ម្ហូបអាហារនៅខេត្តLai Chau
VINH PHONG -  
(VOVWORLD) /  
VOVWORLD_ក្រៅពីមានទេសភាពធម្មជាតិស្រស់ស្អាតនិងមនុស្ស
រាក់ទាក់ខេត្តLai Chauនៅប៉ែកពាយព្យវៀតណាមក៏ល្បីឈ្មោះដោយសារមាន
ម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទទៀតផង។មុខម្ហូបស្ទើរតែទាំងអស់
សុទ្ធតែបានច្នៃពីគ្រឿងផ្សំដែលផ្សាភ្ជាប់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ
របស់ប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្ត។
ប្រជាពលរដ្ឋគ្រប់ជនជាតិនៅខេត្ត Lai Chau ភាគច្រើនគឺប្រកបរបរ
ធ្វើស្រែចំការនិងចិញ្ចឹមសត្វដូចជាគោ ក្របី ជ្រូក មាន់ ទា ជាដើម។សត្វទាំង
នេះសុទ្ធតែបានចិញ្ចឹមតាមបែបធម្មជាតិដើម្បីបំរើឲ្យតម្រូវការខាងម្ហូបអាហារ
ជារៀងរាល់ថ្ងៃក៏ដូចជាពេលមានពិធីបុណ្យទានផងដែរ។នៅខេត្ត Lai Chau
មានជ្រូកមួយប្រភេទដែលសាច់ឆ្ងាញ់ដោយមួយក្បាលមានទំងន់ ពី១០ដល់
១៥គីឡូក្រាមតែប៉ុណ្ណោះ។ជ្រូកប្រភទនេះស៊ីតែស្លឹកឈើនិងមើមក្នុងព្រៃបាន
ជាសាច់ឆ្ងាញ់និងមានខ្លាញ់តិច។ពីសាច់ជ្រូកនេះ បងប្អូនជនជាតិភាគតិច
ក្នុងខេត្តបានធ្វើម្ហូបគ្រប់មុខដូចជា សាច់ជ្រូកចំហុយ សាច់ជ្រូកអាំង ជា
ពិសេសគឺមុខម្ហូបសាច់ជ្រូកឆ្អើរ។តាមលោក Nguyen Thanh Trung នៅទីក្រុង
Lai Chauបានឲ្យដឹងថា
“សាច់ជ្រូកឆ្អើរគឺជាមុខម្ហូបប្រពៃណីរបស់ជនជាតិស្ទើរតែទាំងអស់នៅ
តំបន់ព្រៃភ្នំ។គេច្នៃសាច់ជ្រូកឆ្អើរច្រើនតែនៅរដូវរងាដោយសារធ្វើនៅរដូវ
ផ្សេងគឺសាច់ជ្រូកនឹងមិនឆាប់ស្ងួតហើយត្រូវខូចទៀត។ស្ដីពីវិធីច្នៃគឺក្រោយ
ពីកាប់ជ្រូក គេចហាន់សាច់ជាបន្ទះធំ
រួចប្រឡាក់ជាមួយគ្រឿងទេសដូចជាអំបិល ម្ទេស និងគ្រាប់ផ្សេងៗក្នុងព្រៃ។
ក្រោយមកគេយកសាច់ជ្រូកដែលបានប្រឡាក់ហើយនោះព្យួរនៅលើចង្ក្រាន
ដើម្បីឆ្អើរ។លុះដល់ពេលណាសាច់ស្ងួតគឺហូបបាន”។
បើមកទស្សនាខេត្ត Lai Chauភ្ញៀវទេសចរតែងតែដើរផ្សារDao San
ផ្សារSin Ho និងផ្សារSan Thang ដើម្បីភ្លក់មុខម្ហូបបាយដំណើបចំហុយ
ពណ៌ស្វាយដោយប្រជាពលរដ្ឋនៅលើភ្នំច្នៃហើយយកមកលក់នៅផ្សារ។បាយ
នេះហូបជាមួយសាច់អាំងឬត្រីដុតគឺឆ្ងាញ់ណាស់។
ទោះបីជាស្ថិតនៅតំបន់ខ្ពង់រាបក្ដីតែខេត្តLai Chauក៏សំបូរទន្លេនិង
ជ្រោះដែរ។ហេតុនេះហើយប្រជាជនក្នុងខេត្តមានម្ហូបជាច្រើនមុខច្នៃពីត្រី
ដែលក្នុងនោះល្បីល្បាញបំផុតគឺម្ហូបត្រីដុត Pa pinh top។ត្រីសំរាប់ធ្វើម្ហូប
នេះជាត្រីគល់រាំងចាប់ក្នុងអូរមកធ្វើឲ្យស្អាតរួចប្រឡាក់ជាមួយគ្រឿងទេស
រួមមានជីក្រអូប គ្រាប់ឈូក គ្រាប់mac ken ស្លឹកក្រី ម្ទេសជាដើម។បន្ទាប់
មកគេអាំងត្រីនេះលើអុសលុះដល់ឆ្អិន។ម្ហូបនេះឈ្ងុយឆ្ងាញ់ដែលតែងតែ
បានប្រជាជនធ្វើនៅក្នុងពិធីបុណ្យទានឬពេលទទួលភ្ញៀវមកលេងផ្ទះ។
|
ម្ហូបអាហារនៅខេត្តLai Chau |
ភ្ញៀវទេសចរដែលមកទស្សនាភូមិរបស់ជនជាតិThaiនោះតែងតែបាន
ភ្លក់ម្ហូបញាំទំពាំងផ្កាជើងគោដែលមានឱជារសជូរផ្អែមហឹរល្វីងប្រៃ។តាម
អ្នកស្រី Nguyen Phuong Anh ជាភ្ញៀវទេសចរមួយរូបមកពីក្រុងហាណូយបាន
ឲ្យដឹងថា
“ម្ហូបញាំនេះមានរសជាតិដ៏ចំឡែកហើយមានពណ៌សំបុរស្អាតគឺពណ៌
ស្វាយនិងពណ៌សរបស់ផ្កាជើងគោ។ញាំទំពាំងផ្កាជើងគោនេះមានឱជារស
ឈ្ងុយផ្អែមរបស់សាច់ត្រីអាំងនិងជាតិល្វីងរបស់ទំពាំងស្រស់និងជាតិជូរផ្អែម
របស់ទឹកជ្រលក់។ខ្ញុំចូលចិត្តមុខម្ហូបនេះណាស់”។
នៅខេត្ត Lai Chau នៅមានម្ហូបមួយចំនួនទៀតច្នៃពីស្លែជ្រោះដូចជា
សម្ល ស្លែអាំង និងស្លែឆាខ្ទឹមស។ក្រៅពីនោះក៏មានស្រាMong Ke ដែលបិទ
ពីពោតដែរ។ម្ហូបទាំងនេះរួមជាមួយវប្បធម៌ប្រពៃណីរបស់ប្រជាជនគ្រប់
ជនជាតិបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនមកទស្សនាទឹក
ដីLai Chau៕
VINH PHONG
-VOVWORLD