មកកាន់រមណីដ្ឋានTam Coc-Bich Dong
LE PHUONG -  
(VOVWORLD) /  
|
ភ្ញៀទេសចរណ៍កម្ពុជា-ខាងស្តាំជិះទុកទៅទស្សនាមណ្ឌលរមណីយដ្ឋានTam Coc
(រូបថត អិនធឺណែត) |
Vovworld-មណ្ឌលរមណីយដ្ឋានTam Cocរួមមានទីកន្លែងមកដល់ចំនួន២គឺTam Coc
និងBich DongនៅឃុំNinh Hai ស្រុកHoa Luខែត្រ Ninh Binhភាគខាងជើងវៀតណាម
។Tam Cocមានន័យថា៖រូងភ្នំចំនួន៣ឯBich Dongពោលគឺគូហារពេជ្រ។នេះក៍ជា
មណ្ឌលទេសចរណ៍មុខព្រួញជាតិផងដែរ។Tam Cocត្រូវបានប្រៀបដូចជាឈូង
សមុទ្រHa Longនៅលើដីគោក។ពីកំពង់ដរTam Coc ទូកតូច១គ្រឿងនឹងនាំភ្ញៀវ
ទេសចរលើទន្លេNgo Giangឆ្លងកាត់រូងភ្នំឆ្ពោះទៅជ្រលងTam Coc។ការទៅស្សនា
រមណីយដ្ឋាននេះត្រូវចំណាយពេលវេលាប្រហែល២ម៉ោង។រដូវនិមួយៗក្នុងឆ្នាំ
Tam Cocមានសម្រស់ស្អាតខុសពីគ្នា។នានិទាឃរដូវវាលស្រែស្រូវតាមសង្ខាង
ទន្លេមានពណ៌ខៀវស្រងាត់។នាខែទី៤តាមច័ន្ទគតិវាមានពណ៌កលឿង។ក្នុង
រដូវក្តៅក្លិនពិដោរដ៍ឈ្ងុយឈ្ងប់នៃផ្កាឈូកគ្របដណ្តប់លើតំបន់ទាំងមូល។
|
វាលស្រែខៀវស្រងាត់ឆ្លាស់គ្នានិងជួរភ្នំកំបោរនៅអមសង្ខាងទន្លេNgo Giang(រូបថត អិនធឺណែត) |
ជិះទូកលើទន្លេNgo Giangភ្ញៀវទេសចរនៅបានអ្នកចែវទូកនិទានរឿងអំពីប្រវត្តិសាស្រ្ត
នាមដ្ឋាន ឬរឿងដំណាលស្តីពីធម្មជាតិបានច្នៃបង្កើតរមណីដ្ឋាននេះ។ទឹកថ្លាយង់ដែល
អនុញ្ញត្តិឲ្យគេគយគន់បានផ្កាថ្មនៅបាតទន្លេ។ប៉ុន្តែប្រការដែលមានការទាក់ទាញជា
ច្រើនសំរាប់ភ្ញៀវទេសចរគឺជាគូហាររូងភ្នំនានា។បងស្រី Nguyen Xuan Nguyen មគ្គុទេស
ក៍ទេសចរណ៍១នាក់បានឧទ្ទេសនាមជាមួយយើងខ្ញុំថា៖“ រូងភ្នំទី១គឺ Hang Caប្រវែង
១២៧ម៉ែត្រទទឹង២០ម៉ែត្រ។អាចុតសិលាដ៍អាថ៍កំបាំងជាច្រើននត្រូវបានរកឃើញនៅ
ផ្លួវចូល។ រូងភ្នំមួយចំនួនមានរូបរាងជាពពកនិងផ្សេងៗដូចជាដំណក់ទឹកដែលធ្លាក់
ពេញ១ថ្ងៃ។គេប្រៀវាដូចជាទឹកដោះម្តាយ។ប្រការពិសេសគឺមើលពីខាងក្រៅរូងភ្នំគឺ
ងងឹតប៉ុន្តែកាន់តែចូលជ្រៅវាកាន់តែភ្លឺ។“
រូងភ្នំTam Cocមានភាពពិសេសណាស់។វាបានត្រូវបែងចែកដោយជ្រលងលិចទឹកដែល
ឆ្លុះស្រមោលភ្នំដើមឈើនិងពពក។កាន់តែចូលជ្រៅរូងភ្នំកាន់តែចង្អៀត។រូងភ្នំទី២និងទី
៣គឺតូចជាងបើប្រៀបនឹងរូងភ្នំទី១។នៅជើងភ្នំគេអាចមើលឃើញស្នាមក្រហូងជាច្រើន
ដែលធម្មជាតិច្នៃបង្កើតឡើងតាមរយះកាលរាប់ពាន់ឆ្នាំកន្លងមក។ក្រោយរយះពេល២
ម៉ោង ទូកនាំភ្ញៀវទេសចរវិលត្រឡប់មកកំពង់ទូកTam Coc មុនពេលទៅទស្សនាវត្ត
Bich Dongដែលមានចម្ងាយពីទីនេះប្រមាណ២គីឡូម៉ែត្រវត្តBich Dongត្រូវបាន
ប្រសិទ្ឋិនាមជាគូហារស្អាតទី២នៅវៀតណាម។វត្តបានត្រូវសង់ឡើងនាឆ្នាំ១៤២៨ក្រោម
រាជកាលស្តេចLe Thai To។ មគ្គុទេសក៍ទេសចរណ៍ Nguyen Xuan Nguyenបន្ថែមទៀតថា៖
“វត្តBich Dongរួមមានអគារចំនួន៣ដែលបានសង់លើចង្កេះភ្នំ។នាឆ្នាំ១៧៤០ស្តេច Le
Canh Hungដាក់ឈ្មោះBach ngoc thach son dongសំរាប់វត្តនេះ។ប្រការនេះ មានន័យថា
៖វត្តសង់ដោយថ្មស្អាតដូចជាគ្រាប់ពេជ្រ។រីឯឈ្មោះBich Dongដែលមានន័យគូហារពេជ្រ
ត្រូវបានដាក់នាឆ្នាំ១៧៧៣ដោយមហាសេនាធិបតីNguyen Nghiem ជាឪពុករបស់
មហាកវីNguyen Du។ “
|
វត្តBich Dong(រូបថត អិនធឺណែត)។ |
ភ្ញៀវទេសចរបរទេសជាច្រើននាក់មានការងឿងឆ្ងល់ចំពោះមុខសម្រស់ដ៍ស្រស់
ត្រកាលនៃរមណីដ្ឋានTam Coc-Bich Dong។លោក Montie Binottoភ្ញៀវទេសចរស្វិស
១នាក់ចែករំលែកថា៖“ នេះជាលើដំបូងដែលខ្ញុំមកទស្សនាកំសាន្តតំបន់ដីនេះ។សោ
ភ័ណ្ឌភាពល្អស្អាតរបស់Tam Coc-Bich Dongគែដោយសារត្រូវបានធម្មជាតិប្រទាន
អោយ។មនុស្សនៅទីនេះមានទឹកចិត្តស្រឡាញ់កក់ក្តៅចំពោះភ្ញៀវនិង ទិដ្ឋភាពទឹកភ្នំ
គួរឲ្យចាប់ចិត្ត។ “
នៅកណ្តាលទិដ្ឋភាព ទឹកភ្នំធំសម្បើមគួរឲ្យចាប់ចិត្តមនុស្សម្នាមើលទៅហាក់ដូចជាតូច
ណាស់។បណ្តាភ្ញៀវទេសចរហាក់ដូចជាបានលង់ខ្លួនចូលក្នុងធម្មជាតិនិងទទួលបរិយា
កាសស្រស់ស្រាយ។មានព្រលឹងព្រលះ។លើសពីរមណីដ្ឋានទេសចរណ៍១Tam Coc-
Bich Dongក៍ជាទីកន្លែងទេសចរណ៍ព្រលឹងពិសេស១នៃខែត្រNinh Binhផងដែរ៕
LE PHUONG
-VOVWORLD