ភូមិបុរាណ Phuoc Tich នៅទឹកដីHue

VOVWORLD_ភូមិបុរាណ​ Phuoc Tich មានចំងាយ៤០គីឡូម៉ែត្រ ពីខាងកើត
 ក្រុង​ Hue​ដោយ​ស្ថិតនៅក្បែរទន្លេ O Lauមានទឹកថ្លាយុងពេញមួយឆ្នាំ។ ភូមិ ​
Phuoc Tich មានលំហ​បរិយាកាសបរមបុរាណ​​និង​ស្ងប់​ស្ងាត់។ ដើរលេងតាម
ផ្លូវ​ក្រាល​ឥដ្ឋក្រហមក្នុង​ភូមិនេះវាធ្វើឲ្យភ្ញៀវ​ទេសចរ​មានការចាប់អារម្មណ៍
​យ៉ាង​សុខសានត្រាន។​​

        មកទស្សនាភូមិ ​Phuoc Tich ភ្ញៀវទេសចរ ហាក់ដូចជាវង្វេងក្នុង​លំហ​
បរិយាកាស​​បៃតង​នៃចំការនិងដើមឈើធំៗ។​ នៅផ្លូវចូលភូមិមានដើមច័នដ៏
ធំមួយ​ដើមដែលមាន​អាយុជាង៥០០ឆ្នាំ។ក្រៅពីនោះនៅមានដើមចំប៉ាមាន​
អាយុជាង​១០០ឆ្នាំរួមជាមួយដើមអង្គារសីល ស្រល់ និងខ្នោរជាច្រើនទៀត
ដែលត្រូវបានអ្នកភូមិថែរក្សាដូចទ្រព្យសម្បតិ្តដែលមិនអាចកាត់ថ្លៃបានរបស់
សហគមន៍ប្រជាពលរដ្ឋក្នុងភូមិ។ អ្នកស្រី Bui Thi Hai Quyen ជាបុគ្គលិកក្រុម
ហ៊ុនទេសចរណ៍ Que Huong​បានឲ្យដឹងថា

  “ មកទស្សនាភូមិ ​Phuoc Tich មុនដំបូងភ្ញៀវទេសចរដើរជុំវិញភូមិ​ដើម្បី​
ស្ដាប់​សំលេងមាន់រងាវនាពេលព្រឹក ហើយទីនេះទីនោះមានក្លិនឧសឆេះផង
។​ នេះជា​ទិដ្ឋភាពថ្មីថ្មោងចំពោះពួកគេ។ ​គេទៅទស្សនាផ្ទះបុរណ​នានា​ដោយ​
ចាប់​អារម្មណ៍​អំពីរបៀបស្ថាបត្យកម្ម។ ក្រៅពីនេះភ្ញៀវទេសចរក៏ទៅទស្សនា
ឡភាជន៍និងភ្លក់ម្ហូបអាហារនៅតាមផ្ទះបុរណផងដែរ។ ឃ្លាតឆ្ងាយពី
បរិយាកាសអ៊ូអរនៅទីក្រុងគេមកនេះនិងមានចំណាប់អារម្មណ៍ទៅលើ
ជីវភាពរស់នៅសុខសានត្រានរបស់ប្រជាជនក្នុងភូមិ“។

ភ្ញៀវទេសចរដែលមកទស្សនាភូមិ ​Phuoc Tich ជាលើដំបូងសុទ្ធតែមាន
ការ​ឆ្ងល់​ខណប្រទះឃើញផ្ទះបុរាណមួយភូមិរបស់ជនជាតិវៀតណាម។​ នា
បច្ចប្បន្ន​ក្នុងភូមិនៅតែមានផ្ទះ Ruong​ ចំនួនជាង៣០ខ្នងដែលមានអាយុជាង​
១០០ឆ្នាំ។​ ទឹក​ដី Hue មានភូមិជាច្រើនដែលល្បីឈ្មោះទៅដោយផ្ទះRuong
 ដូចជាភូមិ Kim Long  Nguyet Bieu   Lai The   Ban Mon   Nam Pho Can  
Te Xuan និង My Lo​i ​ក៏ប៉ុន្តែគ្មាន​ភូមិ​ណាដែលមានផ្ទះ Ruong បុរាណច្រើន
ដូចនៅភូមិ ​Phuoc Tich នេះឡើយ។ ​ចំណុច​​លេច​ធ្លោមួយទៀតនៅភូមិ ​Phuoc
 Tich គឺផ្ទះRuong បុរាណនិមួយ​ៗត្រូវ​បាន​សាងសង់ដាច់​ដោយ​ឡែកនៅទី
តាំងមួយដោយមានជួរដំណាំតែធ្វើជារបង។​ អ្នក​ភូមិ ​Phuoc Tich ដាំដំណាំ
តែ​ដើម្បី​ផ្ដាច់​ផ្ទះ​ទាំងឡាយកុំឲ្យនៅជិតគ្នាពេក​ប៉ុន្តែ​ក៏ទុក​ចន្លោះ​សំរាប់​បណ្ដា
គ្រួសារអាចទំនាក់ទំនង់ជាមួយអ្នកជិតខាង​បានយ៉ាងងាយ​ស្រួល។ ​លោក
 Le Trong Dien​ ជាម្ចាស់ផ្ទះRuong បុរាណមួយខ្នងក្នុងភូមិ Phuoc Tich បាន
ឲ្យ​ដឹង​ថាមិនត្រឹមតែរបៀបស្ថាបត្យកម្មវិសេសវិសាលនៃផ្ទះប៉ុណ្ណោះទេ​ថែម
ទាំងចំការ​ក៏ទាក់ទាញទឹកចិត្តភ្ញៀវផងដែរ។

“អ្នកភូមិ Phuoc Tich ​រាប់អានភ្ញៀវខ្លាំងណាស់ហើយគេចង់ផ្សព្វផ្សាយឲ្យ
ភ្ញៀវ​ដឹង​នូវអ្វីៗដែលនៅភូមិដទៃអត់មាន។ ការខុសគ្នានោះគឺគ្រឿងភាជន៍ 
ចំការ​ដំ​ណាំ​ ​និងរបៀបរស់នៅរបស់អ្នកភូមិ“។

​​មកភូមិ Phuoc Tich ភ្ញៀវទេសចរក៏បានទៅទស្សនាក្រុមសិប្បករបង្ហាញ
​នូវ​បចេ្ចកទេស​ធ្វើគ្រឿង​ភាជន៍​ផងដែរ។ របរធ្វើគ្រឿងភាជន៍ត្រូវបានជំនាន់
ដូនតា​ថែរក្សាយ៉ាង​ហ្មត់ចត់​រហូតដល់​សម័យកាល។ អ្នកភូមិបានលៃទុកដី
សំរាប់កសាង​សារមន្ទីរតាំង​បង្ហាញ​នូវផលិផលថ្មីរួមទាំងបំណែកគ្រឿង
ភាជន៍តាំងពីសម័យមុន​មកដោយចាត់ទុកជា​របរប្រពៃណីរបស់ភូមិ។ យាយ
 Luong Thi Be ជាសិប្បការិនី​ជើង​ចាស់មួយ​រូប​បាន​ឲ្យដឹងថា

      “មុននេះយើងខ្ញុំធ្វើគ្រឿងភាជន៍គ្រប់មុខហើយលក់ដាច់ណាស់ដោយធ្វើ
ទំនិញមិនទាន់នឹងតម្រូវការឡើយ។ ជីវភាពរស់នៅរបស់អ្នកភូមិសំបូរធូធា
ណាស់ ផ្ទះសំបែងបានសាងសង់ជាច្រើន កូនចៅគ្រប់គ្នាបានរៀនសូត្រចប់
ចុងចប់ដើម។ ​តាំង​ពីដើមសតវត្សមុននាងខ្ញុំបានឃើញគេធ្វើគ្រឿងភាជន៍
ហើយចំណូលពីការ​លក់គ្រឿងភាជន៍គឺសំរាប់សាងសង់ផ្ទះ Ruong និង
សំណង់ផ្សេងៗ”។

មកទស្សនាភូមិបុរាណ Phuoc Tich ភ្ញៀវនឹងបានពិសារម្ហូបជាច្រើនមុខ​
ធ្វើ​ដោយ​បាទដៃប៉ិនប្រសពរបស់បងប្អូននារី។ អ្នកស្រី Nguyen Thi Thuy ឲ្យ
ដឹងថា​ ក្រុមនារីក្នុងភូមិបានបង្កើតក្លិបម្ហូបដើម្បីធ្វើម្ហូបបំរើភ្ញៀវទេសចរដែល
មកទស្សនាភូមិ។ 

   “នៅនេះមានមុខម្ហូបជាច្រើនដូចជាញាំ សាច់ជ្រូកបីជាន់ញ៉ាំនឹងកាពិ 
នុំបាញឆែវ បាញឡក។ សមាគមនារីមានសមាជិកា៧០នាក់គឺមាន១៦នាក់
ចូលរួមក្លិបនេះ។ បងប្អូននារីរួមដៃគ្នាធ្វើម្ហូបឲ្យភ្ញៀវដោយចាត់ចែងការងារ
ឲ្យសមស្រប”។

          ម្ហូបឆ្ងាញ់ៗនៃក្លិបនេះក៏ដោយសារមានការចូលរួមណែនាំរូបមន្ត
ពិសេសរបស់តាយាយចាស់ទុំក្នុងភូមិដែរ។ទាំងអស់នេះនាំមកនូវលក្ខណ
ពិសេសដោយ​ឡែកនៃភូមិបុរាណមួយនៅទឹកដីHue ដ៏ស្អាតបំព្រង៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ