ម្ហូបអាហារពិបាកបំភ្លេចនៅដំបន់ព្រំដែនMong Cai
LAN ANH -  
(VOV WORLD) /  
|
រូបថត VOV |
(Vovworld)-មុនពេលធ្វើដំណើរទៅកាន់ ទីក្រុង Mong Caiខែត្រ Quang Ninhភាគខាង
ជើងវៀតណាមយើងខ្ញុំត្រូវបានមិត្តមានបទពិសោធន៍ប្រាប់អោយដឹងថា៖ពេលមក
ដល់ទីនេះគួរទទួលទានម្ហូបពិសេស។ដូចជាម្ហូបទារហោស្ថាននិងបបរមច្ឆាផល។ប៉ុន្មានភាពនឿហត់ក្នុងដំណើរវែងទៅកាន់ទីក្រុង Mong Cai ហាក់ដូចជារលាយ
បាត់ទៅដោយសារការទទួលបដិសណ្ឋារកិច្ចដ៍ស្និទស្នាលកក់ក្តៅរបស់បណ្តាបងប្អូន
ប្រកបការងារនៅក្រុមប្រឹក្សាប្រជាជនទីក្រុង។ពេលហូបអាហារមួយ ពោពេញទៅដោយអត្តសញ្ញាដំបន់ដីMong Caiកំពុងរង់ចាំយើងខ្ញុំ។
បណ្តាម្ហូបអាហារដំបូងត្រូវបាន បុគ្គលឹកភោជនីយដ្ឋានរៀបចំឡើង។បងHoang Van
Thuអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងបានអោយដឹងភ្លាមថា៖ “ នេះជាក្រុមអ្នក
កាសែតVOV-អ្នកកាសែតនៃវិទ្យុសំលេងវៀតណាម ។សូមឧទ្ទេសនាមជាមួយបងៗ
បងស្រីនេះជាម្ហូបទារហោស្ថានចំហ៊ុយថ្នាំចិn។ម្ហូបនេះដាំដោយចុងភៅចិន ។ភ្ញៀវទេសចរចូលចិត្តពិសារម្ហូបនេះណាស់“។បុគ្គលិកភោជនីយដ្ឋានឈ្មោះHanhរៀបចំម្ហូបផងនិងឧទ្ទសនាមអំពីម្ហូបផង។ ម្ហូបទា
រហោស្ថានចំហ៊ុយត្រូវបានចុងភៅចិនកែឆ្នៃ។នេះជាម្ហូបមិនអាចខ្វះបានក្នុងមីនុយមុខ
ម្ហូប។Hanhអោយដឹងថែមទៀតថា៖គេអាចកែច្នៃម្ហូបជាច្រើនមុខពីសត្វទារហោស្ថាន។
Hanh ចែករំលែកថា៖“សត្វទារហោស្ថានពេលកែឆ្នៃមានទម្ងន់ប្រមាណ៤គីឡូក្រាម។
គេកែឆ្នៃ សត្វទារហោស្ថានទៅជាម្ហូបអាហារ៨មុខ។នោះគឺទាស្ងោរ ទាចំហ៊ុយបបរទា បាយដំណើបសាច់ទា និងទាចំហ៊ុយក្នុងឆ្នាំងដីជាដើម “។
|
បបរទា(រូបថត VOV) |
ប្រសិនបើពេលមកដល់ Mong Caiតែមិនទទួលបបរមច្ឆាផលត្រូវចាត់ទុកថា៖មិនយល់
អ្វីៗអំពីដំបន់ដីនេះទេ។បង Nguyen Viet Ducបុគ្គលិកក្រុមហ៊ុនមិត្តភាពនៅខេត្ត Quang Ninhអោយដឹងថា៖ទោះបីជាពិសារបបរនៅកន្លែងជាច្រើនប៉ុន្តែបបរមច្ឆាផលនៅMong Caiមានរសជាតិពិសេស។ បងចែករំលែកថា៖ “ ពេលនិយាយដល់Mong Cai ខ្ញុំនឹក
ដល់បបរមច្ឆាផល។ក្រៅពីមច្ឆាផលបបរត្រូវបានដជាមួយសាច់និងបន្លែផ្សេងទៀតផង “។
តាមបង Duc ថា៖ដើម្បីទទួលទានម្ហូបអាហារទាំងឡាយនៅដំបន់ Mong Caiនេះភ្ញៀវ
ទេសចរអាចស្នាក់នៅទីនេះក្នុងរយះពេល១ខែ។នេះជាប្រការងាយយល់ពីព្រោះថា៖
Mong Caiជាដំបន់ជាប់ព្រំដែន ជាកន្លែងដែលមានខឿនសសេដ្ឋកិច្ចអភិវឌ្ឍន៍បានជាដំបន់ដីនេះទាក់ទាញជនមកពីគ្រប់ទិសទីនៅទូទាំងប្រទេសមកកសាងអាជីព។គេមក
រស់នៅធ្វើការរកស៊ីននិងនាំមករបៀបធ្វើម្ហូបអាហារជាច្រើនទៀតផង។និងមកដល់Mong Caiគឺមកដល់ទីផ្សារម្ហូបអាហារសម្បូបែប១៕
LAN ANH
-VOV WORLD