LAN ANH. -  
(VOVWORLD) /  
(VOVWORLD)-ស្ថិតនៅឃុំ Duy Phu ស្រុក Duy Xuyen មណ្ឌលកេរ្តិ៍តំណែល
My Son មានចម្ងាយពីទីក្រុង Da Nang ប្រមាណ៧០គីឡូមែត្រភាគនីរតី។ពី
ទីក្រុង Da Nang ដល់My Son ភ្ញៀវទេសចរគ្រាន់តែចំណាយពេលវេលា
ប្រមាណ១ម៉ោងសំរាប់ជិះម៉ូតូ ឬ រថយន្ត។
My Son ជាទីសក្ការឥណ្ឌាសាសនានៃរាជាណាចក្រChampa។នៅទីនេះនៅ
មានសំណង់ស្ថាបត្យកម្មជាង៧០ដែលសង់ដោយថ្មកាលពីសតវត្សទី7ដល់
ទី១៣។ចំណុចពិសេស១ក្នុងចំណោមចំណុចពិសេសបំផុតនៃស្ថបត្យកម្ម
ប្រាង្ក ប្រាសាទCham គឺជារូបចម្លាក់លើជញ្ចាំងនិងអិដ្ឋសង់ប្រាសាទ។ជន
Chamបានប្រើ បាយអ ស្ទើង១ដើម្បិសាងសង់ប្រាង្កប្រាសាទនិងបណ្តា
សិប្បករបានដំណើរការឆ្លាក់ផ្ទាល់លើផ្ទាំងជញ្ចាំងនេះ។ប្រការនេះបានធ្វើ
ឲ្យភ្ញៀវទេសចរចង់ទៅកាន់ទីនេះបានឃើញដោយផ្ទាល់ភ្នែកនូវភាពវិសេស
វិសាលនៃបណ្តាសំណង់នៅទីនេះ។ទៅទស្សនាដំបន់នេះពីទីក្រុងហូជីមិញ
លោក Ngan បានឲ្យដឹងថានេះជាលើកដំបូងដែលគ្រួសារលោកមកដល់
My Son។លោកឲ្យដឹងថា: “ ដោយបានដឹងថា My Son ជារមណីដ្ឋានថ្នាក់
ជាតិនិងពិភពលោកបានជាខ្ញុំចង់មកស្វែងយល់។មកដល់ទីនេះហើយខ្ញុំទើប
នឹង ឃើញបានភាពបុរាណនិងត្រូវបានស្វែងយល់អំពីវប្បធម៏របស់ជនជាតិ
Cham “។
|
រីឯលោកស្រីTran Thi Du Hoai បានឲ្យដឹងថាគ្រួសារលោកស្រីមកដល់ទីនេះ
ដោយការបានជិះយន្តហោះពីទីក្រុងហូជីមិញទៅកាន់ទីក្រុងDa Nangហើយ
ជួលរថយន្តពីទីក្រុងDa Nangទៅកាន់ My Son។ចំណាយទាំងឡាយសំរាប់
ការដំណើរនេះមិនថ្លៃទេ។លោកស្រីជក់ចិត្តចំពោះសោភ័ណភាពដ៍ល្អឆើត-ឆាយនិងស្ថាបត្យកម្មនៃមណ្ឌលកេរ្តិ៍តំណែលនេះ។លោកស្រីចែករំលែកថា
“ ខ្ញុំឃើញថា បណ្តាសំណង់ស្ថបត្យកម្មនៅល្អណាស់។ទោះបីឆ្លងកាត់
តាមពេលវេលាយ៉ាងយូរៗក៍ដោយ ក៍នៅរក្សាបានស្ទើតែទាំងស្រុង ។គ្មាន
ស៊ីម៉ង សោះឡើយតែសំណង់ទាំងឡាយត្រូវ បានសង់ដោយអិដ្ឋ ទាំង
ស្រុង “។
My Sonត្រូវបាន អ្នកវិទ្យាសាស្រ្តបារាំង១រូបឈ្មោះM.C Paris រកឃើញ
នាឆ្នាំ1898។លោកមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះមុខវិសាលភាព
បុរាណធំធើមរបស់My Son។ប្រាង្ក ប្រាសាទសេសសល់ចំនូន៣០នៅ
ទីនេះដែលបានសាងសង់កាលពីសតវត្សទី 6 ដល់ទី13 បានធ្វើឡើង
សារមន្ទីស្ថាបត្យកម្មនិងចម្លាក់១មិនអាចកាត់ថ្លៃបានខាងវប្បធម៏ Cham
នៅកណ្តាលអាកាស។សិល្បះកសាង ចម្លាក់ និងទស្សនាទានរបស់ជន
Chamអំពីលំហអាវកាស ព្រលឹងនិងមនុស្សជាដើមបាននាំមកសោភ័ណ-
ភាពស្រមើស្រមៃឲ្យមណ្ឌលប្រាសាទមានតែ១នៅអាស៊ីអគ្នេយ៍នេះ។
ឆ្លងកាត់ទៅតាមពេលវេលា មណ្ឌលប្រាសាទMy Sonត្រូវបំផ្លាញដ៍ធ្ងន់ធ្ងរ
ដោយសង្គ្រាមនិងគ្រោះធម្មជាតិ។ភ្ញៀវទេសចរ១រូបមកពីអេស្ប៉ាញបាន
ចែករំលែកថា: “ខ្ញុំបានមកទស្សនាហាណូយ- Hue-Ha Long-Hoi An និង
My Son ។ដំបន់និមួយៗមានសោភ័ណភាពស្អាតខុសពីគ្នា។ពេលមកដល់
My Son ខ្ញុំមានការព្រួយបារម្មណ៍ណាស់ព្រោះថាប្រាង្កប្រាសាទជាច្រើនត្រូវ
បំផ្លាញ។អ្វីៗទាំងអស់គឺខុសប្លែកពីវប្បធម៏របស់យើងខ្ញុំ។បណ្តាកន្លែង
ទស្សនានៅទីនេះស្អាតដ៍អស្ចា្ស“។
មណ្ឌលកេរ្តិ៍តំណែលMySonនៅសល់តែប៉ុន្មានមណ្ឌលប្រាសាទប៉ុន្តែតំលៃ
សិល្បះនិងព្រលឹងនៅទាក់ទាញជនគ្រប់រូបមកទស្សនា។តើមានប្រការអ្វីគួរ
ឲ្យជក់ចិត្តសំរាប់ភ្ញៀវទេសចរមកដល់ មណ្ឌលកេរ្តិ៍តំណែលនេះដូច្នោះ។តាម
លោក Huynh Tan Lap អនុប្រធានគណះកម្មាធិការគ្រប់គ្រងកេរ្តិ៍តំណែល
ទរេសចរណ៍MySonថា : “ ប្រាសាទជាច្រើននៅMySonត្រូវខូចខាត។
ភារកិច្ចរបស់យើងខ្ញុំនាបច្ចុប្បន្នគឺការពារនិងជួសជុលតាមកាលកំណត់។
ដោយតំលៃវប្បធម៏ដ៍ថ្លៃថ្លានៃបេតិកភ័ណ្ឋធ្វើឲ្យបរិមាណភ្ញៀវដែលមកដល់
MySon កើនឡើងជារៀងរាល់ឆ្នាំ។ចំនួនភ្ញៀវបានកើនពី2-3ម៉ឺននាឆ្នាំ1999ដល់២សែននាក់នាឆ្នាំ2011កន្លងទៅ“។
ប្រាសាទ១នៅមណ្ឌលកេរ្តិ៍តំណែលMy Son(Image Internet)។ |
MySonសព្វថ្ងៃនេះបានក្លាយទៅជាកន្លែងមកដល់មិនអាចខ្វះបាន ចំពោះ
ភ្ញៀវបរទេសពេលមកទស្សនាភាគកណ្តលវៀតណាមជាទីស្រឡាញ់បាន
ឡើយ៕
LAN ANH.
-VOVWORLD