វិហារចម្លែកPhat Diem-ការប្តុំស្ថាបត្យកម្មកើតលិច

Vovworld-លើផ្លូវប្រវែងជិត៤០គីឡូម៉ែត្រពីកណ្តាលទីក្រុងNinh Binhទៅកាន់បណ្តុំ
ស្ថាបត្យកម្ម Phat Diemមានវិហារកាតូលិចធំតូចរាប់សិបកន្លែង។ប៉ុន្តែដោយស្ថាបត្យ
កម្មក្បូរក្បាច់រចនាពិសេសវិហារ​Phat Diemជាសំណង់គួរឲ្យចាប់អារម្មណ៍ជាងគេ។
វាត្រូវបានសាងសង់ឡើងតាមការផ្តើមគំនិតរបស់បុព្វជិក Peter Tran Luc ក្នុងអំឡុង
៣៤ឆ្នាំ(១៨៤៥-១៨៩៩)។ បុព្វជិកនេះបានឲ្យសាងសង់វិ​ហារធំ១ដែលព័ទ្ឋជុំវិញ
ដោយវិហារតូចចំនួន៥ក្លោងទ្វាធំ១ស្រះ១និងភ្នំសប្បនិមិត្តចំនួន៣ទៀត។សំណង់
ទាំង​នេះបង្កើតឡើងបណ្តុំ១ដែលមានការលាយឡំជាមួយស្ថាបត្យកម្មបែបហ្គោទិច
បស្ចឹមប្រទេសជាមួយ​រចនាបទនៃបណ្តាវត្តប្រពៃណីរបស់វៀតណាម។

                           

វិហារចម្លែកPhat Diem-ការប្តុំស្ថាបត្យកម្មកើតលិច - ảnh 1
រូបថត អិនធឺណែត

ឈានចូលវិហារតាមទិសខាងត្បូងគេមើលឃើញដំបូងបង្អស់នោះគឺជាស្រះ១ដែល
នៅកណ្តាលដាក់រូបបដិមាព្រះJesusកំពុងបើកដៃ។នៅខាងក្រោយស្រះគឺជាក្លោងទ្វាពី
បន្ទះថ្ម១ដ៍ធំសម្បើមជាមួយដំបូលកោងដូចជានៅវត្តនាងសាលាភូមិនានារបស់វៀត
ណាម។ ក្លោងទ្វាធំនេះមាន៣ជាន់ហើយគ្រឹះនិងជួរជើងសរសរធ្វើពីថ្មការ៉េពណ៌ខៀវ
និងមានក្លោងទ្វាតូចទាំង៣។ជាន់ទី១ចែកជា៣ចំណែកដែលក្នុងនោះគេដាក់គ្រែថ្ម
គ្រឿង។បនងស្រី Do Ngoc Anh មគ្គគុទេសទេសចរណ៦១នាក់បានឧទ្ទេសនាម
ជាមួយយើងខ្ញុំថា៖“ក្លោងទ្វាជានិមិត្តរូប​ មេឃមូល​និងគ្រែថ្មនៅខាងក្រោមជានិមិត្តរូប
ដីមូល។ប្រការនេះគឺស្របនឹងទស្សនាទានរបស់ប្រជាជននៃប្រទេសបូពា៏ទសអំពីការ
ប្រសព្វរវាងមេឃនិងដី។ជាន់ទី២គេព្យួរស្គរធំ១។នៅជាន់ទី៣គេព្យួរជួង១គ្រឿងមានកំពស់១,៤ម៉ែត្រទម្ងន់ជិត២០០០គីឡូក្រាម។ជួងនេះបានចាក់នាឆ្នាំ១៨៩០។ប្លែកពី
ជួងរបស់វិហារកាតូលិចផ្សេ​ងៗដែលមានគ្រាប់អង្រ្កង់១នោះជួ​ងនៅវិហារPhat Diem
លាន់រន្ទឺពេលដែលគេវាយដោយចង្គេះឈើ១។     “

                     

វិហារចម្លែកPhat Diem-ការប្តុំស្ថាបត្យកម្មកើតលិច - ảnh 2
ជ្រុង១នៃវិហារកាតូលិច​Phat Diem(រូបថត អិនធឺណែត)

ក្រោយឆ្លងកាត់ក្លោងទ្វាធំគេអាចមើលឃើញនិងគយគន់វិហារធំជាបេះដូងនៃខបណ្តុំ
វិហារកាតូលិច​Phat Diem។វាត្រូវបានសសាងឡើងនាឆ្នាំ១៨៩១ជាមួយឈ្មោះវិហារ
 Note Dame Reine du Rosaire។លើសរសរចំនួន៥២ចែកជា៦ជួរវិហារនេះមានល្វែង
ទាំង៩។Do Ngoc Hung និស្សិតមហាវិទ្យាល័យស្ថាបត្យកម្មចែករំលែកថា៖“ខ្ញុំមាន
ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតុសក្ការះបូជានៅទីនេះ។ជញ្ជាំងដោយឈើត្រូវបាន
មានឆ្លាក់ក្បូរក្បាច់រចនា​ដ៍ស្អាត​អស្ចារ្យហើយបានលាបមាសទៀតផង។      “

​​​​​​​​​​​​​​​                     

វិហារចម្លែកPhat Diem-ការប្តុំស្ថាបត្យកម្មកើតលិច - ảnh 3
ក្លោងទ្វាធំ(រូបថត អិនធឺណែត)

ប៉ុន្តែគ្រាប់ពេជ្រមានតំលៃនៃបណ្តុំស្ថាតបត្យកម្ម​Phat Diem គឺជាក្លោងទ្វាធំ។បងស្រីDo
Thi Ngoc Anh បន្ថែមទៀតថា៖“ក្លោងទ្វាធំត្រូវបានធ្វើពីថ្មទាំងស្រុង។នេះជាថ្មពណ៌ខៀវ
ត្រូវបានធ្វើអាជីវកម្មនៅភ្នំឆនៅខែត្រThanh Hoa ភាគកណ្តាលវៀតណាម។    “
តុសក្ការះបូជាព្រញម៉ែMarie​នៅទី​នេះ ធ្វើពីថ្ម។បណ្តាសិប្បករវៀតណាមបានឆាក់លើ
ផ្ទាំងថ្មនូវរាងហង្សផ្កាឈូកដើមពឹសស្បៃរឿងពកនិងអង្គាសិល្ប។នាបច្ចុប្បន្ននេះ វិហារ
កាតូលិចPhat Diemមិនត្រឹមតែជាកន្លែងសូត្រធម៌ប៉ុណ្ណោះទេថែមទាំងជា​អាស័យដ្ឋាន
ទាក់ទាញការយកចិត្តទុ​កដាក់របស់បណ្តាភ្ញៀ​វនៅក្នុងនោង​ក្រៅប្រទេសទៀតផង។បង
Dustin មកពីកាណាដាអោយដឹងថា៖“ ស្អាតអស្ចារ្សណាស់ពេខ្ញុំពុំដែលបានឃើញវិហារ
ដូច្នេះសោះ។ខ្ញុំមិនកាត់ស្មានបាន​ថា៖វិហារនេះបានសង់នៅសតវ​ត្សរ៍ទី១៩ដោយ
សិប្បករវៀតណាមឡើយ។វាមានអត្តសញ្ញាណវប្បធម៌វៀតណាមទាំងស្រុងនិងប្លែក
ពីវិហារនានា​ដែលខ្ញុំបានទៅទស្សនា។    “

                         

វិហារចម្លែកPhat Diem-ការប្តុំស្ថាបត្យកម្មកើតលិច - ảnh 4
ដំបូលរបស់វ​ិហារ(រូបថត អិនធឺណែត)

នៅខាងក្រោយនៃក្បាច់រូបសំណាក់និមួយៗផ្ទាំងថ្មនិងផ្ទាំងថ្មនិមួយៗដែលបង្កប់នូវអ្វី
ដ៍អាថកំបាំងផងនិងពិសិដ្ឋផងកំពុងរង់ចាំភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមក
ស្វែងរក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ