ម្ហូបអាហារនៅតំបន់ឆ្នេរសមុទ្រ Thai Binh
Lan Anh -  
(VOVWORLD) /  
VOVWORLD_ Thai Binhជាខេត្តនៅវាលសណ្ដទន្លេក្រហម ខាងកើតជាប់
សមុទ្រ។ ដោយមានលក្ខណៈធម្មជាតិនោះ ខេត្តThai Binhមានវប្បធម៌ដ៏វិសេស
វិសាលអំពីពិធីបុណ្យទាននិងម្ហូបអាហារ។ នេះក៏ជាលក្ខណៈទាក់ទាញភ្ញៀវទេសចរ
មកទស្សនានិងស្វែងយល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តយ៉ាងច្រើនកុះ
ករផងដែរ។
តាំងពីមុននេះរាប់រយឆ្នាំ ប្រជាពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រនៃស្រុក២គឺ
ស្រុកTien Hai និងThai Thuy រស់នៅដោយរបរដាំដុះស្រូវនិងនេសាទ។ដោយ
ហេតុនេះ ម្ហូបអាហារនៅទីនេះសុទ្ធតែចាប់ប្រភពពីការរកស៊ីប្រចាំថ្ងៃហើយ
មានមុខម្ហូបមួយចំនួនធ្វើពីជលផលដែលមានរសជាតិដ៏ឆ្ងាញ់ពិសា។
តំបន់សមុទ្រ Thai Binhសំបូរខ្ញែសមុទ្រណាស់។ នេះជាគ្រឿងផ្សំសំខាន់
ដើម្បីធ្វើញាំខ្ញែសមុទ្រ។ រដូវកាលមានខ្ញែសមុទ្រច្រើនបំផុតគឺនាខែមេសានិង
ខែឧសភា។អ្នកតំបន់គេតែងតែធ្វើញាំខ្ញែសមុទ្រតាមរបៀបដូចតទៅ ជំហាន
ទី១ខ្ញែសមុទ្រត្រាំទឹកអំបិលលាងឲ្យស្អាតរួចកាត់តូចៗឲ្យល្មមមាត់។ ជំហានទី២
ស្ងោរខ្ញែសមុទ្រឲ្យល្មមឆ្អិន។ជំហានទី៣យកគ្រឿងផ្សំរួមមានខ្ទឹមបារាំងហាន់
តូចៗ សាច់មាន់ស្ងោរហែកជាសសៃ មឹកឬសាច់គោងៀត សណ្ដែកដីលីង ដូង
ឈូស ស្លឹកក្រូចឆ្មារ ជីក្រអូបម្ទេសនិងទឹកត្រីមកលាយជាមួយខ្ញែសមុទ្រឲ្យ
សព្វ។ មុខម្ហូបនេះឈ្ងុយឈ្ងប់នាំឲ្យចង់បរិភោគដោយមានភាពស្រួយៗនៃ
ខ្ញែសមុទ្រជាតិហឹរនៃម្ទេសជាតិជូរនៃក្រូចឆ្មារនិងជាតិផ្អែមនៃសាច់មាន់។
ស្ដីពីមុខមហូបញាំខ្ញែសមុទ្រនេះ លោក Nguyen Van Hai ជាអ្នកThai Binh
មួយរូបបានឲ្យដឹងថា
“ នៅតាមបណ្ដោយឆ្នេរសមុទ្រវៀតណាមគឺសំបូរខ្ញែសមុទ្រណាស់តែរបៀប
ធ្វើមុខម្ហូបញាំខ្ញែសមុទ្រឆ្ងាញ់បំផុតខ្ញុំឃើញមានតែនៅ Thai Binh ប៉ុណ្ណោះ។ញាំ
ខ្ញែសមុទ្រនៅទីនេះមានជាតិហឹរៗជូរផ្អែមនិងទឹកត្រីDiem Dienនៅនឹងកន្លែង។
ពេលមកទស្សនាស្រុកកំណើតម្ដងៗខ្ញុំតែងតែហូបមុខនម្ហូបនេះ”។
នៅខេត្ត Thai Binhមានត្រី khoaiដែលសំបូរបំផុតគឺក្នុងអំឡុងពីខែកញ្ញា
ដល់ខែកុម្ភៈ។នៅតាមបណ្ដោយឆ្នេរសមុទ្រភូមិភាគខាងជើងវៀតណាមដូចជា
ខេត្តThai Binh Nam Dinh Quang Ninh និងThanh Hoaសុទ្ធតែមានត្រី khoai
ក៏ប៉ុន្តែរបៀបធ្វើមុខម្ហូបនេះនៅខេត្ត Thai Binh មានលក្ខណៈដាច់ដោយ
ឡែក។ គេយកត្រី khoai មកលាងឲ្យស្អាតរួចទុកឲ្យស្រក់ទឹកអស់។ ដាំទឹកឲ្យពុះ
ហើយយកគ្រឿទេសនិងបន្លែត្រចៀកក្រាញ់មដាក់ចូលក្នុងឆ្នាំង។ បន្ទាប់មក
ដាក់ត្រី khoaiចូលឆ្នាំងហើយដាំបន្ថែមប្រមាណ២នាទីទៀត។មុខម្ហូបសម្លត្រី
khoai Thai Binhនេះមានរសជាតិឈ្ងុយពិសាដោយឡែកដោយសារគេប្រើគ្រឿង
ផ្សំមានបន្លែត្រចៀកក្រាញ់និងផ្លែ bua ។
|
ញាំខ្ញែសមុទ្រ Thai Binh |
មកទស្សនាខេត្ត Thai Binhភ្ញៀវទេសចរក៏មានឱកាសបរិភោគមុខម្ហូប
ត្រីដុតទៀតផង។គេយកត្រីគល់រាំងដែលមានទំងន់ពី២គីឡូក្រាមឡើងទៅ
មកសម្អាតរួចយកសាច់ត្រីត្រាំទឹកត្រីលាយម៉្សៅរមៀត។ បន្ទាប់មគេដុតសាច់
ត្រីនឹងឧសក្នុងរយៈពេលប្រមាណ៤ឬ៥ម៉ោង។ស្ដីពីមុខម្ហូបនេះ អ្នកស្រីLe Thi
Hop នៅស្រុកTien Haiខេត្ត Thai Binhបានឲ្យដឹងថា
“ ពេលត្រីដុតឆ្អិនហើយ យើងយកមកដាក់ក្នុងចានទាប។ សាច់ត្រីមាន
ពណ៌លឿងនៃរមៀតនិងក្លិនឈ្ងុយឆ្ងាញ់គួរឲ្យចង់បរិភោគណាស់”។
ម្ហូបអាហារជារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រ Thai
Binh ឥឡូវបានក្លាយទៅជាម្ហូបពិសេសចំពោះភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ហើយម្ហូបទាំងនេះក៏ជាចំណុចវិសេសវិសាលក្នុងវប្បធម៌របស់ប្រជាជននៅទី
នេះផងដែរ៕
Lan Anh
-VOVWORLD