រឿងរ៉ាវអំពី​ទង់ជាតិពីវិមានតម្កល់សពលោកប្រធានហូជីមិញនៅកោះ Co To

(VOVWORLD) -
រឿងរ៉ាវអំពី​ទង់ជាតិពីវិមានតម្កល់សពលោកប្រធានហូជីមិញនៅកោះ Co To - ảnh 1ទង់ជាតិពីវិមានតម្កល់សពលោកប្រធានហូជីមិញនៅកោះ Co To

Co To គឺជាស្រុកកោះរបស់ខេត្ត Quang Ninh ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីដីគោក ជាមួយកោះធំតូចជាង ៤០ ។ នៅពេលឆ្លងរលកទៅកាន់កោះ Co To ម្ដងៗ ភ្ញៀវទេសចរមានអារម្មណ៍រំជួលចិត្តនៅពេលគយគន់វិមានលោកប្រធានហូជីមិញ ទស្សនាកេរ្កិ៍ដំណែលជាតិពិសេស មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញ ហើយកាន់តែមានមោទនាភាព នៅពេល ដែលចូលរួមពិធីបង្ហូតទង់មាតុភូមិនៅកណ្ដាលសមុទ្រភាគទ្រឦសាន។

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៦១ លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនាកោះCo To និងជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននិងប្រជាជននៅកោះ។ ផ្ដើមចេញពីសារៈសំខាន់ និងទីតាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាអធិបតេយ្យភាពដែនទឹកជាតិរួមជាមួយនឹងមនោសញ្ចេតនាដ៏ពិសេសរបស់លោកចំពោះកោះ Co To ហើយស្របតាមបំណងប្រាថ្នារបស់កងទ័ព និងប្រជាជននៅកោះ លោកប្រធានហូជីមិញបានយល់ព្រមអនុញ្ញាតឲ្យសាងសង់រូបសំណាករបស់លោកនៅលើកោះ កាលលោកនៅរស់។ នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៩៦៨ស្រុកកោះ Co To បានសម្ពោធរូបសំណាកលោកប្រធានហូជីមិញ នៅកន្លែងដែលលោកឈរនិយាយជាមួយកងទ័ព និងប្រជាជននៅលើកោះកាលពីអតីតកាល។

ក្នុងពេលនោះ បង្គោលទង់នៅស្រុកកោះ Co To ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ សកាលវិទ្យាល័យគមនាគមន៍ និងដឹកជញ្ជូនបានសម្របសម្រួលជាមួយបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញសាងសង់សំណង់នេះ ហើយប្រគល់ជូនស្រុកកោះ Co To។ កម្ពស់បង្គោលទង់នៅស្រុកកោះ Co To គឺដូចគ្នាទៅនឹងបង្គោលទង់នៅទីលាន Ba Dinh រដ្ឋធានីហាណូយ។ កន្លែងនេះគឺជាដែនសមុទ្រដែលមានពន្លឺថ្ងៃ និងខ្យល់បោកបកយ៉ាងច្រើន ដូច្នេះហើយ មូលដ្ឋានគ្រឹះនៃសំណង់ត្រូវបានរចនាឡើងយ៉ាងរឹងមាំ ធានាថាអាចធន់នឹងខ្យល់ និងព្យុះកម្រិត ១២ ហើយអាចមានអាយុកាលជាង ៧០ ឆ្នាំ។ ជាពិសេស ទង់មាតុភូមិដែលប្រើប្រាស់ក្នុងពិធីបង្ហូតទង់ជាតិត្រូវបានបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញប្រគល់ជូនកងទ័ព និងប្រជាជនស្រុកកោះ Co To។

លោកស្រី Nguyen Thi Thanh Thai លេខា និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំកោះ Thanh Lan (ស្រុក Co To) បានចែករំលែកថា៖ នាយប់ថ្ងៃទី ១៩ មេសា ឆ្នាំមុន ពិធីដ៏ពិសិដ្ឋ និងឧឡារិកមួយត្រូវបានប្រារព្ធឡើងនៅទីលាន Ba Dinh នៅចំពោះវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញ។ ទង់ជាតិនៅទីលាន Ba Dinh ដែលមានទទឹង ៤,៥ ម៉ែត្រ បណ្តោយ ៦,២  ម៉ែត្រក៏ត្រូវបានបង្ហូតចុះជាបណ្ដើរៗ ហើយត្រូវបានលោកឧត្តមសេនីយត្រី Bui Hai Son មេបញ្ជាការនៃបញ្ជាកាដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញប្រគល់ជូនប្រធានគណៈកម្មាធិការប្រជាជនស្រុក Co To លោក Nguyen Viet Dung តំណាងកងទ័ព និងប្រជាជនស្រុកកោះ Co To៖ “ដំណើរទទួលទង់មាតុភូមិពីវិមានតម្កល់សពលោកប្រធានហូជីមិញមកកាន់ស្រុកកោះ Co To គឺជាមោទនភាពនិងទំនួលខុសត្រូវ ដែលបង្ហាញពីឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជននៅលើកោះ។ ពេលឃើញទង់ជាតិបក់រវីកៗនៅបង្គោលទង់ទីលាន Ba Dinh ហើយបានបក់ររីកៗនៅបង្គោលទង់អធិបតេយ្យភាពរបស់ស្រុកកោះ Co To ជាថ្មីម្ដងទៀត នាងខ្ញុំមានអារម្មណ៍រំភើបហាក់បីដូចជាទង់ជាតិនោះផ្ទុកនូវសេចក្តីស្រឡាញ់របស់រដ្ឋធានីហាណូយ និងប្រទេសជាតិទាំងមូលចំពោះកោះសមុទ្រ Co To អញ្ចឹង”។

នាថ្ងៃទី២៦ ខែមេសា ឆ្នាំមុន ស្រុក Co To បានរៀបចំពិធីបើកសម្ពោធបង្គោលទង់មាតុភូមិនៅលើកោះ ក្នុងឱកាសរំលឹកខួបលើកទី ៦១ ទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាស្រុក Co To។ ចាប់តាំងពីពេលនោះមក ពិធីគោរពទង់ជាតិដ៏ពិសិដ្ឋត្រូវបានប្រារព្ធឡើងនាថ្ងៃច័ន្ទដើមសប្តាហ៍ជាប្រចាំ ហើយពិធីបង្ហួតទង់ជាតិចុះ និងបង្ហូតទង់ជាតិឡើងបានប្រព្រឹត្តិទៅក្នុងពិធីបុណ្យទានដ៏សំខាន់ៗ និងនាយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍រៀងរាល់សប្តាហ៍។ លោក Nguyen Van Duong នាយករងមណ្ឌលកេរ្កិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយបានចែករំលែកថា៖ “កាលនៅរស់ Co To គឺជាកន្លែងតែមួយគត់ ដែលលោកបានយល់ព្រមឲ្យសាងសង់ រូបសំណាករបស់ខ្លួន ហើយតាមនោះបង្ហាញពីមនោសញ្ចេតនា និងទឹកចិត្តរបស់លោកប្រធានសម្រាប់ស្រុក Co To។ នាបច្ចុប្បន្ន ស្រុកកោះបានសាងសង់លំហវប្បធម៌ រួមមានវិមាន ប្រាសាទធ្វើសក្ការបូជាលោកប្រធានហូជីមិញ។ ពិធីបង្ហូតទង់ជាតិនៅស្រុកកោះគឺមានអត្ថន័យ ជាពិសេសគឺនៅដែនកោះសមុទ្រមាតុភូមិ។ នៅពេលដែលភ្ញៀវទេសចរមកលេងស្រុកកោះ Co To ម្តងៗ នឹងកាន់តែស្រឡាញ់ស្រុកកំណើត មាតុភូមិ ហើយមានការទទួលខុសត្រូវថែមទៀតចំពោះការការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមផងដែរ។

រឿងរ៉ាវអំពី​ទង់ជាតិពីវិមានតម្កល់សពលោកប្រធានហូជីមិញនៅកោះ Co To - ảnh 2ពិធីប្រគល់ជូនទង់មាតុភូមិ

ចម្រៀងភ្លេងជាតិបានបន្លឺឡើងគ្របដណ្ដើមលើស្នូរសម្លេងរលក ក្រសែភ្នែកទាំងអស់បានឆ្ពោះទៅទង់ជាតិ ដែលត្រូវបានបង្ហូតឡើងជាបណ្ដើៗ ហើយ បក់រវីកៗនៅកំពូលបង្គោលទង់ ដែលមានកម្ពស់ ២៧.៩ ម៉ែត្រ ជាមួយអារម្មណ៍រំភើប និងមោទនភាព។ លោក Ha Van Duy ភ្ញៀវទេសចរម្នាក់មកពីខេត្ត Lang Son បានចែករំលែកថា៖ “នៅពេលដែលភ្លេងជាតិត្រូវបានបន្លឺឡើង ខ្ញុំមានអារម្មណ៍ប្លែកៗ ហើយពិតជាពិសិដ្ឋណាស់។ មកស្រុកកោះ Co To ក្នុងថ្ងៃដ៏ពិសេស ហើយបានចូលរួមពិធីបង្ហូតទង់ជាតិ ខ្ញុំពិតជាមានកិត្តិយស គោរព និងមោទនភាពចំពោះជាតិមាតុភូមិណាស់”។ 

កាលទៅទស្សនាកោះ លោកប្រធានហូជីមិញបានទូន្មានថា៖ “ថ្វីត្បិតតែរដ្ឋធានីហាណូយនៅឆ្ងាយពីកោះក៏ដោយ ប៉ុន្តែបក្ស និងរដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិនៅកោះ ហើយមានបំណង់ថា ជនរួមជាតិសាមគ្គីគ្នា ខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍។ "។ ជាង៦០ ឆ្នាំក្រោយ កុលបត្រ កុនធីតាវៀតណាមបានទៅកាន់កោះ ឈនៅក្រោមវិមានលោកប្រធានហូជីមិញនិងច្រៀងភ្លេងជាតិ ឆ្ពោះទៅទង់ជាតិក្រហម ផ្កាយមាស់ ដែលកំពង់បក់រវីកៗនិងដែនសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ ដើម្បីសន្យាជាមួយលោកនឹងបន្តកសាង និងអភិវឌ្ឍន៍កោះ Co To ឲ្យកាន់តែសម្បូធូធារថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ