ភូមិរបរគូរគំនូរប្រជាប្រិយនៅHue

VOVWORLD_ភូមិSinhស្ថិតនៅតំបន់ដីចុងទន្លេ Huong​ ជាកន្លែងបង្កើត​ប្រភេទ
​គំនូ​រប្រជា​ប្រិយនៅភូមិភាគកណ្ដាលវៀតណាម។ តាមសៀវភៅភូមិ​របរ​នៅ ​
Thua Thien Hue ឲ្យដឹងថា គំនូរប្រជាប្រិយនៃភូមិSinh​ត្រូវបានគេគូរមុននេះ​
៤០០ឆ្នាំមក​ហើយ​។​​ ​ចំណុចពិសេសនៃគំនូរទាំងនេះគឺវាបានគូរដោយបាត
ដៃប៉ិន​ប្រសប​របស់​ប្រជាកសិករនាពេលទំនេពីការងារធ្វើស្រែ។

        ដូចជាភូមិករជាច្រើននៅទឹកដី Hue ភូមិ Sinh មានបរិយាកាសស្ងប់ស្ងាត់​
ដោយស្ថិតនៅកន្លែងទន្លេពីរប្រសព្វគ្នាគឺទន្លេ Bo និងទន្លេHuong។​ ភូមិ Sinh 
នា​បច្ចុប្បន្ន​នៅ​មានឈ្មោះLai An ឃុំ Phu Mau ស្រុក Phu Vang ដែលមាន
​ចំងាយ​៩​គីឡូម៉ែត្រពីទិស​ខាង​កើតក្រុង ​Hue។ គំនូរប្រជាប្រិយភូមិ Sinh មាន
ចំណុចខ្លះ​ស្រដៀងនឹងគំនូរ Dong Ho នៅខេត្ត Bac Ninh និង គំនូរ Hang Trong
 នៅក្រុង​ហាណូយ។ តាមអ្នកភូមិ​រៀបរាប់ថា​មុននេះប្រមាណ៤០០ឆ្នាំ​ក្រុមជន
ចំណាក​ស្រុក​មក​ពីភាគខាងជើង​បាន​មក​កាន់សដំបន់នេះដើម្បីឈូសឆាយ
ដីចោល​ទំនេរ​បង្កើត​ភូមិករក្នុងនោះមាន​លោក Ky Huu Hoa បាននាំយក
វិធីសាស្រ្ត​ធ្វើគំនូរ​ក្រដាស​ពីឈើពុម្ភមកដើម្បីធ្វើរបរ​រកស៊ីចិញ្ចឹមជីវិត។ គំនូរភូមិ
Sinh បានកកើត​ឡើង​ចាប់ពីនោះមក។ គំនូរប្រជាប្រិយភូមិ Sinh ភាគច្រើនគឺ
ដើម្បីបំរើការ​សែន​ព្រែន​និងជំនឿសាសនា។គំនូរពុម្ភនេះមានរូបភាពយ៉ាង
សាមញ្ញដែលដើម​ឡើយមានរូបគ្រឿងសំណែនសូមឲ្យក្រុមគ្រួសារញាតិមិត្ត
ប្រកបដោយសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ។ សិប្បករ Huu Phuoc
 ជាអ្នកធ្វើគំនូរ​ល្បី​ឈ្មោះ​​មួយរូបក្នុង​ភូមិបានឲ្យដឹងថា

 “ប្រជាជននៅគ្រប់តំបន់សុទ្ធតែមានទំនៀមទំលាប់និងជំនឿសាសនា
របស់ខ្លួន។ នៅ Sai Gon​ អ្នកផងក៏បិទគំនូរក្រដាសនៅទីសក្ការបូជាដែរតែ
គំនូ​រនៅឯនោះ​តូចជាងគំនូរធ្វើនៅភូមិSinh។ ថ្ងៃនេះគេមកទស្សនាភូមិហើយ
ដោយសារសង្កេត​ឃើញថាគំនូរនៅកន្លែងយើងខ្ញុំស្អាតណាស់បានជាគេកក់
ទិញដើម្បីយកទៅលក់នៅទីក្រុងហូជីមិញវិញ។ គំនូរធ្វើនៅភូមិ Sinh ភាគ
ច្រើនសំរាប់សែននៅបុណ្យ​ចូល​​ឆ្នាំហើយ​ខ្លះទៀតក៏បានប្រើប្រាស់ជាប្រចាំ
ថ្ងៃដែរ។ ​ជារៀងរាល់ឆ្នាំរយៈពេល​ធ្វើគំនូរមមាញឹកបំផុតគឺចាប់ពីខែ១០
តាមច័ន្ទកតិដល់ខែ២ឆ្នាំក្រោយ”។

        ក្រៅពីបានពុម្ភដោយឈើពុម្ភ គំនូរនៅត្រូវបានសិប្បករគូរផាត់ពណ៌
ទៀត​ផង។ ដូច្នេះគ្មានគំនូរណាដូចគំនូរណាឡើយ។ ចំណុចវិសែសវិសាល
នៃគំនូរនៅភូមិ Sinh គឺជាពណ៌សំបុរ គំនូរនិមួយៗមានលក្ខណខុសពីគ្នា
ដោយផ្សាភ្ជាប់ជាមួយអារម្មណ៍របស់សិប្បករក្នុងរយៈពេលគូរគំនូរ។ ថ្នាំ
ពណ៌នៃគំនូរភាគច្រើនគឺបានធ្វើអំពីវត្ថុធាតិដើមធម្មជាតិ។ ឧទាហរណ៍
ពណ៌លឿងធ្វើពីស្លឹកដើម Dung​ បុក​នឹង​ស្លឹក Hoe ខ្ចី ​ពណ៌ខៀវផ្ទៃមេឃធ្វើពី
គ្រាប់ទ្រលន់ រីឯគ្រាប់ Hoe បង្កើត​ជា​ពណ៌​ក្រហម​ ខ្ទិះស្លឹកឆ័ត្រផ្តល់ពណ៌
ក្រហមងងិត ផេះចំបើងអង្ករដំណើបលាយជាមួយ​ទឹកហើយបង្កកជាពណ៌
ខ្មៅរលោង។ ពណ៌សំខាន់សំរាប់ពុម្ភគំនូររួមមានពណ៌ខៀវ ក្រហម ខ្មៅ 
លឿង និងពណ៌ស្វាយ។សិប្បករ Huu Phuoc បានឲ្យដឹងថា

 “នាសព្វថ្ងៃនេះគំនូរប្រជាប្រិយភូមិ Sinh នៅតែធ្វើដោយសិប្បកម្ម។ ​
ក្រោយពី​ពុម្ភជារូបភាពមកគំនូរត្រូវបានគេផាត់ពណ៌ដែលពណ៌និមួយផាត់
ម្ដង។ គំនូរធ្វើនៅ​​​ភូមិSinhភាគច្រើនមាន៥ពណ៌ជានិមិត្តរូបនៃសារជាតិដែក 
ឈើ ទឹក ភ្លើង ដី“។

        ក្រដាសពុម្ភគំនូររបស់ភូមិ Sinh ត្រូវបានធ្វើអំពីវត្ថុធាតុដើមពិសេសមួយ
នោះ​គឺសំបកងៀវនៅបឹងទឹកប្រៃ Tam Giang។ គេយកសំបកងៀវមកកិនជា
ម៉្សៅ​រួច​លាយ​ជាមួយជ័រកាវហើយប៉ាត២លើកលើក្រដាសមួយប្រភេទធ្វើពី
ម៉្សៅឈើ។​ដើម្បីពង្រីកការលក់គំនូរឲ្យអតិថិជនជាភ្ញៀវទេសចរលោក Phuoc
 បានធ្វើឈើ​ពុម្ភ​គំនូរថ្មីដែលមានរូបភាពថ្មីរួមមានរូបភាពលេងល្បែងប្រជា
ប្រិយទេសភាពឬ​ប្រតិទិន។ គំនូរថ្មីទាំងនេះត្រូវបានភ្ញៀវទេសចរនិយម
ចូលចិត្តយ៉ាងខ្លាំង។

  មកទស្សនាភូមិSinhអ្នកទេសចរក៏ត្រូវបានសិប្បករអញ្ចើញធ្វើសាក
ល្បងនូវរបរនេះដែរចាប់ពីការពុម្ភគំនូររហូតដល់ការផាត់ពណ៌ទៀតផង។ 
អ្នកស្រី Le Mai Huong ជាភ្ញៀវមកពីខេត្ត Quang Binh ​ភាគកណ្ដាលវៀត
ណាមបានឲ្យដឹងថា

"នាងខ្ញុំមកស្វែងយល់អំពីរបរជាប្រពៃណីនៅ Hue ពិសេសគឺអំពីការ
ធ្វើគំនូរ​នៅភូមិ Sinh។ មានវត្ថុធាតុដើមខ្លះដែលមានស្រាប់ក្នុងធម្មជាតិតែ
យើងមិនដឹងឡើយដូចជាការធ្វើក្រដាសឬបចេ្ចកទេសធ្វើគំនូរដោយប្រើ
ប្រាស់ពណ៌ធម្មជាតិ វាជាការពិរោះណាស់"។

        អ្នកទេសចរមកទស្សនាភូមិSinhតែងតែចង់ទិញគំនូរទុកជា
អនុស្សាវរីយ៍។ សិប្បករប្រជាប្រិយនៃភូមិបានឆ្នៃបំពង់ឬស្សី ហើយមួរគំនូរ
ដាក់ក្នុងបំពង់ដើម្បី​រក្សា​ឲ្យបានយូរ។ ឈ្មោះភូមិ Sinh និងសិប្បករដែល
ត្រូវបាន​ឆ្លាក់លើបំពង់ឬស្សី​នេះ​បានតាមភ្ញៀវទៅគ្រប់កន្លែងនៅក្នុងនិង
ក្រៅប្រទេស។ គំនូរប្រជាប្រិយដ៏​វិសែស​វិសាល​របស់ភូមិ Sinh បានរួម
ចំណែកទៅក្នុងវិស័យទេសចរណ៍នៃទឹកដី Hue៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ