រោងចក្រវារីអគិ្គសនីHoa Binh និមិត្តរូបនៃចំណងមិត្តភាពវៀតណាមសូវៀត
MINH LONG – TO TUAN -  
(VOVWORLD) - ដោយមានការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្ររបស់ក្រុមអ្នកជំនាញការសូវៀតនាបច្ចប្បន្នជាសហពន្ធរុស្ស៊ីនោះក្រោយរយៈពេល២០ឆ្នាំកសាងមករោងចក្រវារីអគិ្គសនីHoa Binh (សន្តិភាព)នៅខេត្ត Hoa Binh ភាគខាងជើងវៀតណាមត្រូវបានដាក់ឲ្យដំណើរការនាឆ្នាំ១៩៩៨ហើយផ្គត់ផ្គង់អគិ្គសនីចំនួន៨០% ជូនប្រទេសជាតិ។ មុននេះមានអ្នកជំនាញការសូវៀតប្រមាណជាង ៧០០នាក់មកចូលរួមការសាងសង់រោងចក្រនេះហើយមានមនុស្សមួយចំនួនក្នុងចំណោមនោះបានទទួលមរណភាពក្នុងពេលធ្វើសកម្មភាព។
ដោយមានការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្ររបស់ក្រុមអ្នកជំនាញការសូវៀតនាបច្ចប្បន្នជាសហពន្ធរុស្ស៊ីនោះក្រោយរយៈពេល២០ឆ្នាំកសាងមករោងចក្រវារីអគិ្គសនី Hoa Binh (សន្តិភាព)នៅខេត្ត Hoa Binh ភាគខាងជើងវៀតណាមត្រូវបានដាក់ឲ្យដំណើរការនាឆ្នាំ ១៩៩៨ ហើយផ្គត់ផ្គង់អគិ្គសនីចំនួន៨០%ជូនប្រទេសជាតិ។ មុននេះមានអ្នកជំនាញការសូវៀតប្រមាណជាង៧០០នាក់មកចូលរួមការសាងសង់រោងចក្រនេះហើយមានមនុស្សមួយចំនួនក្នុងចំណោមនោះបានទទួលមរណភាពក្នុងពេលធ្វើសកម្មភាព។
ទោះបីទើបនឹងកើតមានគ្រោះទឹកជំនន់២លើកក្នុងខែកញ្ញានិងតុលាកន្លងទៅនេះក្ដី តែរោងចក្រវារីអគិ្គសនី Hoa Binh នៅតែធានាឲ្យម៉ាស៊ីនចំនួន៨ក្បាលធ្វើកម្មភាពប្រកបដោយសុវតិ្ថភាពជាប្រក្រតី។ អស់រយៈពេល៣០ឆ្នាំកន្លងទៅ រោងចក្រនេះជាទីកន្លែងផ្គត់ផ្គង់អគ្គិសនីសំខាន់ជូនប្រទេសជាតិជាមួយថាមពលចំនួនជាង១០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។សំណង់នេះក៏អនុវត្តគោលដៅទប់ស្កាត់ទឹកជំនន់និងផ្ដល់ទឹកបំរើផលិតកម្មកសិកម្មនៅវាលសណ្ដភាគខាងជើងយ៉ាងល្អផងដែរ។
នៅក្នុងបរិវេណសំណង់នេះមានស្ដូបអនុស្សាវរីយមនុស្សចំនួន១៦៨នាក់ដែលបានពលីជីវិតក្នុងការកសាងរោងចក្រវារីអគិ្គសនីHoa Binh ក្នុងនោះមានអ្នលជំនាញការសូវៀត ១៣ នាក់។ នៅលើផ្ទាំងសិលាមានចារិកអក្សរ” មាតុភូមិចងចាំជានិច្ចគុណូបការៈរបស់មិត្ត”។ ក្នុងឱកាស់រំលឹកខួបលើកទី១០០ទិវាបដិវត្តន៍ខែតុលារុស្ស៊ី លោក Bui Thuc Khiet ជានាយកដំបូងនៃរោងចក្រវារីអគិ្គសនីHoa Binh បានវិលត្រឡប់មកទស្សនាសំណង់ដែលលោកធ្លាប់បំរើការងារអស់រយៈពេល១២ឆ្នាំនេះ។ ស្ដីពីអនុស្សាវរីយជាមួយអ្នកជំនាញការសូវៀតនៅការដ្ឋាននាគ្រានោះលោកបានចែករំលែកថា
“មិត្តសូវៀតរុស្ស៊ីមកនេះចូលរួមផ្ទាល់ក្នុងការកសាងសំណង់ដោយចាត់ទុកនេះជាការ ងាររបស់ប្រទេសជាតិខ្លួន។ គេបានយកចិត្តទុកដាក់អនុវត្តការងារអស់ពីចិត្តពីថ្លើមក្នុងរយៈពេលជាង១០ឆ្នាំហើយមានមនុស្សមួយចំនួនបានពលីជីវិត។ ខ្ញុំសង្កេតឃើញថានោះជាការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្រនិងប្រកបដោយប្រសិទ្ធភាព”។
ធ្លាប់ជាអ្នកបកប្រែឲ្យក្រុមជំនាញការសូវៀតចាប់តាំងពីគ្រាដំបូងនៃការសិក្សាស្រាវជ្រាវសំណង់រោងចក្រវារីអគិ្គសនីHoa Binh នាឆ្នាំ១៩៧១មក លោក Vu Xuan Bang បានសំណេះសំណាលថា រយៈពេលធ្វើការជាមួយមិត្តសូវៀតបានបន្សល់ទុកមកនូវអនុស្សាវរីយដែលមិនអាចបំភ្លេចបានឡើយ។
“ខ្ញុំនៅចាំថា ទឹកជំនន់ដ៏សាហាវបំផុតកើតមាននាឆ្នាំ១៩៧៨ក្នុងពេលដែលមានកម្មករជាច្រើនកំពុងជីករណ្ដៅក្នុងរូងភ្នំ ហើយនៅខាងក្រៅមានទំនប់មួយដែលស្ថិតក្នុងស្ថានភាពអាចបាក់។ គ្រានោះក្រុមជំនាញការសូវៀតរាប់រយនាក់បានត្រៀមខ្លួនកាន់ដៃគ្នាបិទប្រហោងដើម្បីរថយន្តនៅខាងលើចាក់ដីចុះ”។
រោងចក្រវារីអគិ្គសនីHoa Binh |
ក្រៅពីការងារនៅរោងចក្រ បណ្ដាអ្នកជំនាញការសូវៀតក៏មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជននៅមូលដ្ឋានដែរ។ តាមលោក Pham The Dung ជាពលរដ្ឋមួយរូបនៅក្រុម លេខ១០ក្រុង Hoa Binh បានរៀបរាប់ថានារយៈពេលនោះលោកនិងមិត្តភក្ដិតែងតែដើរលេងនៅ”បុរីសូវៀត”ជាទីកន្លែងរស់នៅរបស់ជំនាញការសូវៀតនិងក្រុមគ្រួសារ។
“ពេលរសៀលគេរួមជាមួយប្រពន្ធកូនដើរផ្សារហើយគេរៀនភាសាវៀតណាមដើម្បីប្រាស្រ័យជាមួយអ្នកតំបន់។ រីឯកុមារវៀតណាមនៅហ្នឹងកន្លែងក៏រៀនភាសារុស្ស៊ីហើយពេលឃើញជនជាតិរុស្ស៊ីក៏សំដែងការជំរាបសួរជាភាសារុស្ស៊ីយ៉ាងសប្បាយរីករាយដែរ”។
អាចនិយាយបានថារោងចក្រវារីអគិ្គសនីHoa Binh ជាសំណង់មួយលើពិភពលោកដែលពិបាកកសាងបំផុត។ នាយកក្រុមហ៊ុនវារីអគិ្គសនី Hoa Binh លោក Nguyen Van Minh បានថ្លែងថា
“ក្នុងការងារអប់រំពីវប្បធម៌ចំពោះសហគ្រាសយើងខ្ញុំតែងតែបើកការប្រលងស្វែងយល់ ពីដំណើរការកសាងនិងអភិវឌ្ឍន៍របស់រោងចក្រវារីអគិ្គសនី Hoa Binh ដើម្បីកម្មាភិបាលបុគ្គលិកចងចាំជានិច្ចនូវការជួយឧបត្ថម្ភដ៏ធំធេងរបស់រដ្ឋាភិបាលនិងប្រជាជនសហភាពសូ វៀតមុននេះហើយបច្ចុប្បន្នជាប្រទេសរុស្ស៊ីក្នុងការកសាងសំណង់នេះ”។
រោងចក្រវារីអគិ្គសនី Hoa Binh ជាមោទនភាពរបស់ប្រជាជនវៀតណាមនិងជានិមិត្តរូបនៃចំណងមិត្តភាពប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាមនិងរុស្ស៊ីផង៕
MINH LONG – TO TUAN