មណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien នៅក្រុងហូជីមីញ

VOV_មណ្ឌលទេសចរណ៍Suoi Tien មានទីតាំងនៅខណ្ឌទី៩ក្រុងហូជីមីញដែល
ទាក់ទាញ អ្នកទេសចររាប់លាននាក់មកលេងកំសាន្តជារៀងរាល់ឆ្នាំ។ មណ្ឌល
ទេសចរណ៍នេះមានសំណង់លេងកំសាន្តចំនួនជាង១៥០កន្លែងប្រៀបដូចជា
សារមន្ទីរធម្មជាតិមួយសំរាប់ភ្ញៀវទេសចរមកស្រាវជ្រាវ​​​​និងសំរាកលំហែកាយ។

មណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien នៅក្រុងហូជីមីញ - ảnh 1
មណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien នៅក្រុងហូជីមីញ(រូបថត kyluc.vn)


Suoi ​​Tien ​​មានន័យថាជ្រោះទេវតា។​ទីនេះធ្លាប់ជាកន្លែង​រហោស្ថាន​​ដែលមានអូរ​មួយ​
ហូរ​សម្ងំ​ខ្លួនក្រោមម្លប់ដើមឈើធម្មជាតិ។​នាដើមឆ្នាំ១៩៩២រដ្ឋអំណាចក្រុងហូជីមីញ
បានសំរេចប្រែកន្លែងនេះឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ខ្នាតធំដើម្បីបំរើជីវភាព
វប្បធម៍ស្មារតីនៃប្រជាជន។ ក្រោយរយៈពេល២០ឆ្នាំកសាងនិងអភិវឌ្ឍន៏ដោយ
ទិសស្លោក”វិលត្រឡប់មកប្រភពដើមនៃវប្បធម៏ជាតិ”នោះនាសព្វថ្ងៃនេះ ​Suoi Tien 
ជាមណ្ឌលទេសចរណ៍លេង​កំសាន្តជួរមុខនៃប្រទេសជាតិ​​ដែលមានសំណង់ធំតូច
​ចំនួនជាង១៥០កន្លែងផ្សាភ្ជាប់ជាមួយ​ប្រវត្តិសាស្រ្តនិងរឿងព្រេងដ៏សំបូរបែបនៃជន
ជាតិវៀតណាមដូចជា​រឿង Lac Long Quan – Au Co (ជាមាតាបិតាជាតិវៀតណាម) 
​រឿងស្តេច Hungឬរឿង Son Tinh Thuy Tinh ជាដើម។

មណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien នៅក្រុងហូជីមីញ - ảnh 2
មណ្ឌលទេសចរណ៍Suoi Tien មានទីតាំងនៅខណ្ឌទី៩ក្រុងហូជីមីញដែលទាក់ទាញអ្នកទេសចររាប់លាននាក់មកលេងកំសាន្តជារៀងរាល់ឆ្នាំ(រូបថត cafebiz.vn)


        មកលេងនៅទីនេះភ្ញៀវទេសចរនៅបានទស្សនាទេសភាព​ធម្មជាតិ​ដោយមាន
ជ្រោះព្រៃស្រៈទៀតផង។ លោក La Quoc Khanh​អនុប្រធានមន្ទីរវប្បធម៍កីឡានិង
ទេសចរណ៍ទីក្រុងហូជីមីញបានឲ្យដឹងថា

        យើងគួរតែធ្វើអាជីវកម្មនូវតំលៃធម្មជាតិនិងវប្បធម៍ដោយសារ​ប្រការទាំងនេះ
បង្កើតឡើងការទាក់ទាញលើវិស័យទេសចរណ៍។ ភ្ញៀវទេសចរមកនេះគេមាន
លក្ខណៈស្វែងយល់ប្រវត្តិសាស្រ្តនិងវប្បធម៍​ជាតិព្រមទាំងចូលរួមកម្មវិធីទេសចរណ៍
នានាទៀតផង។

        ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះនៅឱកាសបុណ្យទានឬចូលឆ្នាំមណ្ឌល
ទេសចរណ៍វប្បធម៍ Suoi Tien តែងតែបង្កើតបន្ថែម​នូវរូបភាព​លេងកំសាន្តថ្មីៗសំរាប់
បំរើភ្ញៀវ។ ទាំងអស់នេះបង្ហាញឲ្យឃើញ​អត្តសញ្ញាណវប្បធម៍និងប្រវត្តិសាស្រ្តនៃជនជាតិវៀតណាម។ នៅទីនេះគេលៃតទុកដីមានផ្ទៃ១៥០០០ម៉ែត្រក្រឡាសំរាប់
កសាង”រាជាណាចក្ររបស់បណ្តាអ្នកមានទេពកោសល្យទៅអនាគត”ដែលជាកន្លែង
លេងកំសាន្តសំរាប់កុមារ។ ជារៀងរាល់ថ្ងៃមានភ្ញៀវប្រមាណ៣ហ្មឺននាក់​មកទា្សនា
កន្លែងនេះ។ អ្នកស្រី Nguyen Thi Thanh Ngan នៅខណ្ឌទី​១​ក្រុងហូជីមីញសំណោះ
សំណាលថា

        យើងខ្ញុំឆ្លៀតពេលនាំកូនមកទស្សនាកន្លែងនេះ។ នេះជាឱកាសសំរាប់កូនៗ
រៀនសូត្រស្រាវជ្រាវពិភពលោកនិងបរិស្ថានរស់ននៅ​​ហើយក៏សំរាប់គ្រួសារទាំង
មូលលេងកំសាន្តក្រោយបណ្តាថ្ងៃធ្វើការ​នឿយហត់ដែរ។

        មកទស្សនាមណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien កុមារជំទង់​និងយុវជន
និយមចូលចិត្តលេងល្បែងប្រថុយប្រថានដូចជាឋាសវិល​នាវាចោរសមុទ្រឡាន
អគ្គីសនីជិះបុកគ្នានិងប្រណាំងម៉ូតូ។ នៅជុំវិញកន្លែងនេះគឺវិថីម្ហូបអាហារដែលមាន
៥០ហាងលក់ម្ហូបឆ្ងញ់ៗរួមជាមួយការដាក់លក់របស់អនុស្សាវរីយ៍ទៀតផង។

មណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien នៅក្រុងហូជីមីញ - ảnh 3
មកលេងនៅទីនេះភ្ញៀវទេសចរនៅបានទស្សនាទេសភាពធម្មជាតិដោយមានជ្រោះព្រៃស្រៈទៀតផង(រូបថត ivivu.com)


        ជារៀងរាល់ឆ្នាំនៅមណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien តែងតែ​រៀបចំព្រឹត្តិការ
ណ៍វប្បធម៍ធំៗដូចជាទិវារំលឹកស្តេច Hungនាថ្ងៃទី១០ខែ៣តាមច័ន្ទកតិឬបុណ្យផ្លែ
ឈើ Nam Bo ប្រារព្វនាដើមខែមិថុនា។​បុណ្យ​​ផ្លែឈើ Nam Bo នេះទាក់ទាញការ
ចូលរួមយ៉ាងខ្លាំងពីភ្ញៀវ​ទេសចរក្នុងនិក្រៅប្រទេសដោយមានកម្មវិធី Carnaval លើ
វិថីរបស់​បណ្តាក្រុមសិល្បៈមកពីកម្ពុជាឡាវថៃកូរ៉េម៉ាឡេស៊ីឥណ្ឌូនេស៊ីឥណ្ឌា​និង
វៀតណាម។ នៅបុណ្យផ្លែឈើនេះភ្ញៀវទេសចរបានទស្សនាផង​និងភ្លក់រស់ជាតិ
ផ្លែឈើ៥០ប្រភេទមកពី២១ខេត្តនៅភូមិភាគខាងត្បូងនិងតំបន់ទាំងអស់ក្នុង
ប្រទេសវៀតណាមទៀតផង៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ