មនោសញ្ជេតនាពិសេសរវាងវៀតណាម-កម្ពុជា

មនោសញ្ជេតនាពិសេសរវាងវៀតណាម-កម្ពុជា - ảnh 1
ពិធីអុជធុប នៅរំលឹក​វិញ្ញាណក្ខ័ន្ឌបណ្ដាយុទ្ធជនស្ម័គ្គចិត្តវៀតណាមនៅកម្ពុជា (http://vov.vn)

(VOVworld)-បណ្ដារឿងនិទានគួររំជួលចិត្តអំពីមនោសញ្ជេតនាកងទ័ពប្រជាជន យុទ្ធមិត្ត បណ្ដាការប្រយុទ្ធគ្នាដ៏កាចសាហាវនិងមនោសញ្ជេតនាពិសេសជាមួយប្រជាជនកម្ពុជា
របស់កងទ័ពលោកអ៊ំហូមុននេះ ហាក់ដូចជាបានរស់ឡើងវិញក្នុងបរិយាកាសនៃដំណាក់
កាល​ដ៏អង់អាចក្លាហានមុននេះ។ នោះគឺជាការចាប់អារម្មណ៍របស់កម្មវិធីទស្សនា “សមរ
ភូមិ​ចាសនេះ”លើដំបន់ទឹកដីមិត្តកម្ពុជា ដោយមជ្ឈមណ្ឌលអប់រំប្រពៃណីនិងប្រវត្តិសាស្ត្រ​វៀតណាមរៀបចំ ក្នុងឪកាសរំលឹកខួបលើកទី៣៧ឆ្នាំរំដោះភាគខាងត្បូង-ឯកភាព​ប្រទេស​​ជាតិនិងលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។


មនោសញ្ជេតនាពិសេសរវាងវៀតណាម-កម្ពុជា - ảnh 2
ពិធីអុជធុប នៅរំលឹក​វិញ្ញាណក្ខ័ន្ឌបណ្ដាយុទ្ធជនស្ម័គ្គចិត្តវៀតណាមនៅកម្ពុជា (http://vov.vn)


ធ្វើដំណើរលើចម្ងាយផ្លូវជិត២ពាន់គីឡូម៉ែត្រ​ “មកប្រភពដើម-ទស្សនាសមរភូមិចាស់” ពីរដ្ឋធានីហាណូយដំណាងជិត១៣០នាក់ជាអតីតយុទ្ធជនអតីតយុវជនស្មគ្រចិត្តសាច់
ញាត្តិជនមានគុណូបការៈនៅបណ្ដាខេត្តភាគខាងជើងវៀតណាមបានចាប់ផ្ដើម​ដំណើរ​ទៅ​ប្រទេសមិត្តកម្ពុជាក្នុងប៉ុន្មានថ្ងៃពាក់កណ្ដាលខែមេសាឆ្នាំ២០១២។ បណ្ដា​ការចាប់ដៃ​ជាមួយក្តីសប្បាយរីករាយក្នុងពេលបានជួបនឹងបណ្ដាមិត្តមុននេះបានធ្វើឲ្យគេត្រឡប់នឹង
បណ្ដាថ្ងៃសង្គ្រាមជាមួយបណ្ដារឿងនិទានដ៏រំជួលចិត្ត។ ដូចជាបណ្ដារឿងនិទាន​របស់អតីតយុទ្ធជន Nguyen Van Binh អំពីដំណាក់កាលប្រយុទ្ធលើសមរភូមិ​កម្ពុជា​ពោពេញទៅដោយការលំបាក ពលីកម្ម ប៉ុន្តែក៏ពោពេញទៅដោយមនោសញ្ជេតនា​ជា​មួយប្រជាជនកម្ពុជា។

“ខ្ញុំនៅចាំថា​ក្នុងការវាយប្រហារចុងក្រោយ កងពលធំរបស់យើងខ្ញុំចល័តមកបោះ​ទ័ព​និងធ្វើសកម្មភាពនៅខេត្តបាត់ដំបង។ ក្នុងប៉ុន្មានថ្ងៃនោះសត្រូវបានកៀងប្រជាជន​​ចូលព្រៃជាមួយពួកវា ដែលត្រូវរងនូវការឥតឃ្លាន​និង​ជំងឺ។ ​កងទ័ពយើងតាមវាយ​ស
ត្រូវផង ជួយសង្គ្រោះប្រជាជន រៀបចំពិនិត្យ ផ្ដល់ថ្នាំព្យាបាលជំងឺ ផ្តល់បាយខោអាវ​អោយប្រជាជនក្នុងពេលជួបការលំបាក។ ប្រជាជនជាច្រើននាក់រំជួលចិត្តណាស់ និ
យាយ​មិន​ចេញទេ កងទ័ពវៀតណាមល្អណាស់។ យើងខ្ញុំដឹងគុណកងទ័ពវៀតណាម​
រហូត​អស់មួយជីវិត។”

ហាក់ដូចជានៅគ្រប់ទឹសទីលើទូទាំងប្រទេសកម្ពុជាសុទ្ធតែមានម៉េម័រនៃកងទ័ពស្ម័គចិត្ត​វៀតណាម។ ​សង្គ្រាមដ៏កាចសាហាវនេះបាន​ធ្វើឲ្យយុទ្ធជនកងទ័ពស្ម័គចិត្តវៀតណាម​រាប់ម៉ឺននាក់​ត្រូវ​ពលីជីវិត។ និងចំនួនប្រហាក់ប្រហែលនេះត្រូវពិការ និងបណ្ដាវីរជន ទាំងនេះនឹងត្រូវបាន​ប្រវត្តិសាស្ត្រទទួលស្គាល់និងប្រជាជន កម្ពុជាកត់ត្រាទុកចងចាំ
ជានិច្ច។

ធ្វើឲ្យរស់រានមានជីវិតឡើងវិញដល់ប្រជាជាតិ១មានខឿនវប្បធម៏ពុទ្ធសាសនាតាំងពី
យូរៗមក។ដូចជាចំណាប់អារម្មណ៏របស់លោកស្រី​ Xo Nuon​ អាយុ ៥៧​ឆ្នាំ​នៅខែត្រ​កំ
ពង់ចាម​ អំពីបណ្តាអ្នកជំនាញ យុទ្ធជនស្ម័គ្រចិត្តវៀតណាម  គឺ​នោះជាវីរះបុរស មិត្តជិតស្និទរបស់ប្រជាជនកម្ពុជា។​

ខ្ញុំបានដឹងថា៖​វៀតណាមមានចរិតលក្ខណះល្អណាស់ បានជួយឧបត្ថម្ភកម្ពុជា ​
ដូចជា​ បង​ ប្អូន។ ​ខ្ញុំបានដឹងថា គេល្អណាស់។ សូមអរគុណ វៀតណាមដែលបាន
មក ​ជួយ​ឧបត្ថម្ភកម្ពុជា នាពេលជួបការលំបាក់។ គេបានជួយឧបត្ថម្ភយើងខ្ញុំ  តាំងពីពេលវាយប្តួលរលំរបបប្រល័យពូជសាសន៏ ប៉ុនពតមកម្លេះ​

        បណ្តាខែឆ្នាំសង្គ្រាមនោះ មិនគ្រាន់តែបន្សល់ទុកនៅក្នុងដូងចិត្តប្រជាជនកម្ពុជា នូវរូបភាពល្អប្រសើរអំពីយុទ្ធជនលោកអុំហូប៉ុណ្ណោះទេ​​ ​គឺ​យុទ្ធជននេះ ឯងក៏ មិនអាច បំភ្លេចមនោសញ្ចេតនាដែលប្រជាជនកម្ពុជា បានបន្សល់ទុកឲ្យខ្លួន នឹងយុទ្ធមិត្តខ្លួន
បានឡើយ។សមមិត្ត​​​ Le Xuan Niem​ ​នាយកមជ្ឈមណ្ឌលអប់រំប្រពៃណី​នឹងប្រវត្តិសាស្រ្តវៀតណាមនឹងជាប្រធាន គណះ ចាត់តាំងកម្មវិធី​ទៅទស្សនាទីលានប្រយុទ្ធចាស់នៅលើដែនដីមិត្តកម្ពុជា​បានឲ្យដឹងថា៖​

      “ដំណើរលើកនេះបានបន្សល់ទុកនូវចំណាប់អារមណ៏ដ៏ជ្រាលជ្រៅដល់សមាជិក
ទាំងឡាយ​ ទោះបី​ជួបប្រទះនឹងការលំបាកជាច្រើនក៏ដោយ។​ជារួម ការធ្វើដំណើរ បានទទួលជោគជ័យ។​ដំណើរបានរួមចំណែកបំផុសឡើងនូវឆ័ន្ទះមោះមុត វៀតណាម​ មោទនភាពជាតិ​ មនោសញ្ចេតនាសាមគ្គីអន្តរជាតិ​ពិសេសគឺជាមួយបណ្តាមិត្ត​ បណ្តាសមមិត្តកម្ពុជា”។

    ក្តីរំជួលចិត្តបានបង្ហាញច្បាស់លើទឹកមុខសមាជិកម្នាក់ៗចូលរួមកម្មវិធី។ដិតជាប់ ក្នុងដួងចិត្តគេ​ក៏ដូចជាក្នុងអារម្មណ៏ប្រជាជនវៀតណាម​នឹងកម្ពុជាគឺជា  ចំណាប់អារម្មណ៏ពិបាកបំភ្លេចបានអំពី​មេរៀនប្រវត្តិសាស្រ្ត​​ ប្រពៃណីបដិវត្តន៏ ​នឹងអំពីចំណងយុទ្ធមិត្ត​​ដែលជាលក្ខណះមនុស្សសាស្រ្តដ៏ខ្ពង់ខ្ពស់របស់បណ្តា
អតិតយុទ្ធជន​ អតិតយុវជនស្ម័គ្រចិត្តថ្ងៃនោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ