វប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam
THU HOA -  
(VOVWORLD) - ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាល វៀតណាមដែលមានឆ្នេរសមុទ្រប្រវែង១២៥គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។
ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាលវៀតណាមដែលមានឆ្នេរសមុទ្រប្រវែង ១២៥ គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។
កត្តាសមុទ្រកោះមានវត្តមានជានិច្ចក្នុងវប្បធម៌រូបីនិងអរូបីនៅទឹកដី Quang Nam ។ នោះគឺវត្ថុបុរាណ ឯកសារស្ដីពីសមុទ្រនិងកោះ ចំណេះដឹងនិងបទពិសោធន៍ស្ដីពីការនេសាទ របរសិប្បកម្មកែច្នៃទំនិញ ពាណិជ្ជកម្មនិងសេវាកម្ម។ ជាពិសេសគឺចំណេះដឹងពីផ្លូវនាវាចរណ៍និងតំបន់នេសាទលើសមុទ្របានសរឲ្យឃើញថាបុព្វបុរសជនជាតិវៀតណាមនៅតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលបានធ្វើម្ចាស់សមុទ្រតាំងពីយូរណាស់មកហើយព្រមទាំងជិះទូកទៅកាន់សីង្ហបុរី Malacca និងចិនដើម្បីលក់ដូរនិងបង្កើតទំនាក់ទំនងពាណិជ្ជកម្មទៀតផង។ តាមលោក Tran Duc ប្រធានការិយាល័យតាំងបង្ហាញនិងស្រាវជ្រាវវត្ថុតាងសារមន្ទីរ Quang Nam បានឲ្យដឹងថា
“ អ្នកនិពន្ធជនជាតិអង់គ្លេសមួយរូបបានសរសេរលើកាសែតថាច្រកទ្វារសមុទ្រ Dai Chiem ដើរតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរទំនិញជាមួយបណ្ដាប្រទេសលើពិភពលោក។ នាវាដែលលិចនៅកោះCu Lao Cham នោះបានបង្ហាញឲ្យឃើញថាកោះនេះជាទីកន្លែងសំខាន់ក្នុងផ្លូវលក់ដូរកុលាលភាជន៍លើសមុទ្រ។ ក្រៅពីនេះ កេរដំណែលវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam ក៏ត្រូវបានបង្ហាញច្បាស់នៅទីកន្លែងបុរាណវិទ្យាមួយចំនួនដូចជាវាល Ong និងវាល Lang ”។
នៅសារមន្ទីរ Quang Nam និងមជ្ឈមណ្ឌលគ្រប់គ្រងអភិរក្សវប្បធម៌ Hoi An នាសព្វថ្ងៃកំពុងរក្សាទុកនូវឯកសារនិងវត្ថុតាងរាប់ពាន់ទាក់ទិនដល់វប្បធម៌សមុទ្រកោះ Quang Nam ដូចជាសំភារៈនេសាទ សំណាញ់និងបុរាណវត្ថុផ្សេងៗដែលបានរកឃើញក្នុងការជីកគាស់សិក្សាសា្រវជ្រាវ។
លើវិស័យវប្បធម៌សិល្បៈរបស់ប្រជាជនខេត្ត Quang Nam រូបភាពកោះសមុទ្រក៏បានស្ដែងឡើងយ៉ាងច្បាស់ដែរ។ ក្នុងនោះមាននៅក្នុងចំរៀង សុភាសិតនិងរឿងនិទានហើយមានទាំងក្នុងឱសថ ម្ហូប ការបើកបរទូកលើសមុទ្រ ការដម្លើងជួសជុលនាវាឬក្នុងជំនឿសាសនាជាដើម។
ខេត្ត Quang Nam សមានឆ្នេរសមុទ្រប្រវែង ១២៥ គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ |
ប្រធានការិយាល័យតាំងបង្ហាញនិងស្រាវជ្រាវវត្ថុតាងសារមន្ទីរ Quang Nam លោក Tran Duc បានឲ្យដឹងទៀតថា
“ចំណេះដឹងរបស់ប្រជាជនពីសមុទ្រតាមរយៈការយល់ដឹងពីទឹកនាចទឹកជោរពីខ្យ់ព្យុះនោះត្រូវបានបង្ហាញច្បាស់ក្នុងកំណាព្យនិងចំរៀងប្រជាប្រិយ។ ចំណេះដឹងប្រជាប្រិយនោះជួយឲ្យគេមានបទពិសោធន៍និងការដោះស្រាយបញ្ហាត្រឹមត្រូវពេលធ្វើដំណើរលើសមុទ្រនិងក្នុងជីវភាពរស់នៅ”។
រូបភាពសមុទ្រក៏មាននៅក្នុងពិធីបុណ្យកសិកម្ម និងពិធីបុណ្យជំនឿសាសនាផងដែរ។ ក្នុងនោះលេចធ្លោបំផុតគឺពិធីបុណ្យ Ba Thu Bon ពិធីបុណ្យ Long Chu ពិធីបុណ្យ Cau Bong និងពិធីបុណ្យសែនត្រីបាឡែន Te Ca Ong។ នៅក្នុងពិធីបុណ្យសែនត្រីនេះក្រុមអ្នកចូលរួមច្រៀងផងធ្វើកាយវិការចែវទូកផងសំដៅពិពណ៌នាជីវភាពរស់នៅរបស់បង ប្អូនអ្នកនេសាទផង។
អាចនិយាយបានថា Quang Nam ជាទឹកដីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌គួរឲ្យទាក់ទាញភ្ញៀវទេសចរមកទស្សនានិងសិក្សាស្រាវជ្រាវ៕
THU HOA