វប្បធម៌ម្ហូបអាហារDong Thap Muoi
To Tuan -  
(VOVWORLD) /  
VOVWORLD_ម្ហូបអាហារនៅភូមិភាគខាងត្បូងនិយាយរួមនិងនៅទឹក
ដីDong Thap Muoiនិយាយដោយឡែកគឺមានពីទំនៀមទំលាប់របស់ប្រជាពល
រដ្ឋតាំងពីយូរមកហើយ។ដោយសារប្រជាជនភាគច្រើនជាកសិករបានជាការ
ហូបចុករបស់គេក៏មានទំនាក់ទំនងជាមួយលក្ខណៈធម្មជាតិនិងការធ្វើពល
កម្មផលិតកម្មកសិកម្មផងដែរ។
Dong Thap Muoiជាទឹកដីសំបូរទៅដោយរុក្ខជាតិនិងសត្វជាច្រើនប្រភេទ។
ជាតំបន់ដីលិចទឹកដ៏ធំល្វឹងល្វើយ តាំងពីយូរណាស់មកហើយDong Thap Muoi
ជាជម្រកត្រីធំមួយរួមជាមួយសត្វបក្សាបក្សីនិងរុក្ខជាតិគ្រប់ប្រភេទ។ទាំង
អស់នេះជាលក្ខណ្ឌអំណោយផលដើម្បីប្រជាពលរដ្ឋក្នុងតំបន់ច្នៃម្ហូបអាហារ
ឆ្ងាញ់និងពិសេសប្លែក។តាមលោក Pham Van Tran ជាអ្នកស្រាវជ្រាវវប្បធម៌
ទេសចរណ៍នៅទឹកដីខេត្ត Dong Thapបានឲ្យដឹងថា
“Dong Thap Muoiជាតំបន់ដីវាលសទំនាបបានជាចំណីអាហាររបស់អ្នក
ស្រុកមានលក្ខណៈពិសេសដោយឡែក។ចំណុចលេចធ្លោនៃម្ហូបអាហារនៅDong
Thap Muoiគឺវាជាម្ហូបធ្វើឡើងបែបធម្មជាតិនិងមានភាពសាមញ្ញ។ក្នុងនោះ
មុខម្ហូបទាំងអស់សុទ្ធតែបានប្រើគ្រឿងផ្សំដ៏សំបូរបែបពីធម្មជាតិដោយមិន
ចាំបាច់យកចិត្តទុកដាក់ខ្លាំងលើបញ្ហាបច្ចេកទេសចំអិននោះឡើយ”។
នៅតំបន់Dong Thap Muoiនេះ ត្រីជាប្រភពគ្រឿងផ្សំសំខាន់ដើម្បីប្រជាជន
ធ្វើម្ហូបជាច្រើនមុខផ្សេងគ្នាមានជាអាទិ៍ ត្រីដុត ត្រីខ ធ្វើសម្លត្រី ម៉ាំត្រីនិងទឹក
ត្រី។និយាយដល់ម្ហូបអាហារនៅDong Thap Muoiអ្នកផងតែងតែគិតដល់មុខ
ម្ហូបត្រីដុត។ដើម្បីធ្វើម្ហូបនេះគេយកត្រីរ៉សមកដោតបញ្ឈរនឹងបន្ទះឬស្សីរួច
ដុតចម្បើងប្រមាណ៦ទៅ៧នាទី។ពេលឆ្អិនគេបេះសាច់ត្រីផ្ទាប់ជាមួយស្លឹក
ឈូកខ្ចីជ្រលក់អំបិលឬទឹកត្រីអំពិលដើម្បីបរិភោគ។នេះជាមុខម្ហូបល្បីបំផុត
នៅទឹកដីDong Thap Muoi។
|
ត្រីដុត នៅDong Thap Muoi |
ម្ហូបមួយមុខផ្សេងទៀតដែលត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តយ៉ាងខ្លាំង
ពេលមកទស្សនាDong Thap Muoiណោះគឺត្រីលិញ។ ត្រីលិញនេះមានរស់ជាតិផ្អែម
ហើយមានឆ្អឹងតិច។នៅរដូវវស្សាជារៀងរាល់ឆ្នាំ ត្រីប្រភេទនេះតាមទឹកជន់ចុះមក
ពេញស្រែបឹងបួ។ប្រជាពលរដ្ឋនេសាទត្រីលិញហើយធ្វើម្ហូបជាច្រើនមុខ។តាមលោក
Tu Be ជាអ្នកនេសាទនៅ Dong Thapបានឲ្យដឹងថា
“ មុននេះគេថាថោកដូចត្រីលិញតែឥឡូវត្រីនេះមានតិចណាស់។ពេលខ្លះ
នៅផ្សារ ត្រីនេះមានដំលៃរហូតដល់ទៅ២សែនដុងក្នុងមួយគីឡូក្រាម។ប្រជាពល
រដ្ឋចូលចិត្តហូបត្រីលិញខសណ្ដែកដី ខម៉ាំឬធ្វើសម្លម្ជូរក៏បានដែរ”។
តាមលោក Tu Beថាក្រៅពីម្ហូបនានាពោលខាងលើអ្នកផងនៅធ្វើសម្លម្ជូរ
ត្រីលិញញ៉ាំជាមួយផ្កាស្នោនិងព្រលិតដែលជារុក្ខជាតិមានតែនៅរដូវទឹកឡើង
ប៉ុណ្ណោះ។ក្រៅពីនេះម៉ាំខក៏ជាម្ហូបពិសេសមួយមុខនៅទឹកដីDong Thap Muoi
ដែរ។ក្នុងនោះគេធ្វើម៉ាំខដោយប្រើគ្រឿងផ្សំធម្មជាតិដែលមាននៅនឹងកន្លែង
ដូចជាត្រីទឹកសាប អន្ទង់ ក្ដាមស្រែរួមជាមួយបន្លែដុះឯងគ្រប់មុខ។
អាចនិយាយបានថាក្រៅពីមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតនោះម្ហូប
អាហារឆ្ងាញ់ពិសេសគ្រប់មុខទាំងនេះជាកត្តាសំខាន់ទាក់ទាញប្រជាជននិង
ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាទឹកដីDong Thap Muoiកាន់តែច្រើន
ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕
To Tuan
-VOVWORLD