ល្បាក់ទឹក Ban Gioc - ល្បាក់ទឹកធំស្គឹមស្គៃនៅតំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) - ខេត្ត Cao Bang មិនត្រឹមតែមានភាពល្បីល្បាញអាស្រ័យដោយកន្លែងប្រវត្តិ សាស្ត្រនានាដូចជា ជ្រោះលេនីន និងគុហារ Pac Bo ប៉ុណ្ណោះទេ ថែមទាំងត្រូវ បានធម្មជាតិប្រទានអោយមានរមណីយដ្ឋានដ៏ស្រស់បំព្រងជាច្រើនដូចជា រូងភ្នំ Nguom Ngao បឹង Thang Hen និងជាពិសេសគឺល្បាក់ទឹក Ban Gioc ដែលជា ល្បាក់ទឹកធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
ទេសភាពនៃល្បាក់ទឹក Ban Gioc |
Cao Bang ជាខេត្តព្រៃភ្នំមួយដែលភាគខាងជើងនិងភាគឦសានជាប់ជា មួយខេត្ត Guangxi របស់ចិន។ ល្បាក់ទឹក Ban Gioc ស្ថិតនៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ដែលមានចម្ងាយជាង៣៣០គីឡូម៉ែត្រពីរដ្ឋធានី ហាណូយ។ ល្បាក់ទឹក Ban Gioc បានភ្ជាប់ជាមួយរឿងស្នេហារបស់គូស្នេហ៍ជន ជាតិ Tay មួយគួ។ តាំងពីយូរលង់ណាស់មកហើយ មានក្រមុំជនជាតិ Tay ម្នាក់ដ៏ស្រស់ស្អាត លើសគេនៃ Ban Gioc (ភូមិ Gioc) ត្រូវបានព្រះអង្គម្ចាស់សព្វព្រហទ័ប្រតិព័ទ្ធ។ ប៉ុន្តែ ក្រមុំនេះបានស្នេហ៍បុរសម្នាក់នៅភូមិក្បែរ អញ្ចឹងនាងបានបដិសេធសេចក្ដីស្នេហា របស់ព្រះអង្គម្ចាស់។ ព្រះអង្គម្ចាស់ខឹងសម្បារ ហើយចាត់បញ្ជូនអាមាតទៅចាប់ក្រមុំមកដក់ឃុំក្នុងព្រះបរមរាជវាំង។ ដឹងរឿង បុរសជាសង្សារបស់នាងបានទៅ សង្គ្រោះនាងដោយមិនអើពើដល់អាយុជីវិតខ្លួនទេ។ នាថ្ងៃដែលគូសង្សារត់គេច ខ្លួនចេញពីព្រះបរមរាជវាំងនោះ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលច្រើន ថ្ងៃ ហើយរហូតដល់ភ្លៀងឈប់ធ្លាក់ បានកើតមានឡើងល្បាក់ទឹកធំចំនួន២។ ដើម្បីរំលឹកដល់រឿងស្នេហាដ៏ស្មោះត្រង់ប៉ុន្តែគួរអោយអាណិតអាសូររបស់គូ សង្សានោះ ប្រជាជនបានដាក់ឈ្មោះល្បាក់ទឹកនោះថា Ban Gioc។
យោងតាមសន្ធិសញ្ញាស្ដីពីព្រំដែនគោករវាងវៀតណាមនិងចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៩បានកំណត់ថា ល្បាក់ទឹកតូចគឺស្ថិតនៅក្នុងដែនដី វៀតណាម ហើយល្បាក់ទឹកធំត្រូវបានបែងចែករវាងវៀតណាមនិងចិន។ ល្បាក់ ទឹកធំមានកំពស់៧០ម៉ែត្រ ជម្រៅ៦០ម៉ែត្រ និងទទឹង៣០០ម៉ែត្រ ដែលបានចែក ជា៣ជាន់ ដោយមានល្បាក់ទឹកទាំងធំទាំងតូចខុសគ្នាជាច្រើន។ នៅជើងល្បាក់ ទឹកមានទន្លេធំទូលាយមួយដែលត្រូវបានទាំងប្រទេសវៀតណាមនិងចិនប្រើ ប្រាស់រួម។ នាបច្ចុប្បន្ន ល្បាក់ទឹក Ban Gioc គឺជាខ្សែព្រំដែនធម្មជាតិមួយរវាង វៀតណាមនិងចិនផងដែរ។ អនុសេនីយ៍ឯក Do Ngoc Hao ប្រធានប៉ុស្តិ៍គ្រប់គ្រង ការពារព្រំដែនល្បាក់ទឹក Ban Gioc បានអោយដឹងថា៖
“ល្បាក់ទឹក Ban Gioc មានផ្នែកចំនួន២។ ផ្នែកមួយជាល្បាក់ទឹកធំដោយមាន ៣ជាន់ ហើយផ្នែកមួយទៀតគឺល្បាក់ទឹកតូច។ ល្បាក់ទឹកស្ថិតនៅលើទន្លេ Quay Son ដែលមានប្រភពពីចិន ហូរឆ្លងកាត់ឃុំចំនួន៥របស់វៀតណាម ហើយវិល ហូរត្រឡប់មកចិនវិញ”។
មើលពីចម្ងាយ ល្បាក់ទឹក Ban Gioc ដូចទៅនឹងខ្សែសូត្រពណ៌សដ៏ទន់ភ្លន់ មួយ ដែលរំលេចលើព្រៃភ្នំដ៏ខៀវស្រងាត់។ នាពេលដែលមានពន្លឺព្រះអាទិត្យ ចែងចាំងពន្លឺលើល្បាក់ទឹក បានបង្កើតឡើងខ្សែឥន្ធូផ្លេកៗគួរអោយចាប់អារម្មណ៍។ អនុសេនីយ៍ឯក Do Ngoc Hao បានអោយដឹងថែមទៀតថា៖
“ដើម្បីអភិវឌ្ឍទេសចរណ៍នៅល្បាក់ទឹក Ban Gioc អាជ្ញាធរតំបន់បានជ្រើស រើសល្បាក់ទឹកនេះជាគោលដៅស្នូលនៅក្នុងតំបន់ទេសចរណ៍ទឹកដី Cao Bang។ អាជ្ញាធរបានអំពាវនាវអោយវិនិយោគិនជាច្រើនបោះទុនអភិវឌ្ឍតំបន់ទេស ចរណ៍នេះ។ ចំពោះកងកម្លាំងការពារព្រំដែននោះ គឺដោយមានភារកិច្ចរក្សា គ្រប់ គ្រង ការពារព្រំដែន សន្តិសុខនិងសណ្ដាប់ធ្នាប់ បានរួមចំណែកជាមួយអាជ្ញាធរ តំបន់ធានាសន្តិសុខនៅតំបន់ល្បាក់ទឹក Ban Gioc”។
កាលពីឆ្នាំ១៩២២ ល្បាក់ទឹក Ban Gioc ត្រូវបានពណ៌នាក្នុងឯកសារនៃមន្ទីរ ភូគម្ភសាស្ត្រឥណ្ឌូចិនថា៖ នេះជាតំបន់ស្អាតបំផុតនៃ Tonkin (មានន័យថាភាគ ខាងជើង)។ ប្រសិនបើមិនដោយសារតែចម្ងាយឆ្ងាយនិងការធ្វើដំណើរពិបាកនោះ គឺទីកន្លែងនេះពិតជាសក្ដិសមដើម្បីអោយភ្ញៀវទេសចរមកទស្សនាជាមួយនឹង រូងភ្នំ ស្ពានអក្សរ Z ឆ្លងកាត់ទន្លេ និងជាពិសេសគឺល្បាក់ទឹកយក្ស ដែលត្រូវបាន ជនអឺរ៉ុបស្គាល់ដល់តាមឈ្មោះថាល្បាក់ទឹក Ban Gioc នោះផងដែរ។ នាឆ្នាំ ១៩៩៧ ល្បាក់ទឹក Ban Gioc ត្រូវបានទទួលស្គាល់ជារមណីយដ្ឋានថ្នាក់ជាតិ។ យោងតាមគេហទំព័រ Wikipedia បានអោយដឹងថា ល្បាក់ទឹក Ban Gioc ជា ល្បាក់ទឹកធំទី៤លើពិភពលោកក្នុងចំណោមល្បាក់ទឹកដែលស្ថិតនៅលើខ្សែ ព្រំដែនរវាងប្រទេសបណ្ដាប្រទេស (បន្ទាប់ពីល្បាក់ទឹក Iguazu រវាងប្រេស៊ីល និងអាហ្សង់ទីន ល្បាក់ទឹក Victoria រវាង Zambia និង Zimbabwe និងល្បាក់ទឹក Niagara រវាងកាណាដានិងអាមេរិក)។ ទស្សនាវដ្ដីទេសចរណ៍ជាច្រើនលើ ពិភពលោកក៏បានជ្រើសរើសល្បាក់ទឹក Ban Gioc ជាល្បាក់ទឹកមួយក្នុងចំណោម ល្បាក់ទឹកស្អាតបំផុតទាំង១០លើពិភពលោកផងដែរ។ អ្នកស្រី Joyce ភ្ញៀវ ទេសចរបារាំងម្នាក់បានចែករំលែកថា៖
“ខ្ញុំកំពុងចូលរួមដំណើរស្ម័គ្រចិត្តនៅវៀតណាម។ ក្រុមរបស់ខ្ញុំស្នាក់នៅ ទីក្រុងហាណូយ ហើយថ្ងៃនេះយើងខ្ញុំបានទៅទស្សនាល្បាក់ទឹក Ban Gioc។ នៅទីនេះមានបរិយាកាសបរិសុទ្ធ ហើយទេសភាពដ៏ស្រស់បំព្រងណាស់។ នៅ បារាំងគ្មានល្បាក់ទឹកណាដូចទៅនឹងល្បាក់ទឹកនេះទេ”។
ប្រជាជននៅខេត្ត Cao Bang តែងតែដំណាលអោយជំនាន់ក្រោយៗអំពី រឿងស្នេហាដ៏ស្មោះត្រង់ទាក់ទិនដល់ល្បាក់ទឹក Ban Gioc។ ពួកគេបាននិយាយ ថា ល្បាក់ទឹកធំមាន៣ជាន់ ដែលក្នុងនោះ២ជាន់ជាប់គ្នាដូចទៅនឹងរូបភាពគូ សង្សាមួយគូកំពុងអោបគ្នាអញ្ចឹង។ គូសង្សានោះកំពុងយំ ហើយទឹកភ្នែករបស់ពួកគេ ស្រក់ចុះបានក្លាយទៅជាល្បាក់ទឹក Ban Gioc។ តាំងពីយូរណាស់មកហើយ ល្បាក់ទឹក Ban Gioc បានក្លាយទៅជាប្រភពគំនិតគ្មានទីបញ្ចប់ចំពោះសិល្បៈករ ជាច្រើន ដើម្បីនាពេលនិយាយដល់ខេត្ត Cao Bang ម្ដងៗ មនុស្សគ្រប់រូបសុទ្ធតែ នឹករលឹកដល់ល្បាក់ទឹក Ban Gioc ដោយផ្សាភ្ជាប់នឹងរឿងស្នេហាជាអមតៈនេះតែម្ដង៕