វត្ត Dau-ដើមកំណើតរបស់ពុទ្ឋសាសនាវៀតណាម។
PHAM TIEN-HAI YEN -  
(VOV) /  
វត្ត Dauនៅ ខែត្រBacNinhភាគខាងជើងវៀតណាម
|
Vovworld- វត្ត Dauមានឈ្មោះផ្សេងទៀតដូចជា៖ Dien Ung-Phap Van-Thien Dinh
និង Co Chau ។វត្ត Dau ត្រូវបានសាងសង់ឡើងនាសតវត្សន៍ទី២ក្រោយគ្រិស្ត
សករាជ។វាមានទីតាំងស្ថិតនៅបន្ទាយបុរាណ Luy Lauហើយត្រូវបានជួសជុល
កែលំអរជាច្រើនលើកច្រើនសារ។ការជួសជុលកែលំអរថ្មីនេះត្រូវបានធ្វើឡើងនា
សតវ្សន៍ទី១៧ក្រោមរាជកាល បណ្តាស្តេចLe។ដូចជាវត្តនានានៅភាគខាងជើង
វៀតណាមវត្ត Dauផុសគំនិតនៃស្ថាបត្យកម្មបូពា៏ប្រទេសប្រពៃណី។ អគារចំនួន
៤ជួរតភ្ជាប់គ្នាមានរាងបួនជ្រុងដែលព័ទ្ឋជុំវិញអគារសារវន្តគឺអគារខាងមុខអគារ
នៅកណ្តាលនិងអគារខាងក្រោយ។វត្ត Dauក៍ជាទីកន្លែងធ្វើសក្ការះបូជាបណ្តា
ទេវតាក្នុងដំបន់តាមទំនៀមទំលាប់ជំនឿរបស់ពុទ្ឋសាសនានៅរាជកាលបណ្តា
ស្តេច Le។ហេតុនេះហើយព្រះពុទ្ឋ Man Nuong ទេពធិតាពពក-ទេពធិតាភ្លៀង-ទេពធិតារន្ទះនិងទេពធិតាពន្លឺក៍ត្រូវបានធ្វើសក្ការះបូជានៅទីនេះផងដែរ។វត្ថុដ៍មានតំលៃដូចជាបន្ទះឈើចម្លាក់ស្តីពីព្រះធម្មរបស់ពុទ្ឋសាសនាឬក្រិត្យស្តេច
ចំនួន៦ចុះផ្សាយនៅរាជកាលបណ្តាស្តេចNguyenនៅបានថែរក្សាវត្ត Dauដដែល។នាខែធ្នូឆ្នាំ២០១៣កន្លងទៅវត្ត Dauត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកេរ្តិ៍ដំណែល ពិសេសថ្នាក់ជាតិ។លោក Tran Dinh Luyen អនុប្រធានអចិន្រ្តៃសមាគមវិទ្យាសាស្រ្ត
និងប្រវត្តិសាស្រ្តខែត្រ Bac Ninh ចាត់ទុកថា៖“ វត្ត Dau និងវត្ត But Thap សក្តិសម
ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែល ពិសេសថ្នាក់ជាតិ។យើងត្រូវផ្សព្វផ្សាយឲ្យ
បានច្រើនថែមទៀតសំរាប់ប្រជាជនយល់បានតំលៃវប្បធម៌និងស្ថាបត្យកម្មនៃ កេរ្តិ៍ដំណែលនេះ។វត្តទាំង២នេះនិងទ្រពសម្បត្តិទាំងឡាយគប្បីអភិរក្សឲ្យនេះ
តែបាន។ “
|
ឆ្លងកាត់រយះពេលដ៍យូអង្វែងមក វត្ត Dauនៅជានាមដ្ឋាន១ដែលទាក់ទាញអ្នកធ្វើ
ធម្មយាត្រាជាច្រើនកុះករនៅក្នុងនិងក្រៅប្រទេសដែលមកស្វែងយល់ប្រភពដើម
របស់ពុទ្ឋសាសនាវៀតណាម។ទីកន្លែងនេះបានក្លាយទៅជាមោទនភាពរបស់អ្នក
តំបន់នេះ។លោកស្រី Bui Thi Loiអ្នកតំបន់១រូបចាត់ទុកថា៖“ ខ្ញុំមានមោទនភាព
យ៉ាងខ្លាំងអំពីវត្តបុរាណនេះ។នេះជាវត្តបុរាណ១ក្នុងចំណោមវត្តចំណាស់ទីបំផុតនៅ
ប្រទេសវៀតណាម។វាជាដើមកំណើតរបស់ពុទ្ឋសាសនានិងជាវត្តស្អាត១ក្នុងចំណោម
វត្ត ស្អាតបំផុតនៅតំបន់អាស៊ីអក្នេយ៍។ “
|
ចំណែកឯលោក Nguyen Duy Khoa ប្រធានគណះវប្បធម៌ឃុំThanh Khuong ស្រុក
Thuan Thanhខែត្រBac Ninhអោយដឹងថា៖“ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយសារ
បានកើតធំដឹងក្តីឡើងនៅស្រុកកំណើតរបស់ពុទ្ឋសាសនាវៀតណាម។ទោះបីជាទៅ
ទីកន្លែងណាធ្វើការរកស៊ីនៅទីកន្លែងណាក្តីប៉ុន្តែអ្នកភូមិជាច្រើននាក់ នៅវិលត្រឡប់
មកចូលរួមបុណ្យ វត្ត Dauវិញដែលបានរៀបចំឡើងនាថ្ងៃទី៨ខែទី៤តាមច័ន្ទគតិជា
ប្រចាំឆ្នាំ។ “
នៅភាគខាងជើងវៀតណាមមានពិធីបុណ្យជាច្រើនដែលក្នុងនោះអ្នកចូលរួមទាំង
ឡាយបួងសួងឲ្យមានអាកាសធាតុអំណោយផលការបង្កបង្កើនផលទទួលបានផ្លែផ្កា។បន្ទាប់ពីពិធីសក្ការះនោះគឺនៅមានល្បែងលេងកំសាន្តប្រជាប្រិយ៍និងការប្រកួតកីឡា។នេះត្រូវបានចាត់ទុកជាពិធីបុណ្យពុទ្ឋសាសនាធំបំផុតនៅតំបន់Bac Bo (ភាគខាងជើង
វៀតណាម)៕
PHAM TIEN-HAI YEN
-VOV