វិមានឯកភាព-កេរ្តិដំណែលប្រវត្តិសាស្រ្តនិងវប្បធម៌
LAN ANH -  
(VOVWORLD) /  
|
វិមានឯកភាពជា(រូបថត អិនធឺណែត) |
Vovworld- វិមានឯកភាពគឺស្ថិតនៅវិថីNam Ky khoi nghia ទីក្រុងហូជីមិញ។មុននេះ
វាមានឈ្មោះ” វិមានឯករាជ្យ “ឬវិមាននរោតម ។សំណង់នេះត្រូវបានសាងសង់
ឡើងតាមបទបញ្ជារបស់Ngo Dinh Diem ប្រធានាធិបតីរដ្ឋអំណាចSai Gon នាឆ្នាំ
១៩៦២តាមផែនការប្លង់របស់លោកNgo Viet Thu ស្ថាបត្យករវៀតណាមដំបូងដែល
ទទួលបានពានរង្វាន់Rome។វិមាននេះគឺជាភាពចុះសម្រុងគ្នានៃសោភ័ណ្ឌភាព
ស្ថាតបត្យកម្មទំនើបនិងស្ថាតបត្យកម្មប្រពៃណីចុងបូពា៏។លើផ្ទៃដី១២ហិកតាសំណង់
នេះរួមមាន៣ជាន់និងបានសង់ជារូបចិត្តនុលេខចិនមានន័យថា៖ភ័ពសំណាង។នៅ
វេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០មេសា១៩៧៥ទង់របស់រណសិរ្យជាតិរំដោះ
ភាគខាងត្បូងវៀតណាមបានបក់រវិចលើដំបូលវិមាន។លោកNguyen Huu Chau អតីត
កម្មាភិបាលនៃស្ថានីយ៍ផ្សាយសំលេងរំដោះរំលឹកឡើងវិញថា៖“ ខ្ញុំមានសោមនស្សរីក
រាយយ៉ាងក្រៃលែងដោយបានដឹងថា៖កងទ័ពមកបង្ហូតទង់របស់រណសិរ្យជាតិរំដោះ
ភាគខាងត្បូងវៀតណាមលើដំបូលវិមាន។យើងខ្ញុំម្នាក់ៗនឹករលឹកពេលវេលានេះក៍ដូច
ជាពលីកម្មដ៍ធំធេងរបស់ប្រជាជនវៀតណាម។ “
|
រថក្រោះលេខ៣៩០(រូបថត អិនធឺណែត) |
សំណង់នេះនៅគង់វង្សរហូតតាំងថ្ងៃរំដោះភាគខាងត្បូងវៀតណាមមុននេះ៤០ឆ្នាំ។រថក្រោះលេខ៨៤៣និង៣៩០របស់កងទ័ពប្រជាជនវៀតណាមដែលបានសម្រុកចូល
លានរបស់វិមានឯកភាពនាថ្ងៃទី៣០មេសាឆ្នាំ១៩៧៥នៅទីនោះដដែល។សិល្បការីនី
Thanh Hoaនឹករលឹកថ្ងៃដែលគាត់រួមជាមួយក្រុមកងទ័ពរំដោះច្រៀងនៅវិមាននេះ។គាត់
ប្រាប់ថា៖“យើងខ្ញុំច្រៀងយ៉ាងគគ្រឹកគគ្រេងនៅក្នុងវិមានឯកភាព។យើងខ្ញុំឪបគ្នា
សប្បាយរីករាយយ៉ាងក្រៃលែងពីព្រោះថា៖សង្រ្គាមបានបញ្ចប់និងយើងខ្ញុំត្រូវបានវិល
ត្រឡប់ជួបជុំជាមួយគ្រួសារវិញ។ “
|
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitri Medvedevមកទស្សនាវិមានឯកភាពក្នុងដំណើរ
ទស្សនកិច្ចវៀតណាមនាដើមឆ្នាំ២០១៥(រូបថត អិនធឺណែត) |
នាខែវិច្ឆិកាឆ្នាំ១៩៧៥សន្និសីទពិគ្រោះនយោបាយស្តីពីបញ្ហាឯកភាពភាគខាងជើង
និងភាគខងត្បូងបានប្រព្រឹត្តទៅនៅវិមានឯករាជ្យ។ចាប់ប្រភពពីព្រឹត្តិការណ៍នេះ
វិមានយកឈ្មោះថា៖វិមានឯកភាព។នាឆ្នាំ១៩៧៦វាត្រូវបានទទួលស្គាល់ជាកេរ្តិ៍
ដំណែលប្រវត្តិសាស្រ្តវប្បធម៌ពិសេស។លោកស្រីNguyenThi Thu Hien កម្មាភិបាលមជ្ឈ
មណ្ឌលពន្លឿនទេសចរណ៍ទីក្រុងហូជីមិញអោយដឹងថា៖ជារៀងរាល់ថ្ងៃវិមានឯកភាព
ទទួលភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា។លោកស្រីប្រាប់ថា៖“ ខ្ញុំមានមោទនភាព
ថា៖នៅទីក្រុងហូជីមិញមានកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌ពិសេស។នេះគឺជាកន្លែង
ដែលបានសង្កេតឃើញព្រឹត្តិការណ៍មានលក្ខណះរបត់សំខាន់ក្នុងប្រវត្តិសាស្រ្តរបស់
ប្រជាជាតិវៀតណាម។អាស្រ័យដោយមានវត្ថុអនុស្សាវរីយ៍និងឯកសារដែលបានដាក់
តាំងនៅទីនេះខ្ញុំយល់បន្ថែមអំពីការតស៊ូដំណើរការដោយប្រជាជនវៀតណាមមុននេះ
៤០ឆ្នាំ។ “
តំលៃប្រវត្តិសាស្រ្តភាពដើមនៃស្ថាបត្យកម្មបានធ្វើឲ្យវិមានឯកភាពក្លាយជារមណីដ្ឋាន
១ក្នុងចំណោមរមណីដ្ឋានគួរឲ្យទាក់ទាញនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម៕
LAN ANH
-VOVWORLD