រហាត់ទឹកនៅឃុំBan Bo ខេត្ត Lai Chau

VOVWORLD_រូបភាពរហាត់ទឹកជាប្រព័ន្ធទាញយកទឹកពីស្ទឹង ព្រែក
បានក្លាយទៅជាចំណុចពិសេសនៅតំបន់ព្រៃភ្នំប៉ែកពាយព្យប្រទេសវៀត
ណាម។ឃុំBan Bo ចំណុះ ស្រុក Tam Duong ខេត្តLai Chau ជាកន្លែងដែល
មានរហាត់ទឹកច្រើនបំផុតនៅ​ក្នុងតំបន់​ពាយព្យ។ជារៀងរាល់ថ្ងៃរហាត់
ទឹកទាំងនេះទាញយកទឹកពីជ្រោះមកស្រោចស្រពដំណាំនៅស្រែចំការនាំ
មកនូវជីវភាពរស់នៅសំបូរសប្បាយជូនបងប្អូនគ្រប់ជនជាតិនៅទីនេះ។

          មានចំងាយប្រមាណ៣៥គីឡូម៉ែត្រពីទីក្រុងLai Chau ឃុំBan Boជា
កន្លែងរស់នៅ​របស់​ជនរួមជាតិជនជាតិ Muong  Dao  Lao ។​ផ្ដើមចេញ
ពីតម្រូវការធារាសាស្រ្ត​នៅ​តំបន់​ខ្ពង់រាប​នេះប្រព័ន្ធរហាត់ទឹកត្រូវបាន
បង្កើតឡើងសំដៅឆ្លៀតប្រើកំលាំងចរន្តទឹក​ហូរ​ក្នុងអូរដើម្បីនាំយកទឹក
ទៅវាលស្រែនិងភូមិឃុំ។សហគមន៍បណ្ដាជនជាតិនៅឃុំBan Boត្រូវបាន
ចាត់ទុកជាអ្នកធ្វើរហាត់ទឹកពូកែបំផុតដោយផលិតចេញរហាត់ទឹកធំ
តូចគ្រប់ប្រភេទដែលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។

        រហាត់ទឹកនៅឃុំBan Boមានកំពស់ប្រមាណ៨ម៉ែត្រដែលធ្វើអំពី
វត្ថុធាតុ​ដើម​ធម្មជាតិ។​តាមលោកLu Van Hung ជាជនជាតិThai នៅឃុំ
Ban Boបានឲ្យដឹងថា ​ការ​ច្នៃរហាត់ទឹកនេះ មុនដំបូងគេជ្រើសរើសដើម
ឈើល្អមួយដើម្បីធ្វើភ្លៅរហាត់។បន្ទាប់មក គេកាប់ពកចាស់ៗក្នុងព្រៃ
ដើម្បីធ្វើកាំ។លោកLu Van Hungបានថ្លែងថា

    “បើកែច្នៃរហាត់ទឹកមានកំពស់ប្រមាណ៥ម៉ែត្រនោះគឺខ្ញុំប្រើកាំចំនួន
ពី៤២ដល់៤៤ដែលកាំនីមួយៗមានប្រវែងជាង២ម៉ែត្រ។បន្ទាប់មកដាប់
ប្រហោងលើភ្លៅរហាត់រួចដោតកាំចូលឲ្យស្មើគ្នា។រួចយកផ្ដៅចងកាំឲ្យជាប់
ជារហាត់។ចុងក្រោយខ្ញុំធ្វើស្លាបកាំនិងបំពង់រៀបអមជាមួយនឹងរហាត់”។

        ពេលដាក់ឲ្យធ្វើសកម្មភាព កំលាំងចរន្តទឹកហូរក្នុងអូរនឹងរុញសន្ទះ
ជាកាំៗពន្លិចក្នុងទឹកហើយបង្វិលរហាត់ទាំងស្រុង។រហាត់នឹងវិលបំពង់
នានាឲ្យចាប់ផ្ដើមដួសទឹក។ពេលណាបំពង់ទាំងនេះវិលមកដល់ត្រង់ចំណុច
សំយុងចុះគឺវានឹងចាក់ទឹកដែលដួសបាននោះចូលក្នុងទធ្វើពីឬស្សីឬឈើ
ហើយទឹកនឹងហូរតាមទនេះទៅកាន់វាលស្រែ ចំការនឹងភូមិឃុំបំរើជីវភាព
រស់នៅរបស់ប្រជាពលរដ្ឋ។

រហាត់ទឹកនៅឃុំBan Bo ខេត្ត Lai Chau - ảnh 1
រហាត់ទឹកនៅឃុំBan Bo


                រហាត់ទឹកនៅឃុំBan Bo ស្រុក Tam Duong ខេត្ត Lai Chauនិយាយ
ដោយឡែកនិង​នៅតំបន់ពាយព្យវៀតណាមនិយាយរួមបានបង្ហាញឲ្យឃើញ
នូវវប្បធម៌របស់ប្រជាជននៅតំបន់ព្រៃភ្នំក៏ដូចជាភាពប៉ិនប្រសប់របស់ជាង
បង្កើតឡើងរហាត់ទឹកទាំងនោះដែរ។អ្នកស្រីHoang Thoជាភ្ញៀវទេសចរមួយ
រូបមកពីទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម​បានឲ្យដឹងថា

       “ក្នុងបញ្ជីកន្លែងទេសចរណ៍នៅតំបន់ពាយព្យគឺខ្ញុំតែងតែចង់បានទៅ
ទស្សនាប្រព័ន្ធរហាត់ទឹកនៅឃុំBan Bo។តាមរយៈនោះខ្ញុំបានយល់ច្បាស់ថែម
ទៀតពីសមត្ថភាពច្នៃ​ប្រឌិតរបស់​ប្រជាជនក្នុងតំបន់។មកទស្សនាឃុំBan Bo
ខ្ញុំបានរៀនបច្ចេកទេសកែច្នៃ​រហាត់ទឹករួមទាំងស្វែងយល់ពីជីវភាពរស់នៅ
ប្រចាំថ្ងៃរបស់អ្នកភូមិ ទៅចាប់ត្រីក្នុងជ្រោះនិងធ្វើម្ហូបរបស់ជនជាតិ​ Thai
ទៀតផង”។

        រួមជាមួយរបាំ Xoe  ពិធីបុណ្យXen muong និងបុណ្យអង្ករថ្មីនោះ រូបភាព
រហាត់ទឹក​បាន​ផ្សាភ្ជាប់ជាមួយជីវភាពរស់នៅវប្បធម៌និងស្មារតីរបស់បងប្អូន
គ្រប់ជនជាតិ​នៅ​តំបន់​បែកពាយព្យនៃប្រទេសជាតិ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ