វិសាលភាពស្រស់ត្រកាលនៃបឹងខាងលិច។
PHONG LAN -  
(VOVWORLD) /  
|
វត្ត Tran Quoc នៅបឹងខាងលិច(Internet)។ |
VOVWORLD-ចាប់ដាក់អោយដំណើរការជាផ្លូវការកាលពីខែមិនាឆ្នាំ២០១២
ទួរទេសចរណ៍វប្បធម៏ ប្រវត្តិសាសាស្រ្ត បឹងTayនេះរួមមានកញ្ចប់សេវាកម្មជាច្រើន ដែលក្នុងនោះមានកញ្ចប់ទៅគយគន់មើលទេសភាពHoTay កញ្ចប់រកឃើញ បឹង
ខាងលិចកញ្ចប់ដឹកជញ្ចូនភ្ញៀវនិងសេវាកម្មតាមសំណូមពរ។ក្នុង កញ្ចប់សេវាកម្ម
និមួយៗ ភ្ញៀវទេសចរនឹងបានទៅផ្អៀងផ្អែងមើល ទេសភាពបឹងខាងលិចទៅទស្សនា
Phu Tay Ho វត្ត Vong Thi វត្តTao Sach វត្ត Tran Quoc និងវិហា Quan Thanh ជាដើម។
ទន្ទឹមនឹងនោះភ្ញៀវទេសចរនឹងបានពិសាររសជាតិនៃបណ្តាម្ហូបអាហារល្បីឈ្មោះនៅ
ទីនេះ ដូចជានំបញ្ចុកខ្យង និងនំបង្កងចៀន។ដើម្បីចូលរួមទួរទេសចរណ៍នេះភ្ញៀវ
ទេសចរត្រូវចំណាយប្រាក់ក្នុងម្នាក់ៗពី៥ម៉ឺនដល់៨ម៉ឺនដុងវៀតណាមនិងបណ្តាជើងរ
ថយន្តអគ្គិសនីចាប់ផ្តើមពីម៉ោង៨និង៣០នាទី។
ពេលដែលបណ្តាពន្លឺថ្ងៃចាប់ផ្តើមរះមកលើជួដើមឈើនិងសន្សើមរាត្រីនៅសេសសល់
លើផ្ទៃទឹកបឹងTay។ពីឧទ្យានទឹកហាណូយ រថយន្តអគ្គិសនីរត់តាមផ្លូព័ទ្ឋជុំវិញបឹងខាង
លិច។ពីចម្ងាយបឹងផ្កាឈូកលេចចេញពីមុខភ្ញៀចទេសនូវផ្កាឈូកក្រហមនិងផ្កាឈូក
ស។ រថយន្តអគ្គិសនីរត់យ៉ាងយឺតៗដើម្បីភ្ញៀវទេសចរគយគន់មើលទេសភាពល្អឆើត
ឆាយ ក៍ដូចជាបរិយាកាសបរិសុទ្ឋនៃផ្កាឈូកពេញទៅដោយពិដោរដ៍ឈ្ងុយឈ្ងប់នោះ។
នៅទីនេះភ្ញៀវទេសចរមិនត្រឹមតែអាចស្វែងយល់សិល្បះអប់តែប៉ុណ្ណោះទេថែមទាំង
ត្រូវបានទទូលទានបណ្តាម្ហូបអាហារល្បីឈ្មោះនៃទីក្រុងហាណូយទៀតផង។
|
ផ្កាឈូកនៅបឹង Tay(Internet). |
ទោះបីត្រូវបានកើតចេញ រីកធំធាត់នៅហាណូយ ក៍ដោយក៍បងស្រី Nguyen Thu Huyen នៅរកឃើញប្រការថ្មីថ្មោងជាច្រើនក្នុងអារម្មណ៍របស់ខ្លួនក្រោយពីចូលរួមទួរទេសចរណ៍
នៅជុំវិញHoTayដោយការជិះរថយន្តអគ្គិសនី។បងស្រី ចែករំលែកថា“ ខ្ញុំសប្បាយរីករាយ
យ៉ាងក្រៃលែងពេលបានចូលរួមទួរទេសចរណ៍នៅជុំវិញបឹងខាងលិចដោយការជិះរថយន្ត
អគ្គិសនី ។តាមខ្ញុំថានេះជាឪកាសល្អសំរាប់រដ្ឋធានីហាណូយនិងប្រទេសវៀតណាមឧទ្ទេស
នាមអំពីចំណុចវប្បធម៏ពិសេសជាមួយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសព្រមទាំងអភិវឌ្ឃន៍
ទេសចរណ៍ទៀតផង “។
លោកNguyen Duy Uan នាយកក្រុមហ៊ុនTLC បឹងខាងលិចបានអោយដឹងថាដើម្បីឆ្លើយតប
តម្រូវការអំពីបច្ចេកវិទ្យាស្អាតដែលកាន់តែបានកើនឡើងក្រុមហ៊ុនបានលាតត្រដាង
រូបភាពទេសចរណ៍បៃតង ទេសចរណ៍វប្បធម៏ប្រវត្តិសាស្រ្តបឹងខាងលិចដោយការ
ជិះរថយន្តអគ្គិសនី-ជាមធ្យោបាយ១ដ៍ជិតស្និទជាមួយបរិស្ថាន។លោកអោយដឹងថា “
ក្នុងដំណាក់កាលស្វែងយល់ ស្រាវជ្រាវគំរោងការន៍នេះ យើងខ្ញុំបានស្វែងយល់ចំណុច
វប្បធម៏ ដោយឡែករបស់ បឹងខាងលិចពិសេសគឺស្វែងយល់អំពីបណ្តាភូមិរបរម្ហូបអាហារ
នៃដំបន់នេះចំណុច១ក្នុងចំណោមចំណុចពិសេសរបស់បឹងខាងលិចដែលជនជាច្រើន
នាក់ពុំទាន់ដឹងដល់នោះជារបៀបអប់តែឈូកនិងការផលិតស្រាឈូករបស់បឹងខាងលិច“៕
PHONG LAN
-VOVWORLD