វិថីរាត្រីព្រះបរមរាជវាំង Hue - លំហទេសចរណ៍ ដ៏វិសេសវិសាល

(VOVWORLD) - ការបង្កើតវិថីរាត្រីនៅតំបន់ព្រះបរមរាជវាំង Hue នឹងក្លាយជាចំណុចលេចធ្លោក្នុងផែនការស្តារ ឧស្សាហកម្មទេសចរណ៍សេវាកម្មឡើងវិញរបស់ខេត្ត Thua Thien Hue ក្រោយជំងឺរាតត្បាតកូវីដ-១៩។ ការបង្ហាញឡើងវិញអំពីរាជធានី Hue បុរមបុរាណទីកន្លែងដែលភ្ញៀវទេសចរអាចកំសាន្តឈុតសសំដែងសិល្បៈជាច្រើនប្រភេទ ឆ្លងបទពិសោធន៍ល្បែងលេងប្រជាប្រិយ ស្វែងយល់ពីរបរប្រពៃណី និងទទួលបានម្ហូបអាហារ Hue  ក៏ជារបៀបដើម្បីបង្កើនតម្លៃនៃមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានីHue ជាបេតកភ័ណ្ឌវប្បធម៌មនុស្សជាតិមួយរបស់វៀតណាម ដែលត្រូវបាន UNESCO ទទួលស្គាល់ផងដែរ។
វិថីរាត្រីព្រះបរមរាជវាំង Hue - លំហទេសចរណ៍ ដ៏វិសេសវិសាល - ảnh 1វិថីរាត្រីព្រះបរមរាជវាំង Hue - លំហទេសចរណ៍ ដ៏វិសេសវិសាល

គម្រោងរៀបចំ "វិថីរាត្រីនៅតំបន់ព្រះបរមរាជវាំង Hue" ជាមួយនឹងលំហខាងក្រៅបរិវេណព្រះបរមរាជវាំងរួមមានដងផ្លូវចំនួន ៤ នៅជុំរិញ Dao Noi Hue គឺ៖ វិថី ២៣ សីហា វិថី Dang Thai Than, វិថី Le Huan និងវិថី Doan Thi Diem ។ នាបច្ចុប្បន្ន គណៈកម្មាធិការប្រជាជនទីក្រុង Hue បានតុបតែងវិថីទាំង ៤ ខ្សែនេះ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនាថ្ងៃទី ២២ មេសាខាងមុខ។ 

វិថីបុរាណព្រះបរមរាជវាំង Hue នឹងបង្ហាញលំហអំពីរាជធានី Hue បុរមបុរាណខុសប្លែកពីលំហទំនើប មមាញឹកជាមួយហាងបារ និងភោជនីយដ្ឋាន ដែលបានបើកទ្វារដល់ម៉ោង ២ ទៀបភ្លឺ។ អញ្ជើញមកដល់វិថីរាត្រីព្រះបរមរាជវាំងនោះ ភ្ញៀវទេសចរណ៍អាចរីករាយជាមួយការសំដែងសិល្បៈជាច្រើនប្រភេទ ឆ្លងបទពិសោធន៍លេងល្បែងប្រជាប្រិយ របរប្រពៃណី និងទទួលទានម្ហូបអាហារ Hue។ លោកស្រី Ho Thi Kim Cuc ពលរដ្ឋ នៅទីក្រុង Hue ម្នាក់ដែលរស់នៅក្បែរតំបន់ព្រះបរមរាជវាំង Hue បានសំណេះសំណាលថា៖“នារយៈពេលកន្លងមក ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធំធេងខ្លាំងដល់វិស័យទេសចរណ៍និយាយរួម និង ខេត្ត Thua Thien Hue និយាយដោយឡែក។ ខ្ញុំមើលឃើញថា គោលការណ៍តុបតែងលម្អជុំវិញព្រះបរមរាជវាំងដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យមុខព្រួញរបស់ខេត្តគឺជាគោលការណ៍ដ៏ល្អប្រសើរ ហើយចាំបាច់ត្រូវអភិវឌ្ឍន៍បន្ថែមទៀតផងដែរ។

នាបច្ចុប្បន្ននេះ គណៈកម្មាធិការប្រជាជនទីក្រុង Hue បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌអតីតរាជធានី Hue និង រោងមហោស្រពសិល្បៈប្រពៃណីព្រះបរមរាជវាំង Hue បានឯកភាពគ្នាកសាងកម្មវិធីសិល្បៈប្រចាំសប្តាហ៍។ តាមនោះ រោងមហោស្រពសិល្បៈប្រពៃណីព្រះបរមរាជវាំង Hue បានត្រៀមរៀបចំកម្មវិធី ដើម្បីបម្រើវិថីដើរថ្មើរជើងនារាត្រីព្រះបរមរាជវាំង Hue និងនៅតាមទីកន្លែងសម្តែងក្នុងតំបន់បេតិកភណ្ឌ Hue។ លោក Tran Viet Hung នាយកមជ្ឈមណ្ឌលវប្បធម៌ព័ត៌មានទីក្រុង Hue បានឲ្យដឹងថា៖ “ក្រៅពីវិថីរាត្រីព្រះបរមរាជវាំងដើម្បីជំរុញតម្រូវការទេសចរណ៍នោះ យើងខ្ញុំនឹងផ្ដោតសំខាន់លើសកម្មភាពម្ហូបអាហារ វប្បធម៌ សិល្បៈនាពេលរាត្រី និងបណ្ដាបញ្ហាក្នុងគម្រោងរបស់ទីក្រុងអំពីសកម្មភាពនាពេលរាត្រី ក៏ដូចជាបណ្ដាកម្មវិធីក្នុងរយៈពេលវែង ក្នុងនោះមានវិថីដើរថ្មើរជើង Chu Van An, Pham Ngu Lao និង Nguyen Dinh Chieu ដើម្បីផ្ដោតសំខាន់លើការជំរុញតម្រូវការទេសចរណ៍ក្នុងឆ្នាំ ២០២២ ផងដែរ”។

វិថីរាត្រីព្រះបរមរាជវាំង Hue - លំហទេសចរណ៍ ដ៏វិសេសវិសាល - ảnh 2ពិធីសិល្បៈនៅវិថីរាត្រីព្រះបរមរាជវាំង Hue

លោក Vo Le Nhat ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានចាត់ទុកថា បណ្ដាសេវាកម្មទេសចរណ៍ លំហវប្បធម៌ វីថីដើរថ្មើរជើងនៅតាមសួនឧទ្យាននៅតាមមាត់ទន្លេ Huong ទាំងសង្ខាង នឹងជួយប្រជាជន និងភ្ញៀវទេសចរមានជម្រើសឆ្លងបទពិសោធន៍នារាត្រីជាច្រើន នៅពេលមកដល់ទីក្រុង Hue៖“ផលិតផលវិថីរាត្រីព្រះបរមរាជវាំង Hue គឺខុសប្លែកពីតំបន់វិថីរាត្រីផ្សេងទៀតនៅក្នុងភូមិសាស្ត្រទីក្រុង ក៏ដូចជាតំបន់នានានៅទូទាំងប្រទេស។ វិថីរាត្រីព្រះបរមរាជវាំង Hue មានលក្ខណៈដ៏វិសេសវិសាល នៅត្រង់ថា មានកម្មវិធីសិល្បៈដែលមានលក្ខណៈបេតិកភណ្ឌ វប្បធម៌ប្រជាប្រិយ ដើម្បីរួមវិភាគទានដល់សិល្បៈតាមដងវិថីដើរថ្មើរជើងនេះផងដែរ”។

ក្រៅពីផ្លូវដើរថ្មើរជើងនៅជំរុញព្រះបរមរាជវាំង ក្នុងឆ្នាំនេះ ទីក្រុង Hue ក៏នឹងធ្វើអាជីវកម្មលើផ្សាររាត្រី Dong Ba ផងដែរ។ តំបន់ផ្សាររាត្រីនេះនឹងក្លាយទៅជាកន្លែងទិញទំនិញរបស់ភ្ញៀវទេសចរ និងសហគមន៍នាពេលរាត្រី រួមជាមួយសេវាកម្មម្ហូបអាហារដ៏វិសេសវិសាលរបស់ទីក្រុង Hue ។ សកម្មភាពទេសចរណ៍នាពេលទាំងនេះនឹងបន្តជួយបង្កើនតម្លៃនៃបណ្ដុំកេរ្កិ៍ដំណែលអតីតរាជធានី Hue ដែលជាបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ