មណ្ឌលទេសចរណ៍បរិស្ថាន Ba Vi។
TO TUAN -  
(VOVWORLD) /  
|
មណ្ឌលទេសចរណ៍ Khoang Xanh(Image Internet)។ |
Vovworld-Ba Viទាក់ទាញភ្ញៀវទេសចរដោយសារមានសួនឧទ្យានជាតិBa Viជាសួន
ឧទ្យានជាតិ១ក្នុងចំណោមសួនឧទ្យានជាតិ៦ដែលមានអំបូររុក្ខជាតិយ៉ងសម្បូបែបនិងហ្វូងសត្វគ្រប់ប្រភេទ។មណ្ឌលទេសចរណ៍បរិស្ថានចំនួន២ត្រូវបានបង្កបង្កើតឡើង
នៅ ដំបន់ Ba Vi។នោះគឺមណ្ឌលទេសចរណ៍នៅប៉ែកខាងកើតនៃចង្កេះភ្នំBa Viហ៊ុំព័ទ្ឋទៅ
ដោយល្បាក់ទឹក ជ្រោះទឹកព្រៃគប់។មណ្ឌលទេសចរណ៍នៅប៉ែកខាងលិចបែទៅទិស
ទន្លេ Da។
កន្លែងដំបូងដែលភ្ញៀវទេសចរជាច្រើននាក់ជ្រើសរើសពេលមកដល់ Ba Vi គឺមណ្ឌល
ទេសចរណ៍ Khoang Xanh- Suoi Tien។មណ្ឌលនេះទាក់ទាញភ្ញៀវទេសចរដោយសារ
មានបរិស្ថានបរិសុទ្ឋ។ភ្ញៀវទេសចរទាំងឡាយក្រោយពីងូតទឹកលេងកំសាន្តយ៉ាង
សប្បាយរីករាយនៅល្បាក់ទឹកអាចឡើងកំពូលភ្នំ Vua ដើម្បីរកឃើញព្រៃគប់។ចំនួន
ភ្ញៀវទេសចរពិសេសគឺមជ្ឈដ្ឋានជនវ័យក្មេងទៅទស្សនាKhoang Xanh- Suoi Tienកើន
ឡើងពី១ថ្ងៃទោ១ថ្ងៃ។នាយកទទួលបន្ទុកអាជីវកម្មនៃមណ្ឌលទេសចរណ៍ Khoang Xanh-
Suoi Tienលោក Kieu Van Tuyen ឲ្យដឹងថា ” ភ្ញៀវដេលមកទស្សនា Khoang Xanhកើន
ឡើងជារៀងរាល់ឆ្នាំព្រោះថាសំណង់ បំរើទេសចរណ៍នៅទីនេះគឺសម្បូបែបណាស់។ហេតុ
នេះហើយ Khoang Xanh- Suoi Tienទាក់ទាញបានមុខសញ្ញាជាច្រើនបិជនចាស់ជរាដល់
ជនវ័យក្មេងមកទស្សនា “។
|
ល្បាក់ទឹកThac Da
(Image: Internet) |
រួមជាមួយមណ្ឌលទេសចរណ៍ Khoang Xanh- Suoi Tien មណ្ឌលទេសចរណ៍ ផ្សេងៗនៅ
តំបន់ Ba Viដូចជា មណ្ឌលទេសចរណ៍ Thien Son-Suoi Ngaមណ្ឌលទេសចរណ៍ Thac Da បានកំណត់ថាការអភិវឌ្ឍន៍ទេសចរណ៍បរិស្ថានជាគ្រិះស្ថាន។ហេតុនេះហើយការវិនិយោគ
ពង្រីកហេដ្ឋារចណាសម្ព័ន្ឋសុទ្ឋតែបានផ្សារភ្ចាប់ជាមួយកិច្ចការពារបរិស្ថានធម្មជាតិ។អនុប្រធានគណះកម្មាធិការប្រជាជនស្រុក Ba Viលោក Nguyen Van Hai អោយដឹងថា
“ នៅ Ba Viសព្វថ្ងៃនេះមានមណ្ឌលទេសចរណ៍ ជាច្រើនកំពុងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ដំបូងបង្អស់គឺការអភិវឌ្ឍន៍រូបភាពទេសចរណ៍គ្រប់ប្រភេទដូចជាទេសចរណ៍ពិធីបុណ្យនា
ដើមឆ្នាំទេសចរណ៍បរិស្ថាន និងទេសចរណ៍សហគមន៍។នាប៉ុន្មានឆ្នាំកន្លងទៅនេះស្រុក
យើងខ្ញុំប្រមូលផ្តុំអភិវឌ្ឍន៍បណ្តាមណ្ឌលទេសចរណ៍សំខាន់ៗដូចជា មណ្ឌលទេសចរណ៍
Khoang Xanh- Suoi Tien -Ao Vua- ឬ មណ្ឌលទេសចរណ៍Thien Son-Suoi Nga“។
|
ព្រៃគប់នៅ ដំបន់ Ba Vi(Image Internet)។ |
ក្នុងបណ្តាឆ្នាំជិតៗនេះបរិមាណភ្ញៀវដែលមកទេសចរណ៍Ba Viបានកើនឡើងយ៉ាងខ្លាំងជា
បង្គួរ។នាឆ្នាំ២០១១បរិមាណភ្ញៀវទេសចរមកដល់ទីនេះមានជាង២លាននាក់កើនប្រមាណ៤០%បើប្រៀបនឹងឆ្នាំ២០១០ដោយមានប្រាក់ចំណូលអាជីវកម្មគឹជាង១៤០ពាន់លានដុង។នាបច្ចុប្បន្នទីក្រុងហាណូយកំពុងលើកទឹកចិត្តអង្គភាពអាជីវកម្មនានាវិនិយោគទៅលើហេដ្ឋា
រចណាសម្ព័ន្ឋនិងបង្កើតផលិតផលពិសេជាច្រើនដើម្បីទាក់ទាញទេសចរ៕
TO TUAN
-VOVWORLD