong រួមជាមួយទេសភាពដ៏
ស្រស់បំព្រងនៃតំបន់ខ្ពង់រាបនេះ៕