រដូវផ្កាបាក់វីតនៅខេត្ត Ha Giang

(VOVWORLD) - នៅប៉ុន្មានខែចុងឆ្នាំ ខេត្តព្រំដែន Ha Giang នៃមាតុភូមិបានគ្របដណ្ដប់ទៅដោយពន្លឺព្រះអាទិត្យ ។ ជួរភ្នំថ្មត្រចៀកឆ្មាខ្មៅត្រូវបានប្រែទៅជា ពណ៌ស និងពណ៌ផ្កាឈូក។ អស់រយៈពេលជាច្រើនជំនាន់មកហើយ ផ្កាបាក់វីតបានក្លាយទៅជាផ្កាដ៏វិសេសវិសាលនៃតំបន់ខ្ពង់រាបថ្ម ហើយនៅរដូវផ្ដារីកម្ដងៗ ភ្ញៀវទេសចរបានអញ្ជើញមកទឹកដីនេះយ៉ាងច្រើនកុះករ។

 

 

រដូវផ្កាបាក់វីតនៅខេត្ត Ha Giang - ảnh 1រដូវផ្កាបាក់វីតនៅខេត្ត Ha Giang

កាលពីយូរណាស់មកហើយ ផ្កាបាក់វីតគឺជាប្រភេទផ្កា ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនា នៅពេលមកដល់ខេត្ត Ha Giang ម្ដងៗ។ ផ្កាបាក់វីតបាន ដុះនៅលើ ទូលភ្នំ តាមផ្លូវធ្វើដំណើរ តាមជ្រលងភ្នំ និងលើច្រាំងថ្មត្រចៀកឆ្មានៅតាមជម្រាលភ្នំ។ ទេសភាពនៃផ្កាបាក់វីតបានធ្វើឲ្យតំបន់ខ្ពង់រាបថ្មកាន់តែមានភាពរ៉ូម៉ង់ទិក។ លោក Tong Quang Khai ប្រធានផ្នែកព័ត៌មានភ្ញៀវទេសចរណ៍ ស្រុក Quan Ba បានឲ្យដឹងថា ខេត្ត Ha Giang មិនមែនជាតំបន់តែមួយគត់ដែលមានផ្កាបាក់វីតនោះទេ ប៉ុន្តែផ្កាបាក់វីតនៅខេត្តនេះបានក្លាយទៅជាពាណិជ្ជសញ្ញាជាមួយមហោស្រពផ្កាបាក់វីតដ៏ល្បីឈ្មោះ។ លោកបានសំណេះសំណាលថា៖ “នៅពេលអញ្ជើញមកដល់ខ្ពង់រាបថ្ម Dong Van ចាប់ពីខែតុលា ដល់ចុងខែធ្នូនោះ ភ្ញៀវទេសចរនឹងមានអារម្មណ៍ភ្ញាក់ផ្អើល ព្រោះថា ខ្ពង់រាបថ្មបានគ្របដណ្ដប់ដោយផ្កាបាក់វីតពណ៌ផ្កាឈូកដ៏គួរឱ្យទាក់ទាញ។ ផ្កាបាក់វីតបានក្លាយទៅជាអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ខេត្ត  Ha Giang”។

នាបច្ចុប្បន្ននេះប្រជាជននៅខេត្ត Ha Giang បានដាំផ្កាបាក់វីតដើម្បីធ្វើជាម្ហូបអាហារផង និងបម្រើភ្ញៀវទេសចរនៅពេលមកដល់ខេត្ត Ha Giang ក្នុងឱកាសចុងឆ្នាំទៀតផង។ លោក Vi Ngoc Tinh លេខាគណៈកម្មាធិការបក្សឃុំ Quan Ba ស្រុក Quan Ba បានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំឃុំបានផ្ដោតសំខាន់លើការដាំដុះផ្កាបាក់វីត ហើយផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២១ ឃុំបានដាំជាង ១០ ហិកតា។ ដោយមានសម្រស់ធម្មជាតិនោះ ផ្កាបាក់វីត មិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរនៅពេលអញ្ជើញមកទស្សនា និងថតរូបប៉ុណ្ណោះទេ ប្រជាជនថែមទាំងបានប្រមូលផលពីដើមផ្កាបាក់វីត ដើម្បីបិតស្រា ធ្វើនំដ៏ឆ្ងាញ់ពិសារទៀតផង។ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ ឃុំនឹងធ្វើការពង្រីកផ្ទៃដីប្រកបផ្កាបាក់វីត លើកកម្ពស់គុណភាពផលិផល ដែលធ្វើពីផ្កាបាក់វីត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាលើកកម្ពស់ប្រាក់ចំណូលជូនប្រជាកសិករផងដែរ”។

រដូវផ្កាបាក់វីតនៅខេត្ត Ha Giang - ảnh 2គ្រាប់បាក់វីតនៅខេត្ត Ha Giang

នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលរដូវផ្កាបាក់វីតរីកមកដល់ម្ដងៗនោះ ខេត្ត Ha Giang បានរៀបចំពិធីបុណ្យផ្កាបាក់វីត។ ក្នុងឱកាសនេះ ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិរាប់ពាន់នាក់បានអញ្ជើញមកដល់ខេត្តព្រំដែននេះ ដើម្បីបានគយគន់ផ្ទាល់ភ្នែកនូវសម្រស់ដ៏ធំមហិមានៃខេត្ត Ha Giang និង ផ្កាបាក់វីតរីកដ៏រ៉ូម៉ង់ទិកផងដែរ។ លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “មហោស្រពផ្កាបាក់វីតគឺស្ថិតក្នុងយុទ្ធសាស្ត្រកសាងផលិតផលទេសចរណ៍ខេត្ត Ha Giang ។ តាមរយៈការតភ្ជាប់ជាមួយមន្ទីរ ស្ថាប័ននានា ក្នុងនោះមានមន្ទីរកសិកម្ម ដើម្បីរួមជាមួយប្រជាជនរៀបចំផែនការដាំដុះផ្ការបាក់វីតនៅតាមចំការនានានៅឧទ្យានភូគព្ភសាស្ត្រខ្ពង់រាបថ្ម Dong Van សម្រាប់ប្រជាជនបង្កបង្កើនផល ធ្វើអាជីវកម្ម និងរកប្រាក់ចំណូលពីភ្ញៀវទេសចរ។ ក្រោយមក ប្រជាជនអាចប្រមូលផលផ្កាបាក់វីត ដើម្បីផលិតចេញផលិតផលដូចជាស្រា និងនំ សំដៅរកប្រាក់ចំណូលបន្ថែម។ នេះគឺជាការតម្រង់ទិសដៅ សម្រាប់យើងខ្ញុំបង្កើតផលិតផលទេសចរណ៍នៅតំបន់តំបន់ឧទ្យានភូគព្ភសាស្ត្រ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ”។

រដូវផ្កាបាក់វីតនៅខេត្ត Ha Giang - ảnh 3នំដែលធ្វើពីផ្កាបាក់វីតនៅខេត្ត Ha Giang

អញ្ជើញមកដល់ខ្ពង់រាបថ្ម Ha Giang ភ្ញៀវទេសចរណ៍អាច " check in " នៅគោលដៅទេសចរណ៍ Thach Son Than ឃុំ Quyet Tien ស្រុក Quan Ba ដែលជាកន្លែងដាំផ្កាបាក់វីតដ៏ធំទូលាយ; ឬជ្រលងភ្នំ Sung La ស្រុក Dong Van ដែលជាកន្លែងគយគន់សម្រស់រ៉ូម៉ង់ទិករបស់ផ្កាបាក់វីត ។ នៅស្រុក Dong Van ភ្ញៀវទេសចរអាចឆ្លងកាត់ឃុំ Pho Cao ហើយនៅទីនេះមានវាលផ្កាដ៏ធំទូលាយលាតសន្ធឹងពីជ្រលងភ្នំមួយទៅជ្រលងមួយទៀត។ ក្រៅពីនោះ នៅឃុំ Lung Cu ដែលមានបង្គោលដងទង់ជាតិ Lung Cu ខ្ពស់បំផុតនៅ ខេត្ត Ha Giang នោះ ផ្កាបាក់វីតបានរីកស្គុសស្គាយពេញផ្លូវឃុំ រួមជាមួយសម្រស់នៃពណ៌ផ្កាកូឡាប ដែលលាតសន្ធឹងនៅតាមវាលស្រែជម្រាលភ្នំជាថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ