រោងល្ខោនធំជានិមិត្តរូបមួយនៃទីក្រុងហូជីមីញ

(VOV 5)_បើមានឱកាសមកទស្សនាទីក្រុងហូជីមីញគឺអ្នកទេសចរនឹងឃើញផ្ទះ​ជា​​​​​
ច្រើន​ដែលបានកសាងឡើងតាមស្ថាបត្យកម្មបារាំង។ រោងល្ខោនធំនៃទីក្រុង
ហូជីមីញជាសំណង់១បែបនេះ។ អាស្រ័យដោយមានអាយុកាលរាប់រយឆ្នាំនិង
ផ្សារភ្ជាប់ជាមួយប្រវតិ្តសាស្រ្តអភិវឌ្ឍន៍នៃទីក្រុងរោងល្ខោនធំបានក្លាយទៅជា
ទីកន្លែងទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។

រោងល្ខោនធំជានិមិត្តរូបមួយនៃទីក្រុងហូជីមីញ - ảnh 1
រោងល្ខោនធំជានិមិត្តរូបមួយនៃទីក្រុងហូជីមីញ

          រោងល្ខោនធំទីក្រុងហូជីមីញឬហៅថារោងល្ខោនក្រុងស្ថិតនៅលើវិថី 
Dong Khoi ខ័ណ្ឌ១ក្រុងហូជីមីញ។ ទោះបីជាមានអាយុកាលជាងមួយរយ​ឆ្នាំហើយ
ក្តី​តែ​នា​វសព្វថ្ងៃសំណង់នេះនៅតែរក្សាបាននូវសោភ័ណ្ណភាពយ៉ាង​ល្អ​ប្រណិត​

ដ៏​​​ដែល​។​​ ​រោងល្ខោនធំត្រូវបានបើកការដ្ឋានសាងសង់​កាលពីឆ្នាំ១៨៩៨​ហើយ​​បាន​
កសាង​រួចរាល់ជាស្ថាពរនិងបើកសម្ពោធនាថ្ងៃទី១ខែមករាឆ្នាំ១៩០០។ ​សំណង់នេះ
​ត្រូវបានកសាងឡើងតាមរចនាបទ Gothique ដែលគេនិយមចូល​ចិត្ត​យ៉ាងខ្លាំងនៅ
ប្រទេសបារាំងនាសតវត្សទី១៩និងដើមសតវត្សទី២០។ ចំណុច​លេចធ្លោបំផុតនៃ
ទម្រង់ស្ថាបត្យកម្មនេះគឺការគួបផ្សំយ៉ាងចំណានរវៀង​ស្ថាបត្យកម្មជាមួយការឆ្លាក់
រូប។ ប្រភពចំណាប់អារម្មណ៍សំរាប់ក្រុមស្ថាបត្យករ​គូប្លង់រោងល្ខោននេះគឺផ្អែកលើ​
គំរូរោងល្ខោន Ganier Opera និង Palais Petit នៅក្រុង Paris ​រួមជាមួយបទ​ពិសោធន៍​
ពីការសាងសង់រោងល្ខោនធំ​ក្រុង​ហា​ណូយ​ទៀតផង។​ស្តីអំពីបញ្ហា​នេះ​ស្ថាបត្យករ 
Nguyen Huu Thai នៅក្រុង​ហូជីមីញ​បានឲ្យដឹងថា​

          នៅពេលមកដល់ទីនេះជនជាតិបារាំងបានប្តេជ្ញាចិត្តកសាងក្រុងនេះឲ្យក្លាយ
ទៅជាទីក្រុងទំនើបមួយតាមបែបអឺរ៉ូប។ជាពិសេសគេចូលចិត្តសាងសង់បណ្តា​
មហាវិថីហើយនៅចំណុចផ្លូវបែកជា៣ឬបែកជា៦តែងតែមានសំណង់ធំៗដើម្បី​
បង្កើតចំណាប់អារម្មណ៍។ រោងល្ខោនធំនៃទីក្រុងគឺជាស្នាដៃមួយក្នុងចំណោម
សំណង់ទាំងនោះ។នាគ្រានោះសំណង់ជាច្រើនរបស់បារាំងផ្សាភ្ជាប់ជាមួយ
រចនាបទថ្មី​ដោយគួបផ្សំរវាងរបៀបស្ថាបត្យកម្មលោកខាងលិចជាមួយលោកខាង
កើត។​សំភារះជាកំបោរនិងសារធាតិស្អិតរមួតរបស់វៀតណាមតែក្បូរក្បាច់របៀប
បារាំង។
ក្បូរក្បាច់និងរូបចំឡាក់ជាចំណុចលេចធ្លោនៃរោងល្ខោនដោយទាំងនៅខាងក្រៅ

ក៏ដូចជាខាងក្នុងនិងគ្រឿងសង្ហសរឹមនានាសុទ្ឋតែបានសូនបដិមានិងរូប​ចម្លាក់​ប
ណ្តែត។ ក្លោងទ្វារធំត្រូវបានក្បូរក្បាច់តាមម៉ូតសិល្បៈដូចរោងល្ខោន Petit Palais​
ដែលត្រូវបានសាងសង់ឡើងនារយៈពេលដូចគ្នា។ ​ក្រៅពីជាន់ក្រោម​នៅ​មាន​ពីរ
​ជាន់ទៀតជាមួយកៅអីចំនួន១៨០០។​ គំរូក្បូរក្បាច់និងរូបសំណាក​ទាំងអស់​​សុទ្ឋ
តែបានបណ្តាវិចិត្រករបារាំងឆ្លាក់ដូចគំរូ​នៃបណ្តារោងល្ខោន​នៅប្រទេស​បារាំងចុង
សតវត្សទី១៩ដែរ។

          នាគ្រាដំបូងរោងល្ខោនក្រុងហូជីមីញជាក​​ន្លែងលេងកំសាន្តរបស់ពួកអ្នក
មាន​ជនជាតិបារាំង។ ចំរៀងនិងល្ខោនទាំងឡាយដែលបានយកមកសំដែងនៅ
ទីនេះគឺបំរើឲ្យអ្នកធំក្នុងរដ្ឋអំណាចអាណានិគមនិយម។ ប៉ុនែ្តនាឆ្នាំ១៩៤៤រោង
ល្ខោននេះត្រូវយន្តហោះនៃកងទ័ពសម្ព័នមិត្តទំលាក់គ្រាប់បែកបណ្តាលការខូច
ខាតយ៉ាង​ធ្ងន់ធ្ងរហើយក៏ឈប់ធ្វើសកម្មភាពដែរ។ នាឆ្នាំ១៩៥៦រោងល្ខោនត្រូវ
បានជួសជុល​និងដូរមុខងារជាទីស្តីការសភាជាន់ទាបរដ្ឋអំណាចសាធារណៈរ
ដ្ឋវៀតណាម។ ​បន្ទាប់ពីឆ្នាំ១៩៧៥កន្លែងនេះត្រូវបានស្តារមុខងារដើមជារោង
ល្ខោនឡើងវិញ។​កាលពីឆ្នាំ១៩៩៨រដ្ឋអំណាចទីក្រុងហូជីមីញបានបើកការ
ជួសជុលធំដោយការ​បំពាក់​ប្រព័ន្ធអំពូលភ្លើងបំភ្លឺនិងសូរសព្ទទំនើបៗសំរាប់
សំដែងសិល្បៈគ្រប់រូប​ភាព​ដូចជាចំរៀងល្ខោននិងOpera។ រហូតមកដល់សព្វ
ថ្ងៃនេះរោងល្ខោនក្រុងហូជី​មីញជាទីកន្លែងទេសចរណ៍គួរឲ្យទាក់ទាញទឹក
ចិត្ត។ លោកNguyen Anh Tu ​ជា​ទេសចរ​ម្នាក់​មកពីក្រុងហាយហ្វង់បានសំ
ណោះសំណាលថា

          ខ្ញុំដឹងថានេះជាកន្លែងទេសចរណ៍ល្បីឈ្មោះដែលជាសំណង់ស្ថាបត្យកម្ម
ដ៏វិសេសវិសាលតាមម៉ូតបារាំង។ មើលទៅរោងល្ខោននេះមានរូបរៀងសម
ស្របទៅនឹងទិដ្ឋភាពសួនផ្កាខាងមុខនិងវិថីនានានៅជុំវិញ។

          ឆ្លងអាយុកាល២សតវត្សមករោងល្ខោនក្រុងហូជីមីញមិនត្រឹមតែជា
អាស័យដ្ឋានវប្បធម៍ផ្សាភ្ជាប់ជាមួយការចុះឡើងនៃប្រវតិ្តសាស្រ្តប៉ុណ្ណោះ
ថែមទាំងជានិមិត្តរូបមួយនៃទីក្រុងនេះទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ