លំហវប្បធម៌សាលាភូមិ Dong Lac
THU HOA -  
(VOVWORLD) - ចាប់តាំងពីដើមឆ្នាំ២០១៧មក កេរដំណែលសា លាភូមិ Dong Lac នៅវិថីបុរាណទីក្រុងហាណូយត្រូវបានជួសជុលឲ្យក្លាយទៅជាទីកន្លែងថែរក្សានូវសោភ័ណភាពប្រពៃណីនិងសម័យក្នុងការច្នៃប្រឌិតវិចិត្រសិល្បៈ។ នៅសាលាភូមិមួយនេះក៏តែងតែ រៀបចំការជួបប្រាស្រ័យរវាងក្រុមអ្នកសិក្សាស្រាវជ្រាវជាមួយសិល្បករសិល្បការិនីនឹងមហាជនដែលស្រលាញ់ចូលចិត្តវប្បធម៌សិល្បៈ ប្រពៃណីជាតិផងដែរ
ចាប់តាំងពីដើមឆ្នាំ២០១៧មក កេរដំណែលសាលាភូមិ Dong Lac នៅវិថីបុរាណទីក្រុងហាណូយត្រូវបានជួសជុលឲ្យក្លាយទៅជាទីកន្លែងថែរក្សានូវសោភ័ណភាពប្រពៃណីនិងសម័យក្នុងការច្នៃប្រឌិតវិចិត្រសិល្បៈ។ នៅសាលាភូមិមួយនេះក៏តែងតែរៀបចំការជួបប្រាស្រ័យរវាងក្រុមអ្នកសិក្សាស្រាវជ្រាវជាមួយសិល្បករសិល្បការិនីនឹងមហាជនដែលស្រលាញ់ចូលចិត្តវប្បធម៌សិល្បៈប្រពៃណីជាតិផងដែរ។
នាពេលរសៀលមួយខែតុលានៅសាលាភូមិ Dong Lac លេខ៣៨ វិថី Hang Dao ខណ្ឌ Hoan Kiem ក្រុងហាណូយ។ សិល្បករពីយ៉ាណូQuoc Trung កំពុងសំណេះសំណាលជាមួយក្រុមទស្សនិកជនប្រមាណ២០នាក់ពីការកំសាន្តតូរ្យតន្រ្តីក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
“ដូចខ្ញុំបានជំរាបហើយថាសូរសព្ទមានឥទ្ធិពលយ៉ាងខ្លាំង។ សំលេងពីយ៉ាណូធ្វើឲ្យមនុស្សយើងមានចំណាប់អារម្មណ៍ដ៏រ៉ូម៉ង់ទិក។ បើយើងស្ដាប់កំសាន្តបទភ្លេងមួយនាពេលព្រឹកនោះវានឹងជួយយើងមានបន្ថែមថាមពល”។
ដើម្បីធ្វើឲ្យសាលាភូមិ Dong Lac ក្លាយទៅជាទីកន្លែងផ្លាស់ប្ដូរវប្បធម៌សំរាប់មហាជនក្រុមហ៊ុនចំកាត់ Quoc te Tam Son បានបង្កើត ឡើងលំហវប្បធម៌ Hanoia ជាមួយកម្មវិធីដ៏សម្បូរបែប។ ក្នុងនោះជារៀងរាល់មួយខែម្ដងគេបើកកម្មវិធីក្រោមប្រធានបទ”តូរ្យតន្រ្តី - “មិត្តភក្ដិ” “ចុងក្រោយ”។ ស្ដីពីសកម្មភាពទាំងនេះលោក Nguyen Thanh Binh ជាអ្នកសម្របសម្រួលលំហវប្បធម៌ Hanoiaបានឲ្យដឹងថា
“ប្រធានបទទាំងឡាយមានលក្ខណៈជ្រាលជ្រៅដែលនាំមកនូវផលប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឧទាហរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺយើងខ្ញុំនិយាយពីវិធីតុបតែងទីសក្ការបូជាសំរាប់សែនព្រែនដូនតា។ លើកនេះយើងខ្ញុំពិភាក្សាពីរឿងតន្រ្តី។ ក្នុងកម្មវិធីនាខែវិច្ឆិកាខាងមុខយើងខ្ញុំនឹងយកប្រធានបទកេរដំណែលមកជំរាបមហាជន”។
រួមជាមួយការផ្លាស់ប្ដូរយោបល់ពីបញ្ហាវប្បធម៌ នៅក្នុងលំហវប្បធម៌ Hanoia សាលាភូមិ Dong Lac នៅតាំងបង្ហាញនិងឧទ្ទេសនាមពីផលិតផលសិប្បកម្មមួយចំនួនដូចជាវត្ថុខ្មុកម្រ័ក្សណ៍ សូត្រ ក្រដាស Do និងកន្សែងប៉ាក់ដោយដៃទៀតផង។
សិល្បករពីយ៉ាណូQuoc Trung កំពុងសំណេះសំណាលជាមួយក្រុមទស្សនិកជន |
ជាកេរដំណែលមួយកន្លែងរបស់រដ្ឋធានីហាណូយ សាលាភូមិ Dong Lac គោរពបូជាទេវតា Cao Son, Linh lang, Bach Ma ហើយក៏ជាកន្លែងលក់ផលិតផលក្រណាត់សូត្រក្នុងរជ្ជកាលស្ដេច Le សតវត្សទី១៦ដែរ។នាឆ្នាំ២០០០សាលាភូមិត្រូវបានជួសជុលឡើងវិញដោយមានមុខមាត់ថ្មីដ៏ល្អស្អាត។ តាមអ្នកស្រី Nguyen Kim Nhung នាយិកាទទួលបន្ទុកទីផ្សារនៃ Hanoia បានថ្លែងថា
“គណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងគណៈកម្មការគ្រប់គ្រងវិថីបុរាណហាណូយបានសហការជាមួយ Hanoia ដើម្បីជួសជុលនឹងតុបតែងសាលាភូមិនេះឲ្យមានសោភ័ណភាពល្អប្រណិត។ យើងខ្ញុំរក្សាដដែលនូវលំហសក្ការបូជាសែនព្រេននៅជាន់ទី២ហើយបង្ហាញនូវប្រវតិ្តសាស្រ្តរបស់សាលាភូមិនិងផ្សារនៅជាន់ទី១ព្រមទាំងលើកតម្កើងនូវរបរសិប្បកម្មវិចិត្រសិល្បៈវៀតណាមតាមរយៈការតាំងបង្ហាញទំនិញខ្មុកម្រាក់ ផលិតផលផ្ដៅឬស្សីនិងវត្ថុធ្វើពីថ្ម”។
នាបច្ចុប្បន្ន សាលាភូមិ Dong Lac ជាកេរដំណែលទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនា៕
THU HOA