|
មកទស្សនារបរដំដែកនៅ Ban Pho (VOV) |
Vovworld-លើផ្លូវមកទស្សនា Ban Pho ក្នុងប៉ុន្មានថ្ងៃចុងខែកុម្ភៈ ទីណាក៏ខ្ញុំបាន
លឺសូរស័ព្ទលាន់រន្ទឺពីទីប្រជុំជន។ ជួបសំណេះសំណាលជាមួយកម្មាភិបាលឃុំ យើងខ្ញុំបានស្គាល់ថានោះជាសូរស័ព្ទផ្សាយពីឡដំដែកនានា។
យើងខ្ញបានមកទស្សនាឡដំដែករបស់គ្រួសារលោក Sung A Seng ជនជាតិ
Mong ពេលដែលលោកកំពុងដំដែកធ្វើផាលនង្គ័ល។ តាមរយៈការជួបសំណេះ សំណាលជាមួយជាងដំដែកនៅ Ban Pho យើងខ្ញុំបានឃើញថា គ្មានអ្នកណាដឹងថារបរដំដែកនៅទីនេះមានកំណើតកាលណាឡើយ ដោយត្រឹមតែដឹងថា
នេះជារបរដែលជីដូនជីតាបានបន្សល់ទុកមក។ លោក Sung A Seng បានឲ្យដឹងថា៖
“របរដំដែកនេះត្រូវបន្តពីជំនាន់ជីដូនជីតាមក។ ខ្ញុំបានរៀនមុខរបរកាលនៅ
តូច ហើយធ្វើតាំងពីអាយុ២០ឆ្នាំមកម្លេះ។ គ្រួសារខ្ញុំបានធ្វើផាលនង្គ័លនិងកាំបិត
បំរើប្រជាជន។កាំបិទភាគច្រើនត្រូវបានលក់នៅផ្ទះ។ ពេលខ្លះយកទៅលក់នៅ
ផ្សារ។ រីឯផាលនង្គ័លយើងខ្ញុំយកទៅលក់នៅផ្សារផង ទីរួមខេត្តផ្សេងៗផង។”
លោក Vang Seo Pu ជាងមួយនាក់នៅទីនេះបានឲ្យដឹងថា ផាលនង្គ័លត្រូវបាន
ធ្វើពីលោហធាតុ ចាក់ពុម្ភហើយយកមកឆាបច្រុងសំលៀងទៅជាផាលនង្គ័ល។ ចំណុចពិសេសធ្វើឲ្យផលិតផលដំដែកនៅទីនេះមានគុណភាពខ្ពស់គឺដំណាក់កាល
ល្បាយលាយដែកចាក់ពុម្ភ នេះជាឆ្អឹងសំខាន់ធ្វើឲ្យផាលនង្គ័លដែលផលិតនៅទីនេះអាចប្រើប្រាស់បានយូរជាងបើប្រៀបនឹងកន្លែងផ្សេងៗ។
“មានន័យថាដុំដែកថែបយើងយកទៅកៀបឲ្យក្លាយទៅផែនមួយដើម្បីធ្វើ
ដំដែក។ ប្រសិនបើវាមិនក្លាយទៅជាផែនមួយគឺមិនអាចដំដែកក្លាយទៅជាផាល
នង្គល់ល្អបានឡើយ។ បន្ទាប់នោះគឺយើងធ្វើដំដែក។ បង្កើតឡើងជាពុម្ភនៃផាល
នង្គល់។”
បណ្ដាផលិតផលធ្វើឡើងដោយ Ban Pho មានវត្តមាននៅគ្រប់ភូមិឃុំដំបន់
ព្រៃភ្នំ Lao Cai, Lai Chau, Ha Giang, Yen Bai ជាដើម និងជាឧបករកសិកម្មដ៏មានតំលៃដែលជួយឲ្យប្រជាកសិករធ្វើស្រែចម្ការ។ លោក Ma Seo Tinh អតិថិជនមួយ
នាក់បានឲ្យដឹងថា៖
“ខ្ញុំមកទិញកាំបិត។ ប្រើប្រាស់វាទៅព្រៃល្អណាស់។ ខ្ញុំទិញនៅទីនេះច្រើន
លើកហើយ។ ជាអ្នកក្នុងភូមិដែលស្គាល់ដល់។ ចូលផ្ទះទិញដោយមិនបាច់ទៅផ្សារ
ទៀតឡើយ។”
នាបច្ចុប្បន្ន ដោយការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺក្នុងវិស័យ
គ្រឿងយន្ត មានរោងចក្រផលិតឧបករកសិកម្មជាច្រើន ប៉ុន្តែរបរដំដែកនៅទីនេះ
នៅតែអភិវឌ្ឍន៍មិនរងការប្រកួតប្រជែង។ ម៉្យាងទៀត ឃុំរួមជាមួយធនាគារនានាបានបង្កលក្ខណៈដើម្បីគ្រួសារខ្ចីទុនផលិតកម្មរក្សានិងអភិវឌ្ឍន៍ភូមិរបរប្រពៃណី។
លោក Sung Sa Pao ជាងដំដែកមួយនាក់នៅ Ban Pho បានឲ្យដឹងថា៖
“ខ្ញុំបានខ្ចីទុនរដ្ឋធ្វើ។ ឡដំដែកនេះខ្ញុំបានធ្វើពីយូរមកហើយ។ ជាមធ្យមមួយ
ឆ្នាំមានចំណូលពី៧០ដល់៨០លានដុង។ ក្នុងប៉ុន្មានឆ្នាំមុននេះជាមុខសញ្ញាក្រីក្រ
បានខ្ចីទុន៣០លានដុង។ ឥឡូវនេះយើងផុតពីភាពក្រីក្រហើយ។”
មិនត្រឹមតែប៉ុណ្ណោះទេ ពីការអភិវឌ្ឍន៍របរដំដែកផាលនង្គ័លរួមជាមួយរបរដាំ
ស្រាពោធន៍ពិសេស រូបភាពនារី Mong ក្នុងសម្លៀកបំពាក់ចរបាប់គ្រប់ពណ៌លើ
ស្រែចម្ការ ទេសភាពព្រៃភ្នំភូមិឃុំស្រស់ស្អាតសាមញ្ញបានបង្កើតចំណាប់អារម្មណ៍ខ្លាំងចំពោះភ្ញៀវទេសចរណ៍ពេលមកទីនេះ។ Ban Pho បានក្លាយទៅជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ជនរួមជាតិ Mong បានមានបន្ថែមឱកាសអភិវឌ្ឍន៍ភូមិរ
បរប្រពៃណីផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍៕