របរត្បាញកន្ទេលនៅភូមិ Hoi ខេត្ត Thai Binh
Lan Anh -  
(VOVWORLD) /  
VOVWORLD_ភូមិ Hoi ចំណុះឃុំ Tan Le ស្រុកHung Ha ខេត្ត Thai Binh
ភាគខាងជើងវៀតណាមមានរបរធ្វើកន្ទេលតាំងពីយូរមកហើយ។ កន្ទេលភូមិ
Hoi ត្រូវបានត្បាញដោយបច្ចេកទេសដ៏ល្អប្រណិតហើយជាផលិតផលសិប្បកម្ម
ល្បីល្បាញនៅក្នុងខេត្តនិងទូទាំងប្រទេសទៀតផង។ អ្នកភូមិ Hoiបានជ្រើស
រើសកក់ ក្រចៅនិងវត្ថុធាតុដើមល្អបំផុតដើម្បីបង្កើតឡើងកន្ទេលមាន
សោភ័ណភាពស្អាតនិងគុណភាពខ្ពស់។
ពីទីក្រុង Thai Binh ធ្វើដំណើរប្រមាណ៤០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងទៅ
ដល់ភូមិ Hoiជាមួយផលិតផលល្បីឈ្មោះនោះគឺកន្ទេលHoi។ នៅក្នុងវិហារគោរព
បូជាលោក Pham Don Le ភ្ញៀវនឹងបានស្ដាប់រឿងរ៉ាវស្ដីពីអ្នកបង្កើតរបរត្បាញ
កន្ទេលHoiនេះ។រឿងដំណាលថារបរត្បាញកន្ទេលមាននៅតំបន់នេះតាំងពីយូរ
ហើយតែផលិតផលមិនសូវស្អាត។លុះដល់សតវត្សទី១៥មានលោក Pham Don
Leជាមន្ត្រីក្នុងរាជវាំងបាននាំបច្ចេកទេសថ្មីៗពីប្រទេសក្រៅមកបង្រៀនឲ្យ
អ្នកភូមិ។ចាប់តាំងពីនោះមកកន្ទេលដែលត្រូវបានត្បាញមានគុណភាពល្អ
ជាងដោយចម្រៀកកក់ស្មើគ្នារួមជាមួយពណ៌ចំរុះស្រស់ស្អាត។ផលិតផលនៃភូមិ
Hoiកាន់តែបានអតិថិជននិយមចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។ក្រោយមក
អ្នកភូមិប្រសិទ្ធិនាមលោក Pham Don Leជាអ្នកបង្កើតរបរត្បាញកន្ទេលព្រម
ទាំងកសាងវិហារគោរពបូជាលោក។
នាសព្វថ្ងៃ ភូមិ Hoiនៅរក្សាបាននូវរបរប្រពៃណីរបស់ខ្លួនដោយបង្កើត
បានផលិតផលកន្ទេលគ្រប់មុខដើម្បីលក់ឲ្យអតិថិជនមកពីគ្រប់ទិសទី។តាម
លោក Ngo Duy Lien ជាសិប្បករមានបទពិសោធន៍យូរឆ្នាំបានឲ្យដឹងថានៅឃុំ
Tan Leមានគ្រួសារចំនួន៣២០០គ្រួ ក្នុងនោះមានដល់៨០%ប្រកបមុខរបរ
ត្បាញកន្ទេលហើយជារៀងរាល់ឆ្នាំធ្វើបានកន្ទេលរាប់លានលក់ចេញទីផ្សារ។លោក
បាននិយាយាថា
“ របរនេះអភិវឌ្ឍន៍ខ្លាំងបំផុតក្នុងអំឡុងទសវត្សទី៦០និង៧០នៃសតវត្ស
មុន។នាគ្រានោះគ្រួសារទាំងអស់មនុស្សគ្រប់រូបសុទ្ធតែប្រើប្រាស់កន្ទេល។កន្ទេល
Hoiមានលក្ខណៈពិសេសគឺស្អាតនិងប្រើជាប់។ដោយហេតុនេះមនុស្សពីគ្រប់ទិសទី
តែងតែមកស្រុកខ្ញុំទិញកន្ទេល”។
|
កន្ទេល Hoiត្រូវបានជ្រលក់ពណ៌ចំរុះគ្រប់ប្រភេទស្រេចទៅតាមតម្រូវការរបស់អតិថិជន |
កន្ទេលHoiមានច្រើនប្រភេទក្នុងទំហំខុសពីគ្នាដែលមុននេះធ្វើដោយដៃតែ
ឥឡូវគេត្បាញដោយម៉ាស៊ីនវិញ។ អ្នកស្រី Nguyen Thu Lua ជាអ្នកត្បាញកន្ទេលមួយ
រូបក្នុងភូមិបានរៀបរាប់ថា
“ មុននេះត្បាញកន្ទេលដោយដៃយឺតណាស់។ឥឡូវត្បាញដោយម៉ាស៊ីនលឿនជាង
និងរកបានចំណូលគ្រាន់បើ។កាលពីមុនគ្នា២នាក់ក្នុងមួយថ្ងៃធ្វើបាន៤កន្ទេល
ឥឡូវម្នាក់ត្បាញដោយម៉ាស៊ីនបាន៤០កន្ទេលក្នុងរយៈពេលដូចគ្នា។ដោយបាន
ប្រាក់ខែកើនឡើងបងប្អូនក្នុងភូមិសប្បាយរីករាយណាស់”។
ដោយស្ថិតនៅក្បែរទន្លេធំ២គឺទន្លេក្រហមនិងទន្លេ Luoc បានជាប្រជា
កសិករនៅភូមិHoiមានលក្ខណៈងាយស្រួលក្នុងការដាំដុះដំណាំកក់និងក្រចៅ
ដែលជាវត្ថុធាតុដើមសំខាន់២ប្រភេទសំរាប់ត្បាញជាកន្ទេល។ ដោយពង្រីកបាន
នូវឧត្តមភាពអំពីប្រភពវត្ថុធាតុដើមរួមជាមួយបច្ចេកទេសមូរ ខារ អន្ទងសរសៃ
កក់និងសរសៃក្រចៅជាប្រពៃណីនោះ អ្នកភូមិHoiបានបង្កើតឡើងស្នាដៃដ៏វិសេស
វិសាល។កន្ទេល Hoiត្រូវបានជ្រលក់ពណ៌ចំរុះគ្រប់ប្រភេទស្រេចទៅតាមតម្រូវកា
ររបស់អតិថិជន។ក្នុងនោះមានកន្ទេលត្បាញរូបផ្កាកុឡាប ផ្កាឈូកឬអក្សរមាន
ន័យថាអាយុយឺនយូរ។ប្រការទាំងនេះបានធ្វើឲ្យកន្ទេល Hoiត្រូវបានប្រជាជន
និយមចូលចិត្តមករកទិញជារៀងរហូត៕
Lan Anh
-VOVWORLD